ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​និង​ចិន​បន្ត​ចូលរួម និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌ មាន​ពិត​អំពី​កម្ពុជា

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​និង​ចិន​បន្ត​ចូលរួម និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា​និង​ប្រទេស​ចិន​ដើម្បី​ចូលរួម​ពង្រឹង​សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ចូលរួម​ក្នុង​ការ​លើកកម្ពស់​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ វិនិយោគ​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួម​ជាមួយ​លោក​ជំទាវ…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​និង​ចិន​បន្ត​ចូលរួម និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា​និង​ប្រទេស​ចិន​ដើម្បី​ចូលរួម​ពង្រឹង​សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ចូលរួម​ក្នុង​ការ​លើកកម្ពស់​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ វិនិយោគ​។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួម​ជាមួយ​លោក​ជំទាវ ជឹ​ង យៀន សមាជិក​អចិន្ត្រៃយ៍​និង​ជា​ប្រធាន​ផ្នែក​ឃោសនាការ​នៃ​គណៈកម្មាធិការ​គណ​បក្សកុម្មុយនិស្ត​ចិន​ខេត្ត​យូ​ណា​ន បើក​សម្ពោធ​កម្មវិធី​សំឡេង​ទីតាំង​បេតិកភណ្ឌ​«​ដើរ​កម្សាន្ត​នៅ​យូ​ណា​ន ទៅ​ទស្សនា​នៅ​អង្គរ​» កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គួ​ន​មីង ខេត្ត​យូ​ណា​ន ប្រទេស​ចិន ដែល​យុទ្ធនាការ​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​បេតិកភណ្ឌ​និង​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ និង​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំង ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​ពិតជា​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ពិត​និង​ពី សក្កា​នុ​ពល​ទេសចរណ៍ បេតិកភណ្ឌ​និង​វប្បធម៌​ដល់​ប្រជាពលរដ្ឋ​។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ថ្លែង​ថា ក្នុង​នាម​ជា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន យើង​មាន ការ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន​ទៅ​កាន់​ពិភពលោក តាម​រយៈ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ទាំង​បុរាណ​និង​ទំនើប និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​បង្ហាញ​នូវ​ភាព​ទាក់ទាញ​ដ៏​ពិសេស និង​ប្រកបដោយ​សក្តានុពល​នៃ​បេតិកភណ្ឌ​ពិភពលោក​នៅ​កម្ពុជា និង​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន និង​សមិទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​កម្ពុជា​-​ចិន ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​និង​ការ​គាំទ្រ សំដៅ​ពង្រឹង​ការ​ការពារ​និង​អភិរក្ស​បេតិកភណ្ឌ​រួម​របស់​មនុស្សជាតិ​»​។

ឯកឧត្តម​បាន​ប្រសាសន៍​ថា ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋាភិបាល​ចិន ជា​ពិសេស​បាន​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ខេត្ត​យូ​ណា​ន​។ យើង​បាន​រួម​គ្នា​ប្រកាស​នូវ​គំនិត​ផ្តួចផ្តើម​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​-​យូ​ណា​ន ឆ្នាំ​២០២៣​។

សូម​បញ្ជាក់​ថា កន្លង​មក ក្រសួង​ព័ត៌មាន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន​ជាមួយ​ភាគី​មិត្ត​ចិន​ជា​ច្រើន តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់ និង​កិច្ចព្រមព្រៀង​នានា ដើម្បី​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។

ទស្សនាវដ្ដី​ខ្មែរ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ី​អាគ្នេយ៍ ខេត្ត​យូ​ណា​ន បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជន​កម្ពុជា​-​ចិន​។ ជាមួយ​គ្នា​នេះ ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ខេត្ត​យូ​ណា​ន បាន​នាំ​យក​ខ្សែភាពយន្ត​ភាគ និង​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ទូរទស្សន៍​ដ៏​ល្អ​របស់​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់​ដឹង​អំពី​វប្បធម៌ និង​ប្រពៃណី ដល់​ប្រជាជន​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធ​កម្មវិធី​សំឡេង​ទីតាំង​បេតិកភណ្ឌ​«​ដើរ​កម្សាន្ត​នៅ​យូ​ណា​ន ទៅ​ទស្សនា​នៅ​អង្គរ​», លោក​ជំទាវ ជឹ​ង យៀន សមាជិក​អចិន្ត្រៃយ៍​និង​ជា​ប្រធាន​ផ្នែក​ឃោសនាការ​នៃ​គណៈកម្មាធិការ​គណ​បក្សកុម្មុយនិស្ត​ចិន​ខេត្ត​យូ​ណា​ន បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ភាគី​ចិន​និង​កម្ពុជា​នឹង​យក​ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​ដ៏​សំខាន់​ដើម្បី​រួម​គ្នា​ជំរុញ​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហ ប្រតិ បត្តិការ​ក្នុង​វិស័យ​សារព័ត៌មាន​។ លោកស្រី​បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​ស្ពាន​សម្រាប់​បង្កើន​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។

លោកស្រី​បាន​រំឭក​ថា​៖ «​ឆ្នាំ​២០២៣​ជា​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន និង​កម្ពុជា ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មិត្តភាព​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​មួយ​ចំនួន​ធំ សម្រាប់​ការ​ពង្រឹង​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​-​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ