សុខទុក្ខយ៉ាងណាហើយ បងប្អូនកសិករយើង?ក្រោយតម្លៃត្រប់ស្រួយត្រូវបានគេរាយការណ៍មកថា តម្លៃសែនធូរថ្លៃ ដែលធ្វើអោយកសិករម្ចាស់ចម្ការស្ទើគាំងបេះដូង ។ ពោលតម្លៃត្រប់ស្រួយមានតម្លៃទាបខ្លាំង គឺ១គីឡូក្រាមតម្លៃត្រឹមតែ៣០០រៀល ហើយឮល្ហៀងៗមកថា ឈ្មួញកណ្តាលប្រុងនឹងទម្លាក់តម្លៃថោកជាងនេះបន្ថែមទៀត ។

គ្រាន់តែឮតម្លៃបែបនេះ មិនថាតែកសិករទេ សូម្បីតែបងប្អូនអ្នកទៅផ្សារទិញម្ហូបក៏សម្តែងការហួសចិត្តដែរ ព្រោះតម្លៃលក់លើទីផ្សារមិនថោកបែបនេះនោះទេ ។ ជាការពិត កសិករខ្មែរមួយរូបបានត្អូញត្អែរថា ដោយផលដំណាំដាំបានហើយ តម្លៃលើទីផ្សារក៏ទំនងជាគួរមសម្យ តែហេតុអីឈ្មោលកណ្តាលអោយតម្លៃធូរថ្លៃដល់ម្លឹងទៅវិញ។ តោះមកដឹងពីមូលហេតុ ត្រប់ស្រួយតម្លៃ៣០០រៀល លក់មិនចង់ចេញមកពីចឹងសោះ។
កាលពីពេលថ្មីៗនេះ កសិករខ្មែរមួយរូបមានគណនីហ្វេកប៊ុកឈ្មោះ ហម សាវឿត បានបង្ហោះក្នុងគណនីរបស់លោកផ្សារភ្ជាប់ជាមួយរូបភាពត្រាប់ស្រួយ និងខ្លឹមសារយ៉ាងដូច្នេះថា « និយាយលែងចេញហើយ ៣០០រៀល ចប់ហើយស្រុកខ្ញុំ »។

ក្រោយមានការបង្ហោះចែកចាយបែបនេះ មានមហាជនជាច្រើនបានធ្វើការលើកឡើងខុសៗគ្នា ដោយមហាជនម្នាក់នោះបានលើកឡើងថា «នៅខាងខ្ញុំព្រះវិហារទិញហូបមួយគីឡូ៧០០០រៀល»។ មហាជនខ្លះទៀតលើកឡើងថា «នៅភ្នំពេញ១គីឡូ៧ពាន់បង ហេតុអីអ្នកដាំលក់ថោកមេស»។ និងមហាជនផ្សេងលើកយ៉ាងនេះថា «នៅខាងគួរស្រូវថ្ងៃនឹងញុមទិញចូលតំលៃ10គឺឡូ13000៛»។ និងកសិករខ្លះទៀតនៅខាងបាត់ដំបូងលើកឡើងបែបនេះថា «ចា៎ពិតមែនខ្ញុំក៏អ្នកដាំត្រប់ដែរ ខ្ញុំលក់បានមួយគីឡូតែ២០០៛ទេ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង 0714499299»។
និងមហាជនខ្លះទៀតសម្តែងក្តីអាណិតដល់កសិករខ្មែរថា «ជីវិតអ្នកដាំបន្លែពិបាកណាស់បងអើយ បើយើងដាំហើយយកបោះអោយគេ តម្លៃស្រេចតែគេថា ។ ម៉ែខ្ញុំក៏ជាអ្នកដាំបន្លែដែរ បោះអោយគេបានថោកពេក គាត់ទៅផ្សារលក់តែខ្លួនឯង ហើយបោះដុំអោយអ្នកផ្សារខ្លះ តែយើងអ្នកលក់ដែរចឹង យើងដឹងតម្លៃទីផ្សារគេមិនហ៊ានបន្ទាបតម្លៃបន្លែយើងទេ»។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក ហម សា
វឿត ដែលជាកសិករដាំត្រាប់ស្រួយនិយាយថា កាលពីកន្លងទៅលោកលក់បានក្នុងតម្លៃ៣០០រៀល តែបើគិតមកដល់ត្រឹមថ្ងៃនេះទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោកថា តម្លៃនៅចុះក្រោម ១គីឡូ ៣០០រៀលទៀត ។

ចំពោះតម្លៃដែលលក់បានត្រឹម៣០០រៀលនេះលោកថា ដោយសារតែឈ្មោះកណ្តាលដើរទិញតម្លៃប៉ុណ្ណឹង សម្រាប់ថ្ងៃនេះ លោកលឺល្ហៀងៗថា អាចក្រោយ៣០០រៀលទៀត ក្នុងមួយគីឡូក្រាម។
លោក ហម សាវឿត ដែលជាកសិករដាំដំណាំនៅស្រុកបាណន់ ខេត្តបាត់ដំបងបន្តថា លោកមានចំការពីរកន្លែង មួយកន្លែងបេះត្រាប់ស្រួយបាន ចន្លោះពី២០០គីឡូ ទៅ៣០០គីឡូ ដោយក្នុងរយៈពេល ៤ទៅ៥ថ្ងៃទើបលោកនិងភរិយាបេះម្តង។

សម្រាប់តម្លៃ ៣០០រៀលនេះ លោកថា មិនចំណេញនោះឡើយ ព្រោះចំណាយច្រើនលើការដាំដុះ ដាក់ជី ការស្រោចស្រាប់ដំណាំ និងការថែទាំផ្សេងៗនោះ។
ជាចុងក្រោយ លោក ហម សាវឿត សំណូមពរថា អោយបងប្អូនមហាជនខ្មែរជួយគាំទ្របន្លែបង្ការប្រជាកសិករខ្មែរ ដាំដោយដៃកូនខ្មែរ និងមួយទៀត សូមឈ្មួលកណ្តាលមេត្តាអោយតម្លៃសមល្មមផង ព្រោះតម្លៃនៅលើកទីផ្សារមិនក្រោមពី ១០០០នោះឡើយ នេះបើតាមការលើកឡើងរបស់បងប្អូនមហាជនអ្នកប្រើប្រាស់់បណ្តាញសង្គម៕



ចែករំលែកព័តមាននេះ