ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់សម្រាលរួចទុកកូនចោ.ល គេចខ្លួនបាត់​ទាំង​ដៃ​ជាប់សេរ៉ូម ផ្អើលមណ្ឌលសុខភាពដំណាក់អំពិល

2 ខែ មុន
  • កណ្តាល

ខេត្តកណ្ដា ល៖ ស្រ្តីម្នាក់ពុំដឹងថា នាង​មានផ្ទៃពោះដោយការជ្រុលជ្រួសជាមួយសង្សារ ហើយត្រូវសង្សារ

ខេត្តកណ្ដា ល៖ ស្រ្តីម្នាក់ពុំដឹងថា នាង​មានផ្ទៃពោះដោយការជ្រុលជ្រួសជាមួយសង្សារ ហើយត្រូវសង្សារបោះបង់ចោល ឬ ជាមួយប្ដី ប៉ុន្តែត្រូវប្ដីលែងលះទុកឲ្យនាងទទួលខុសត្រូវម្នាក់ឯង ឬប្ដីស្លាប់ចោល ឬក៏មានវិត្តិអ្វីផ្សេងទៀតនោះទេ ។ នាងបានទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាពដំណាក់អំពិលបានកូនប្រុសម្នាក់ លុះសម្រាលរួច ខណៈគ្រូពេទ្យរវល់តែលាងសម្អាតកូនឲ្យ និងជាប់រវល់ព្យាបាលអ្នកជម្ងឺផ្សេងទៀត ព្រមទាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។ ស្រាប់តែនាងលួចរត់គេចខ្លួនចោលកូនទាំងដៃជាប់សេរ៉ូមបាត់ស្រមោលតែម្ដង ហើយខណៈនោះក្រុមគ្រូពេទ្យមិនទាន់ទាំងបានទាំងសួរនាំឈ្មោះនិងទីលំនៅរបស់នាងផង ។

ហេតុការណ៍ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមណ្ឌលសុខភាពដំណាក់អំពិល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

បើតាមលោកគ្រូពេទ្យម្នាក់បានប្រាប់ឲ្យកោះសន្តិភាពដឹងថា នៅមុនពេលកើត​ហេតុបន្តិច ស្រ្តីខាងលើនោះបានធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ប៉ុន្តែពុំមាននរណាបានដឹងថានាងជិះម៉ូតូកង់បីឬអ្វីនោះទេ ។ ពេលនោះនាងឈឺពោះខ្លាំងណាស់ គ្រាន់តែចូលដល់ក្នុងមណ្ឌលសុខភាពភ្លាម ស្រាប់តែសម្រាលកូនភ្លាមរកតែរៀបចំស្ទើរ​តែមិនទាន់ ។ ដោយស្រ្តីរូបនោះខុសប្លែកពីស្រ្តីមានផ្ទៃពោះគ្រប់ខែដ៏ទៃទៀត ដែលពេលទៅដល់មណ្ឌលសុខភាពគ្រូពេទ្យឲ្យដើរចុះឡើងៗ១ព្រឹក ឬដើរច្រើនម៉ោងទំរាំតែសម្រាលយូរណាស់ ។

លោកគ្រូពេទ្យដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ ដោយក្រុមគ្រូពេទ្យបានជួយយ៉ាងយកចិត្តទុកដាក់ នាងសម្រាលបានកូនប្រុសម្នាក់ទម្ងន់៣,៧គីឡូក្រាម ដោយសុវត្ថិភាព ។ បន្ទាប់មកក្រុមគ្រូពេទ្យបានដាក់សេរ៉ូមជូននាង ហើយមិនទាន់បានសួរឈ្មោះនិងអាសយដ្ឋានរបស់នាងនៅឡើយទេ ។ សួរដឹងត្រឹមថានាងមានអាយុ៣៨ឆ្នាំប៉ុណ្ណោះ ហើយពេលសួររកប្ដីដើម្បីឲ្យទៅទិញសម្ភារផ្សេងៗឲ្យនាងៗបានប្រាប់ថាប្ដីនាងបានស្លាប់បាត់ហើយ ។

លោកគ្រូពេទ្យខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ដោយសារតែរវល់លាងសម្អាតកូនរបស់នាងដែលទើបនិងកើតនោះ ទើបមិនបានសួរដេញដោលទៀតទេ ហើយឆ្លៀតពេលដែលគ្រូពេទ្យរវល់ ស្រាប់តែស្រ្តីរូបនោះលួចចាកចេញពីមណ្ឌលសុខភាពចោលកូនបាត់ទាំងដៃកំពុងជាប់សេរ៉ូម ។ ចំណែកគ្រូពេទ្យក្រោយលាងសម្អាតទារកនោះរួចរាល់ស្រាប់តែឆោឡោ ក្រោយពីបាត់ រកស្រ្តីនោះមិនឃើញ ហើយត្រូវបានអ្នកជំងឺផ្សេងទៀត ប្រាប់ថាឃើញនាងម្នាក់នោះកាន់សេរ៉ូមដើរចេញទៅតាមផ្លូវជាតិលេខ៤ទៅទិសខាងលិចបាត់ហើយ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ភ្លាមៗនោះក្រុមគ្រូពេទ្យបានទាញម៉ូតូជិះតាមរកគ្រប់កន្លែងប៉ុន្តែនៅតែពុំឃើញ ដែលសង្ស័យថានាងជិះម៉ូតូកង់បីគេចខ្លួន ហើយបន្ទាប់ពីមានបញ្ហាបែបនេះកើតឡើង ទើបគ្រូពេទ្យរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីឲ្យជួយដឹងឮ ។

ដោយឡែកទារកនេះមិនទាន់មានការចាត់ចែងបែបណានៅឡើយទេ និងត្រូវបាននាំយកទៅថែទាំជាបណ្ដោះអាសន្ននៅផ្ទះអ្នកគ្រូពេទ្យម្នាក់ ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ។ រង់ចាំរយៈពេល១​សប្ដាហ៍ឬលើសពីនេះសិន ក្រែង​ស្រ្តីជាម្ដាយរូបនោះ ឬក៏មានសាច់ញាតិទៅសុំយកវិញ ព្រោះពុំទាន់ដឹងថាស្រ្តីរូបនោះមានបញ្ហាអ្វីឡើយ ទើបដាច់ចិត្តទុកកូនចោលបែបនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ