ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រះសង្ឃ៥អង្គជួបគ្រោះ ក្រោយឡាន​ប្រមូល​សំរាម​​ចុះ​ចំណោត​ជ្រុលបុ.ករះ​

3 ខែ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ដ​ដឹក​សំរាម​១​គ្រឿង ខណៈ​បើក​ចុះ​ចំណោត​បុក​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ​និមន្ត​ទៅ​បិណ្ឌបាត បណ្ដាលឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​អង្គ និង​ជ្រុល​ទៅបុក​រថយន្ដ​២​គ្រឿង​ទៀត​ដែល​ចត​នៅ​ម្ខាង​ផ្លូវបណ្ដាល​ឱ្យ​ខូចខាត​យ៉ាងដំណំ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​១០…

​ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ដ​ដឹក​សំរាម​១​គ្រឿង ខណៈ​បើក​ចុះ​ចំណោត​បុក​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ​និមន្ត​ទៅ​បិណ្ឌបាត បណ្ដាលឱ្យ​រង​របួសធ្ងន់​ស្រាល​ចំនួន​៥​អង្គ និង​ជ្រុល​ទៅបុក​រថយន្ដ​២​គ្រឿង​ទៀត​ដែល​ចត​នៅ​ម្ខាង​ផ្លូវបណ្ដាល​ឱ្យ​ខូចខាត​យ៉ាងដំណំ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​អូរ២ ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោត​ពី​ឃ្លាំង​លើ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។
តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ដ​ប្រមូល​សំរាម​នេះ ខណៈ​បើក​ចុះ​ពី​ចំណោត​ស្រាប់តែ
បែក​កង់​ខាង​មុខ និង​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ​ពី​អូរ​បី​ឆ្ពោះទៅ​ផ្សា​រលើ បណ្តាល​ឲ្យ​ព្រះ
សង្ឃ​ចំនួន​៥​អង្គរង​របួសធ្ងន់​និង​ស្រាល និង​ជ្រុល​ទៅ​បុក​រថយន្ត​២​គ្រឿង​ទៀត ។

រថយន្ត​ប្រមូល​សំរាម​ដែល​ជួប​គ្រោះថ្នាក់​នេះពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AQ-៩៨៣៤ ចំណែក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១KQ-១០៣០ ។រីឯ​រថយន្ត​២​គ្រឿង​ទៀត មួយ​គ្រឿង​ម៉ាក​ហ្វ​ដពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BD-៧៣០៦ ដែល​ម្ចាស់​ចត​ចូល​ហូប​បាយ និង​មួយ​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះសីហ​នុ ២A-០៤៦១ ។
ក្រោយ​កើតហេតុ ព្រះសង្ឃ​ទាំង​៥​អង្គ​ដែល​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សូម​រំឭក​ថា កន្លង​មក រថយន្ដ​ប្រមូល​សំរាម​ធ្លាប់​បាន​កៀរ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​នៅ​ជិត​រង្វង់​មូល​តោ​២ និង​កិន​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ