ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បង្ហោះម៉ូតូតាមផ្លូវនៅស្រុកគងពិសី ត្រូវឃាត់ខ្លួនជាបន្តបន្ទាប់

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ អនុវត្តតាមបញ្ជារបស់លោកហន ពិសិដ្ឋ អភិបាលស្រុកគងពិសី កម្លាំងជំនាញ

ខេត្ត​កំពង់ស្ពឺ ៖ អនុវត្តតាមបញ្ជារបស់លោកហន ពិសិដ្ឋ អភិបាលស្រុកគងពិសី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងដែលបង្ហោះម៉ូតូមួយក្រុមដែលធ្វើការបង្ហោះម៉ូតូតាមផ្លូវសាធារណៈត្រូវបានអ្នកដំណើរថតបានចំនួន០២នាក់ និងម៉ូតូ០២គ្រឿង ខណៈបក្ខពួកចំនួន ៣នាក់ទៀតកំពុងគេចខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង១៧និង៥៨នាទីថ្ងៃទី៨ មិថុនា ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ។

ក្រុមក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចនគរបាលផ្គាប់ខ្លួនរួមមាន ១-ឈ្មោះ គ្រួស សៀកម៉ី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី (ជិះពីក្រោយ អ្នកថត)។ ២-ឈ្មោះ មាស សុផាត់ ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី (អ្នកអង្គុយពីក្រោយ)។

សមត្ថកិច្ចបានដកហូតម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IS-5077 និងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខត្បូងឃ្មុំ 1D-1661 ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតនៅខ្លែងពណ៌ជើង ឃុំព្រៃញាតិ ស្រុកគងពិសី ។

សមត្ថកិច្ចនគរបាលស្រុកគងពិសីបានបញ្ជាក់ប្រាក់ផងដែរថាក្រុមជនសង្ស័យជាបក្សពួកចំនួន 3 នាក់ទៀតរួមមាន១-ឈ្មោះ ឡា ភេទប្រុស អាយុប្រហែល១៦ឆ្នាំ នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមន្នី ស្រុកគងពិសី ជិះម៉តូតូម៉ាកស៊ុយគីនិចពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1I-5073 (ជាអ្នកបង្ហោះម៉ូតូ)បានរត់គេចខ្លួន ។ ២-ឈ្មោះ កា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ នៅភូមិចាស់ ឃុំពេជ្រមន្នី ស្រុកគងពិសី (រត់គេចខ្លួន) ជាអ្នកបង្ហោះម៉ូតូកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង១៧ និង៥៨នាទី ត្រង់ចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី។
និងទី៣-ឈ្មោះ តុង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ នៅភូមិចាស់ ឃុំពេជ្រមន្នី ស្រុកគងពិសីជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស្លាកលេខមើលមិនច្បាស់ (បានគេចខ្លួន) បក្ខពួកបង្ហោះម៉ូតូចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ត្រូវអ្នកដំណើរថតបាន។

លោកអធិការស្រុកបានឱ្យថា ក្រុមក្មេងទំនើងចំនួន២នាក់ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកនៅសល់បក្ខពួកចំនួន ៣នាក់ទៀត សមត្ថកិច្ចនគរបាទកោះគងពិសីកំពុងតែស្វែងរកឃាត់ខ្លួនដើម្បីចាត់ការតាមនីតិច្បាប់។

ដោយឡែកនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង០០នាទី ព្រឹក បានឃាត់ ក្មេងទំនើងបង្ហោះម៉ូតូ ០១នាក់ ឈ្មោះ គឿង សារិន ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី បង្ហោះម៉ូតូលើផ្លូវជាតិលេខ41ស្ថិតនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី កាលពីកំឡុងចុងខែមេសា ឆ្នាំ២០២៤ និងគេចខ្លួន១នាក់ ។

-នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង 10 និង៥០នាទី ឃាត់ក្មេងទំនើងបង្ហោះម៉ូតូចំនួន០៥ នាក់ ៖

១-ឈ្មោះ នួន ណាធូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
២-ឈ្មោះ សោ ស៊ីវ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៣-ឈ្មោះ គាំ សុវណ្ណគីរី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
៤-ឈ្មោះ ខន ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី
០៥-ឈ្មោះ មាន ពិសាល ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ។

បង្ហោះ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ41 ស្ថិតនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ដកហូតម៉ូតូជិះបង្ហោះ ០១គ្រឿង ម៉ាកសង់សេរីឆ្នាំ២០២០ ស្លាកលេខ កំពង់ស្ពឺ1R-4968 ។

សមត្ថកិច្ចបានបញ្ជាក់ថា មុខសញ្ញាក្មេងទំនើងទាំង០៨ នាក់ និងដកហូតម៉ូតូជិះធ្វើសកម្មភាព បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ