ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

G7 នឹងពិភាក្សាផែនការព្រមា.នបណ្តាធនា​គារ​ខា្នតតូចចិន ជុំវិញការជួយប្រទេសរុស្ស៊ី

1 ខែ មុន

សហរដ្ឋអាមេរិក ៖ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានរំពឹងថា ក្រុមប្រទេស G7 នឹងផ្ញើការព្រមានថ្មី

សហរដ្ឋអាមេរិក ៖ មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានរំពឹងថា ក្រុមប្រទេស G7 នឹង​ធ្វើ​ការព្រមានថ្មីដ៏តឹងតែងមួយនៅសប្តាហ៍ក្រោយ ទៅកាន់បណ្តាធនាគារខ្នាតតូចរបស់ប្រទេសចិន ដើម្បីបញ្ឈប់រាល់ការជួយប្រទេសរុស្ស៊ី គេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា មេដឹកនាំដែលនឹងជួបជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលនាថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅប្រទេសអ៊ីតាលី ដែលធ្វើជាម្ចាស់ផ្ទះដោយលោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ត្រូវបានរំពឹងថានឹងផ្តោតយ៉ាងខ្លាំង អំឡុងពេលកិច្ចប្រជុំឯកជនរបស់ក្រុមប្រទេស G7 លើការគំរាមកំហែងដែលបង្កឡើងដោយការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មចិន-រុស្ស៊ី ចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមមន្ត្រីអាមេរិកម្នាក់មិនបញ្ចេញឈ្មោះ ដែលនឹងចូលរួមក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ បានបង្ហើបប្រាប់ Reuters ថា ការសន្ទនាទំនងជាមានលទ្ធផលក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈ អំពីបញ្ហាដែលពាក់ព័ន្ធនឹងបណ្តាធនាគារចិនមានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត G7 របស់ខ្លួន ដែលមាន ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និង ជប៉ុន មិនត្រូវបានរំពឹងថានឹងចាត់វិធានការដាក់ទណ្ឌកម្មភ្លាមៗប្រឆាំងនឹងធនាគារណាមួយរបស់​ចិន អំឡុងពេលកិច្ចប្រជុំកំពូលនោះទេ ដូចជា ការរឹតបន្តឹងការចូលប្រើប្រព័ន្ធប្រាក់អន្តរជាតិ SWIFT ឬកាត់ផ្តាច់ការចូលប្រើប្រាស់លើការផ្ទេរប្រាក់ដុល្លារអាមេរិកទាំងស្រុងតែម្តង។ ហើយការ​ផ្តោតរបស់ក្រុមប្រទេស G7 មិនមែនលើបណ្តាធនាគារខ្នាតធំរបស់ចិននោះទេ។

Russian President Vladimir Putin attends a meeting with head of the Central Election Commission Ella Pamfilova, via a video conference call at the Novo-Ogaryovo state residence outside Moscow, Russia September 20, 2021. Sputnik/Alexei Druzhinin/Kremlin via REUTERS

ការពិភាក្សានៅតែបន្តលើទម្រង់ និងខ្លឹមសារជាក់លាក់នៃការព្រមាន ក៏ដូចជាការពិភាក្សាអំពីទំនាក់ទំនងការទូត ដែលកំពុងតែបន្ត។មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំកំពូល G7 នៅឆ្នាំនេះ ក៏ត្រូវបានរំពឹងថានឹងផ្តោតលើការទាញយកផលចំណេញ ដែលបានមកពីការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីនៅលោកខាងលិច សម្រាប់ជាផលប្រយោជន៍ដល់ប្រទេសអ៊ុយក្រែនផងដែរ៕ (ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ