ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោកជ្រាបទេ! ខេត្តជើងភ្នំដងរែកមានភ្នំតូចភ្នំធំចំនួន១៨

6 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ជា​ខេត្ត​មួយ​ស្ថិត​នៅប៉ែក​ឧត្តរ​នៃ​ប្រទេស តាម​បណ្តោយ​ជួរ​ភ្នំ​ដងរែក​ដ៏​វែង​

ខេត្តឧត្តរមានជ័យ ៖ ជា​ខេត្ត​មួយ​ស្ថិត​នៅប៉ែក​ឧត្តរ​នៃ​ប្រទេស តាម​បណ្តោយ​ជួរ​ភ្នំ​ដងរែក​ដ៏​វែង​អន្លាយ ។ ខេត្តឧត្តរមានជ័យ មាន​ផ្ទៃដី​ខ្ពង់រាប និង​មាន​ភ្នំ​តូច​-​ធំ​ចំនួន​១៨ ។ ខេត្ត​នេះ ខាងជើង​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​បុរី​រ៉ាំ ខេត្ត​សុរិន្ទ ខេត្ត​ស៊ី​សាកេ​ត នៃ​ប្រទេស​ថៃ ខាងត្បូង​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប ខាងកើត​ជាប់​នឹង​ខេត្តព្រះវិហារ ខាងលិច​ជាប់​នឹង​ខេត្តបន្ទាយមានជ័យ មាន​ផ្ទៃដី​លាតសន្ធឹង​ទំហំ ១.៧២២,២០​គីឡូម៉ែត្រក្រឡា ។

ខេត្តឧត្តរមានជ័យ ទោះបី​មាន​ភូមិសាស្ត្រ​ជា​តំបន់​នៅ​តាម​ចង្កេះភ្នំ តែ​នា​សម័យកាល​មាន​សន្តិភាព​នេះ មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ក្រុង​១ ដែលមាន​សង្កាត់​ចំនួន​៥​គឺ សង្កាត់​អូរ​ស្មាច់ សង្កាត់​បន្សាយ​រាក់ សង្កាត់​កូន​ក្រៀល សង្កាត់​សំរោង និង​សង្កា​ត់បុ​ស្បូវ ។ ស្រុក​ចំនួន​៤​គឺ ស្រុក​បន្ទាយអំពិល ស្រុក​ចុងកាល់ ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​នេះ​មាន​ចំនួន ៦៥ ៧៨៥​គ្រួសារ គិត​ជា​មនុស្ស​រាយ​ចំនួន ២៦៩ ៦៥៦​នាក់​(​ស្រី​ចំនួន១៣៣ ៨៨៨​នាក់​) ដែល​មានមុខ​របរ​ផ្នែក ក​សិកម្ម ៧០% និង​មុខរបរ​លក់ដូរ ៣០% ។

លោក នៅ សំ​ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​បន្ទាយអំពិល ថ្លែង​ថា នៅ​ក្នុងស្រុក​បន្ទាយ​អំពិល​មាន​ភ្នំ​តូច​-​ធំ​ចំនួន​៨​គឺ ជួរ​ភ្នំ​ដងរែក ភ្នំ​កូនកំព្រា ភ្នំ​ចង្ក្រាន​យក្ស ពេល​នេះ​គេ​ធ្វើ​អាជីវកម្ម​វាយ​ថ្មភ្នំ​វែង ភ្នំ​ដី ភ្នំ​កំបោរ ភ្នំ​កូន​សេក និង​ភ្នំ​រូង​ពស់ ។

នៅ​ស្រុក​ចុងកាល់ មាន​ភ្នំ​ចំនួន​២​គឺ ភ្នំ​រូង​ដែក និង​ភ្នំ​អា​តោ ដែល​ជា​តំបន់​ទេសចរណ៍ ។
នៅ​ស្រុក​អន្លង់​វែង​មាន​ភ្នំ​ចំនួន​៦ ៖
-​ភ្នំ​ជញ្ជាំង ភ្នំ​នេះ​មាន​ក្រុមហ៊ុន​មួយ​ធ្វើ​អាជីវ
កម្ម​វាយ​យក​ថ្ម​ស្ទើរ​រលាយ​អស់​ទៅ​ហើយ ។
-​ភ្នំ​ប្រចៀវ​ខាងកើត មាន​គេ​វាយ​យក​ថ្ម​រលាយ​បាត់​ស្រមោល​ដែរ ។
-​ភ្នំ​ប្រចៀវ​ខាងលិច​នៅ​គង់វង្ស ។

-​ភ្នំ​២០០ បាន​ក្លាយជា​តំបន់​បូជនីយដ្ឋាន ដោយសារ​មានការ​កសាង​វិមាន ឈ្នះ ឈ្នះ នៅ​លើ​កំពូលភ្នំ ។
-​ភ្នំ​ក្បាល​ទន្សោង ជាទី​តាំង​ផ្ទះ ប៉ុ​ល ពត ក្លាយជា​តំបន់​ទេសរ​ច​ណ៍ និង​ជួរ​ភ្នំ​ដងរែក ។
នៅ​ស្រុក​ត្រពាំង​ប្រាសាទ​មាន​ភ្នំ​ចំនួន​៣ គឺ​ជួរ​ភ្នំ​ដ​រែក ភ្នំ​ពល និង​ភ្នំ​ដី​រាប ។

ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​ខេត្ត​នេះ ដែលភាគច្រើន​ជា​អតីត​កងទ័ព​ខ្មែរក្រហម តែង​នាំ​គ្នា​និយាយ​តាម​ហាង​កាហ្វេ ហាង​គុយទាវ​ត្អូញត្អែរពី​រឿង​ព្រៃ​ភ្នំ​ដែល​រលាយ​បន្តិច​ម្តង​ៗ ។ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​រៀបរាប់​ថា នៅ​ខេត្តឧត្តរមានជ័យ​សម្បូរ​ទៅ​ដោយ​ភ្នំ រ៉ែ បឹងបួ ជា​ពិសេស​ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត មាន​ពណ៌​ខៀវស្រងាត់ ។ បើ​សម្លឹង​មើលទៅ​ហាក់បីដូច​រលក​ទឹកសមុទ្រ​មាន​ដើមឈើ​ធំ​ៗ​ជា​ជម្រក​សត្វ​គ្រប់​ប្រភេទ​ជ្រកកោន ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ភ្នំ​និង​រ៉ែ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​អាជីវកម្ម​វាយ​យក​ថ្ម​ស្ទើរតែ​រលាយ​អស់​ទៅ​ហើយ ។ ដោយឡែក​ព្រៃ​ធម្មជាតិ​តំបន់​ព្រៃស្រោង ជា​តម្រូវការ​របស់​មនុស្ស និងសត្វ​បាន​ក្លាយទៅជា​ព្រៃ​រហោឋាន ស្ទើរ​អស់​ទៅ​ហើយ​គួរ​ឲ្យ​សោកស្តាយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ