ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូម​បញ្ឈប់​ជា​បន្ទាន់នូវ​សកម្មភាព​អ​សីល​ធម៌នៅក្នុងពិធីមង្គលការ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ បាន​ឲ្យ​ក្រុមប្រឹក្សា​ក្រមសីលធម៌នៃ​អ្នកសិល្បៈ ណែនាំ​ក្រុម​សិល្បៈ​នានា​ដែល​ចូលរួម​សម្តែង ក្នុង​ពិធី​មង្គលការ​ខ្មែរ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព អ​សីលធម៌ ​។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ បាន​ឲ្យ​ក្រុមប្រឹក្សា​ក្រមសីលធម៌នៃ​អ្នកសិល្បៈ ណែនាំ​ក្រុម​សិល្បៈ​នានា​ដែល​ចូលរួម​សម្តែង ក្នុង​ពិធី​មង្គលការ​ខ្មែរ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព អ​សីលធម៌ ​។ ការ​ចេញ​កា​ណែនាំ​របស់​ក្រសួង​វប្បធម៌​នេះ​ បន្ទាប់ពី​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​នូវ​សកម្មភាព​របស់​ក្រុម​សិល្បៈ​មួយ​ក្នុង​វិធី​មង្គលការ​​បាន​សម្តែង​ភាព​អ​សីលធម៌​។

យោង​តាម​សេចក្ដីណែនាំ និង​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ បាន​សង្កេត​ឃើញ​អំពី​ការ​ចែករំលែក​ក្នុង​បណ្តាញ​សង្គម ដើម្បី​ចូលរួម​រិះគន់​កែ​លម្អ ចំពោះ​សកម្មភាព​អ​សីលធម៌​របស់​ក្រុម​សិល្បៈ​សម្តែង​ក្នុង​ពិធីកាត់សក់​អាពាហ៍ពិពាហ៍​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​អាប់ឱន​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ និង​បង្ហាញ​ពី​កាយវិការ​ជ្រុល​ហួសហេតុ ខ្វះ​ចំណេះដឹង និង​ការ​អប់រំ ដែល​ជា​សកម្មភាព​បែប​អាត្មា​និយម និង​ប៉ះពាល់​ដល់​ប្រយោជន៍​សង្គម​ទាំងមូល​។

ក្នុង​ន័យ​នេះ ក្រុមប្រឹក្សា​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ បាន​ធ្វើការ​អំពាវនាវ និង​កំណត់​វិធានការ​អនុ​វត្តដូច​ជា​៖ ទី​១-​សូម​ក្រុម​សិល្បៈ​នានា​ដែល​ចូលរួម​សម្តែង​ក្នុង​ពិធី​មង្គលការ​ខ្មែរ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព អ​សីលធម៌ ហើយ​ខិតខំ​ស្វែង​យល់​ប្រឹងប្រែង​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ដ៏ ថ្លៃថ្លា​របស់​ជាតិ​ដែល​ជា​កេរដំណែល​ពី​ដូនតា​មក​។

ទី​២-​ក្រុមប្រឹក្សា​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ស្រាវជ្រាវ និង​កោះហៅ ក្រុម​សិល្បៈ​ទាំងនោះ មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។ ក្នុង​ករណី នៅ​តែ​បន្ត ប្រព្រឹត្ត​សកម្មភាព​អ​សីលធម៌​ទាំងនេះ វិធានការ​ច្បាប់​មួយ នឹង​ត្រូវ​ប្រកាន់​យក​តាម​គោលការណ៍​ដែល មាន​ជា​ធរមាន​។

ទី​៣-​ពិធី​អាពាហ៍ពិពាហ៍ គឺជា​ពិធី​ផ្តល់​សិរី​មង្គល​ដល់​កូន​ៗ​ដែល​ជា​គូស្រករ​ថ្មី​។ ក្នុង​ន័យ​នេះ សូម អាណាព្យាបាល​ទាំងឡាយ គួរ​ពិនិត្យ និង​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ក្នុង​ការ​ស្វែងរក​ក្រុម​សិល្បៈ​
នីមួយ​ៗ ដែល​មក​ចូលរួម​ក្នុង​ពិធី​មង្គល​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​កូនចៅ​ខ្លួន​។

ទី​៤-​សូម​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន កុំ​ចូលរួម​ចែករំលែក​ឃ្លី​ប​វី​ដេ​អូ ឬ​រូបភាព​អវិជ្ជមាន​ណាមួយ​ដែល​ជាសកម្មភាព​អាស និង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​នៃ​សង្គម​ជាតិ​។

ក្រុមប្រឹក្សា​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ បាន​ថ្លែងអំណរគុណ​ដោយ​ជ្រាលជ្រៅ​ចំពោះ​ស្មារតី ស្រលាញ់ ការពារ និង​ចូលរួម​ថែរក្សា​តម្លៃ​វប្បធម៌​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប​ក្នុង​ការ​ទប់ស្កាត់​នូវ​រូបភាព អវិជ្ជមាន​គ្រប់​ទម្រង់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​នៃ​មរតក​ដូនតា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ