ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងបានក្បាលកាក់! ហ៊ានប្រព្រឹត្តទុច្ចរិ.ត ជំនាញ​ឱ្យ​ផ្អាកហើយរឿងកាយដីទំនប់អូរ​ក្រាំងអំបិល ព្រោះជើងកា.ងជាប៉េអឹម និងទាហាន​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែប្រយោជន៍មុខរបរដូចគ្នា មនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែសាន្ត

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែប្រយោជន៍មុខរបរដូចគ្នា មនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែសាន្ត ជ្រោងថៅកែ លឹម ចាន់ថុល ដោយសារលុយ៥កាក់ដុល្លារក្នុង១ម៉ែត្រត្រីគុណ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្ត ឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយជ្រោងលោកថៅកែ លឹម ចាន់ថុលនោះ។

រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិល ពេលនេះការពិតបានបើកបង្ហាញច្បាស់ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ជាមេខ្លោង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាងអេង ជាមន្ត្រីយោធា និងជាអ្នករកសុីគួក​ជេរ​ផងដែរ។

បន្ទាប់ពីថៅកែសាន្ត ត្រូវបានជំនាញរ៉ែនិងថាមពល បញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជន​ជាតិ​ចិនចាក់ដីបម្រុងធ្វើរោងចក្រ បានទំនាក់ទំនង លោកថៅកែ លឹម ចាន់ថុល ចាក់អាចម៍ដីលើដីរបស់ខ្លួន ដែលថៅកែសាន្តធ្លាប់បានចាក់កន្លងមក។ ឥឡូវនេះ ប្រភពដែលស្និតក្រុមថៅកែចាក់ដីទាំងអស់នោះបានបង្ហើបប្រាប់ថា ថៅកែថុលដែលទទួលចាក់ដីបន្តពីថៅកែសាន្ត កន្លងមកនោះក្នុងតម្លៃ១រៀល៣កាក់(ដុល្លារ)។

ដោយឡែកមនុស្សចំនួន០៣នាក់ ក្នុងនោះមានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងមន្ត្រីយោធាឈ្មោះលាងអេងឈ្មួញគួកជេរដីម្នាក់ទៀតបានទទួល៥កាក់ដុល្លារ(ស្មើនិង២០០០រៀល)ក្នុង១ម៉ែត្រត្រីគុណ។ ព្រោះតែមូលហេតុផលប្រយោជន៍​ទាំងនេះហើយ ទើបបានជាក្រុមមនុស្សទាំងអស់នោះខំប្រឹងរួមដៃគ្នា ព្រួតគ្នាធ្វើបាប និងផ្តួលរំលំថៅកែសាន្ត ឱ្យខ្ទាតចេញពីការជីកកាយដីទំនប់អូរក្រាំងអំបិលនេះ។

សញ្ញានេះអាចបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កន្លងមកមនុស្សម្នាក់ (ដែលគេស្គាល់ច្បាស់ថាជាមន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺមួយរូប មានឋានន្តសក្តិអនុសេនីយ៍ទោ) ធ្លាប់ប្រកាសក្តែងៗថា ខ្លួនគឺជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល រហូតឱ្យអ្នកជុំវិញខ្លួនបានស្គាល់ និងបានដឹងថារូបខ្លួន ជាបងថ្លៃរបស់លោកថៅកែ លឹម ចាន់ថុល។ ប៉ុន្តែតាមការពិតនោះលោកថៅកែ លឹម ចាន់ថុល និងមន្ត្រីរូបនោះ គឺមិនមិនមានជាប់សាច់ឈាមនឹងគ្នាទាល់តែសោះ។ អ្វីដែលមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រូបនោះធ្វើបែបនេះ និយាយបែបនោះ ពីព្រោះគេមានមហិច្ឆតា ចង់កកូរកកាយដើម្បីឱ្យជំនាញពាក់ព័ន្ធនានាផ្អាកសកម្មភាពការធ្វើ​អាជីវកម្មរបស់ថៅកែសាន្ត។

ហើយឱ្យថៅកែ លឹម ចាន់ថុល ចូលទៅចាក់អាចម៍ដីនៅកន្លែងដែលលោកថៅកែសាន្តធ្លាប់ចាក់កន្លងមក គឺក្នុងន័យ ខ្លួនចង់បានប្រាក់ភាគលាភក្នុង១ម៉ែត្រត្រីគុណ៥កាក់ដុល្លារ(២០០០រៀល)តែប៉ុណ្ណោះ នេះគឺជាការប្រជែងគ្នាដោយទុច្ចរិតក្នុងការរកសុីការរកសុីរបស់ក្រុមជនខិលខូចមួយក្តាប់តូចនេះ។ យោងតាមប្រភពពីមន្ត្រីរ៉ែនិងថាមពលបានបង្ហើបប្រាប់ថា ដោយសារក្រុមការងាររកឃើញថាក្រុមគ្រឿងចក្ររបស់ថៅកែថុលកាយខុសទីតាំងច្បាប់អនុញាត ទើបក្រុមការងារសម្រេចឲ្យផ្អាកបណ្តោះអាសន្នសិន។

ក្រោយពេលត្រូវផ្អាកក្រុមឡានសុីឈ្នួលដឹកដីមូយចំនួនក៏បានដកឡានចេញពីរណ្តៅអស់ខ្លះហើយដែរ។ដោយឡែកលោកវិនឡេងហួងមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទងបានបញ្ជាក់ប្រាប់ថារូបលោកនិងមន្ត្រីម្នាក់ទៀត មិនមានពាក់ព័ន្ធរឿងស៊ីក្បាលកាក់ក្នុងរឿងចាក់ដីខាងលើនេះទេ ។

ព័ត៌មានល​ម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ