ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង៣ម៉ោង! រន្ទះជាង១ម៉ឺនរន្ទះបា.ញ់រះលើទឹក​ដីក្រុងហាណូយ និងខេត្តជុំវិញ​

4 ខែ មុន

វៀតណាម ៖ ដូច​លោក​អ្នក​បានដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ ក្នុង​រយៈពេល​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ រន្ទះបាញ់​ចំនួន​ជាង​១​ម៉ឺន​រន្ទះ​បាន​បាញ់​រះ​មក​លើ​ទឹកដី​នៃ​ទីក្រុង​ហាណូយ រួម​ទាំង​បណ្តា​ខេត្តដែល​នៅ​ជុំវិញ​។ ភ្ជាប់​ជាមួយ​បាតុភូត​រន្ទះបាញ់​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់​បែប​នេះ…

វៀតណាម ៖ ដូច​លោក​អ្នក​បានដឹង​ហើយ​ថា កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ ក្នុង​រយៈពេល​តែ​ជាង​៣​ម៉ោង​ប៉ុណ្ណោះ រន្ទះបាញ់​ចំនួន​ជាង​១​ម៉ឺន​រន្ទះ​បាន​បាញ់​រះ​មក​លើ​ទឹកដី​នៃ​ទីក្រុង​ហាណូយ រួម​ទាំង​បណ្តា​ខេត្តដែល​នៅ​ជុំវិញ​។

ភ្ជាប់​ជាមួយ​បាតុភូត​រន្ទះបាញ់​ក្នុង​ចំនួន​ដ៏​ច្រើន​លើសលប់​បែប​នេះ ត្រូវ​បាន​ប្រជាជន​វៀតណាម យក​ទៅ​ភ្ជាប់​ជាមួយ​ព្រឹ​ត្ត​ការណ៍ នៃ​ការ​ប្រទះ​ឃើញ​ត្រី Oarfish ឬ ត្រី​នាគ ដែល​ងាប់​អណ្តែត​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ធឿ​ធៀន​ហ្វេ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយសារ​តែ ត្រី Oarfish ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ត្រី​នាំសារ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​! សំនួរ​សួរ​ថា តើ​វា​ជា​រឿង​ចៃដន្យ ឬ​ក៏​ជា​ប្រផ្នូល​ចម្លែក​នៅ​លើ​ទឹកដី​វៀតណាម?

គួរ​រំលឹក​ថា ប្រជាជន​ក្នុង​ទីក្រុង​ហ្វេ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៤ បាន​ជួប​រឿង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពី​ប្រទះ​ឃើញ ត្រី​Oarfish ដែល​ពលរដ្ឋ​វៀតណាម ហៅ​ថា ត្រី​រញ្ជួយ​ដី បាន​អណ្តែត​រសាត់​មក​ទើ​លើ​ឆ្នេរសមុទ្រ​ក្នុង​តំបន់​របស់​ពួក​គេ​។ ភ្លាម​ៗ​នោះ ទោះបី​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ព្យាយាម​នាំ​យក​ត្រី​មួយ​ក្បាល​ដ៏​ធំ និង​ប្រវែង​វែង​គួរសម​មួយ​ក្បាល​នេះ​ទៅ​ដាក់​ក្នុង​ទឹកសមុទ្រ​វិញ ប៉ុន្តែ​វា​បាន​ងាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ប្រទះ​ឃើញ ត្រី​រញ្ជួយ​ដី​នេះ អ្នកលេង​បណ្តាញ​សង្គម​នៅ​វៀតណាម បាន​ចែករំលែក​រឿងរ៉ាវ​នេះ ដោយ​ព្រួយបារម្ភ​ថា នេះ​ទំនងជា​ការ​ព្រមាន​ចំពោះ​ប្រផ្នូល​មិនល្អ​ដែល​នឹង​អាច​កើត​មាននៅ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់នៅ ជា​ពិសេស​នៅ​ក្នុង​រដូវភ្លៀង​ដែល​នាំ​មក​នូវ​ទឹកជំនន់ ការ​បាក់​ដី ខ្យល់ព្យុះ​និង​រន្ទះបាញ់​ជាដើម​។

ជាក់ស្តែង ក្រោយ​ត្រី​Oarfish ងាប់​បាន​តែ​៣​ថ្ងៃ ពោល​គឺ​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា បាតុភូត​ផ្គរ​រន្ទះ​ជាង ១០​ម៉ឺន ៧​ពាន់​ដង បាន​បាញ់​រះ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​ពេញ​មួយ​ថ្ងៃ ជា​ពិសេស​ត្រឹមតែ​រយៈពេល​បី​ម៉ោង​ចាប់ពី​ម៉ោង​៣-៦​ល្ងាច រន្ទះបាញ់​បាន​បាញ់​មក​លើ​ដី​រហូត​ដល់​ទៅ ៤​ម៉ឺន​ដង​។

រំលង​គ្នា​មិនយូ​ប៉ុន្មាន ឈាន​មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៥ ខែមិថុនា មជ្ឈមណ្ឌល​ជាតិ​សម្រាប់​បណ្តាញ​ឧតុនិយម​បាន​កត់ត្រា​ថា កំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង​៩​កន្លះ​ព្រឹក មាន​រន្ទះបាញ់ សរុប​ជាង ១​ម៉ឺន ៥០០​រន្ទះ បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ជិតខាង ដូច​ជា ខេត្ត​ហា​យ​សឿង​និង ខេត្ត​ហ៊ឹង​អៀន​។

ក្នុង​ចំណោម​រន្ទះ​ទាំងនោះ រន្ទះ​ចំនួន ៧១៥៣ បាន​បាញ់​មក​លើ​ដី ដែល​ត​ជា​មធ្យម គឺ​រៀង​រាល់ ១០​នាទី​ម្តង មាន​រន្ទះ​៤៧៥​ដ​ដង​បាន​មក​លើកដី ហើយ​ពេល​ខ្លះ ក្នុង​រយៈពេល ១​វិនាទី ប៉ុណ្ណោះ រន្ទះ​បាន​បាញ់​រហូត​ដល់​ទៅ​១០​ដង​។

ដោយសារ​តែ​បាតុភូត​រន្ទះ​ដ៏​ច្រើន​សន្ធាប់​នេះ ប្រជាជន​នៅ​ស្រុក​ក្វា​ង​ប៊ិ​ញ នៃ​ខេត្ត​ហា​យ៉ាង បាន​រាយការណ៍​ថា ក្របី​ចិញ្ចឹម​របស់​ពួក​គេ​បាន​ងាប់​ចំនួន ៥​ក្បាល ក្រោយ​ពី​ត្រូវ​រន្ទះបាញ់ និង ២​ក្បាល​ទៀត បាន​ងាប់​ដោយសារ​ទឹកជំនន់ ដែល​គិត​ជា​ទឹកប្រាក់​ខាតបង់​ជាង ១៣០​លាន​ដុ​ង​។

ក្រៅពី​នោះ ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ក៏​បាន​បណ្តាល​ឱ្យ​មានការ​រអិល​បាក់​ដី កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំ​លេង​អាធា​ត្រ ខណៈ​ដែល​គ្រប់​គ្នា​កំពុង​ដេក​លក់ ស្រាប់តែ​មាន​ដុំ​ថ្ម​ទម្ងន់​ប្រហែល​៣​តោន បាន​រមៀល​ធ្លាក់​ពីលើ​ភ្នំ​ចូល​ទៅ​ក្នុងផ្ទះ បណ្តាល​ឲ្យ​កុមារ​អាយុ​១៤៤​ឆ្នាំ​បាន​ស្លាប់​។

ជុំវិញ​បញ្ហា​ធាតុអាកាស​នេះ​ផង​ដែរ តាម​ការ​ព្យាករណ៍​អាកាសធាតុ​រយៈពេល​១០ ថ្ងៃ ពោល​ចាប់ពី​ថ្ងៃ​ទី​៧ ខែមិថុនា ដល់ ១៦ ខែមិថុនា នឹង​ភ្លៀង​ធ្លាក់​ជោគ​ជាំ រួម​ទាំង ខ្យល់​កន្ត្រាក់ ព្យុះកំបុតត្បូង រន្ទះបាញ់ ភ្លៀង​ទឹកកក រួម​ទាំង​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​ភ្នំ និង​ភាគ​កណ្តាល​ខាងជើង ជា​ពិ​សេ​ទីក្រុង​ហាណូយ​។

ជាមួយ​គ្នា​នេះ ក្រសួង​ឧតុនិយម​និយម បាន​ព្រមាន​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្រៅពី​រន្ទះ និង​ខ្យល់​នោះ ទឹកជំនន់​ភ្លាម​ៗ​នៅ​តាម​ដង​ទន្លេ និង​អូរ​តូច​ៗ ការ​បាក់​ដី​នៅ​លើ​ជម្រាលភ្នំ រួម​ទាំង​កើត​មាន​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​តំបន់​ទំនាប និង​ទីក្រុង​ផង​ដែរ​៕​

កែសម្រួលដោយ