ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ក្នុង​កប៉ាល់​ដឹក​ទំនិញ​មក​ពី​ថៃ​ប្រមាណ​១០​នាក់ត្រូវសង្រ្គោះទាន់ពេលបន្ទាប់​ពី​កប៉ាល់​ជួប​ឧបទ្ទវហេតុ​ខ្យល់ព្យុះ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក និង​កម្មករ​ក្នុង​កប៉ាល់​ដឹក​ទំនិញ​មក​ពី​ប្រទេស​ថៃ​ប្រមាណ​១០​នាក់ ត្រូវ​បាន​អូរ​ប​រ​ល្បឿន​លឿន​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ ក្រុម​សង្គ្រោះ​របស់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា បន្ទាប់​ពី​កប៉ាល់​ដឹក​ទំនិញ​រង​គ្រោះ​បាន​ជួប​ឧបទ្ទវហេតុ​ខ្យល់ព្យុះ បណ្ដាល​ឲ្យ​លិច…

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក និង​កម្មករ​ក្នុង​កប៉ាល់​ដឹក​ទំនិញ​មក​ពី​ប្រទេស​ថៃ​ប្រមាណ​១០​នាក់ ត្រូវ​បាន​អូរ​ប​រ​ល្បឿន​លឿន​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ ក្រុម​សង្គ្រោះ​របស់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា បន្ទាប់​ពី​កប៉ាល់​ដឹក​ទំនិញ​រង​គ្រោះ​បាន​ជួប​ឧបទ្ទវហេតុ​ខ្យល់ព្យុះ បណ្ដាល​ឲ្យ​លិច កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​៩ មិថុនា ២០២៤ ត្រង់​ចំនុច​កោះ​រ៉ុ​ង (​ចន្លោះ​កោះ​វ៉ាង និង​កោះ​ម្នាស់​)​។

យោង​តាម​ប្រភព​ព័ត៌មាន​បឋម​កប៉ាល់​ដែល​លិច​នេះ បណ្ដោយ​៤៩ ម៉ែត្រ ទទឹង​១៥​ម៉ែត្រ ជម្រៅ​ទឹក​ជាង​៣​ម៉ែត្រ នៅ​នាវា​ដឹក​ទំនិញ​(​កុង​តឺ​នឺ​)​មាន​មនុស្ស​ចំនួន​១០​នាក់ ជា​ជនជាតិ​ថៃ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាំងស្រុង ដោយ​ទូក​នេសាទ នៅ​ជិត​កន្លែង​កើតហេតុ និង​បាន​នាំ​មក​កាន់​ដីគោក ក្រុងព្រះសីហនុ តាម​អូរ​ប័​រ​ល្បឿន​លឿន​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ ដោយ​សុវត្ថិភាព ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ទីបញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​គណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ រួម និង​សមត្ថកិច្ច​ចំរុះ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​កំពង់​ផែ​ស្វ័​យ​យ័​ត្ន​ក្រុងព្រះសីហនុ ។

លោក​ម៉ាង ស៊ី​ណេ​ត អភិបាល រង​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​នាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​នេះ អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ រួម និង​សមត្ថកិច្ច​ចំរុះ និង​ផ្នែក​ពាក់​ព​ន្ធ័​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្នុង​នោះ​អ្នកបើកបរ​កប៉ាល់ និង​អ្នកបម្រើ​ការ​សរុប​ចំនួន​១០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​នាំ​មក​ដីគោក​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​មិន​មាន​ម្នាក់​ណា​រងគ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ដោយសារ​តែ​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល ពី​ពលរដ្ឋ​អ្នកនេសាទ​យើង​រួម និង​សមត្ថកិច្ច​ព្រមទាំង​ក្រុម​សង្គ្រោះ​ស្ម័គ្រចិត្ត​របស់​អ្នកឧកញ៉ា​ទៀ វិចិត្រ ហើយ​ពេល​នាំ​មក​ដល់​ដីគោក អ​ជ្ញា​ធរ​រដ្ឋបាល​ខេត្ត​រួម និង​ខាង​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ​ផង​បាន​ចាត់ចែង​បញ្ជូន​ជន​រង​គ្រោះ​ជនជាតិ​ថៃ​ទាំង​១០​រូប ទៅ​ពិនិត្យ​សុខភាព រៀប​កន្លែង​ស្នាក់​នៅ​និង​ផ្តល់​ម្ហូបអាហារ​ដោយ​មនុស្ស​ធ​ម៍ ។

ជន​រង​គ្រោះ​ចំនួន ១០​នាក់​នោះ មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ឈ្មោះ MR.SOPON WANTONG ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ជនជាតិ​ថៃ
២.​ឈ្មោះ MR.SORASAK SASRIMUANG ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ ជនជាតិ​ថៃ
៣.​ឈ្មោះ MR.SANTINA NAGARA ភេទ​ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិ​ថៃ
៤.​ឈ្មោះ MR.PREECHA PANCHOO ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ ជនជាតិ​ថៃ
៥.​ឈ្មោះ MR.PRAKOB VECHKIT ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ ជនជាតិ​ថៃ
៦.​ឈ្មោះ MR.ADISAK BOONKUN ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ថៃ
៧.​ឈ្មោះ MR.DAURANG PALNAK ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ជនជាតិ​ថៃ
៨.​ឈ្មោះ MR.SANTI BOONYA ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ថៃ
៩.​ឈ្មោះ MR.ARICHAI JAIRAK ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ថៃ
១០.​ឈ្មោះ MR.WORRATHUN CHIMSAWAT ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ថៃ ។

នៅ​ក្នុង​ឱកាស​នោះ បុរស​អ្នកបើកបរ​កប៉ាល់​ដឹក​ទំនិញ​ថៃ​ដែល​រង​គ្រោះ​នេះ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ប្រទេស​កម្ពុជា និង​អ្នក​ជួយ​សង្គ្រោះ​ទាំងអស់​ដែល​បាន​ជួយ​ក្រុម​នាវិក​លើ​កប៉ាល់​នេះ រួច​ផុត​ពី​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ