ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានកូរ៉េដឹកទំនិញជាន់ហ្រ្វាំងអត់សុី និងជាប់សោចង្កូត បុ.ករះសំយ៉ាបហាងគុយទាវ ផ្អើលទាំង​ព្រឹក​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដឹកទំនិញ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនផង

រាជធានី​ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុបដឹកទំនិញ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនផង ទៅដល់កន្លែងប្រជុំជនត្រូវបន្ថយល្បឿនស្រាប់តែជាន់ហ្រ្វាំងអត់សុីសោះ ដោយពុំថាត្រូវធ្វើយ៉ាងម៉េច អ្នកបើកបរក៏បានកាច់សោពន្លត់ម៉ាស៊ីនដើម្បីឈប់ ។ ប៉ុន្តែពេលនោះរថយន្តអត់ឈប់ឡើយ ហើយជាប់សោក ក មិនអាចកាច់ចង្កូតបានថែមទៀត ហើយក៏រេចង្កូតទៅខាងស្ដាំដៃ បន្ទាប់មកបានជ្រុលទៅបុករះ សំយ៉ាបហាងបាយនិងគុយទាវមួយកន្លែង ។ ព្រមទាំងម៉ូតូ១គ្រឿងរបស់ភ្ញៀវដែលចូលទៅហូបគុយទាវនៅក្នុងហាងខាងលើនោះ បណ្ដាលឱ្យរងការខូចខាតទើបឈប់ស្ងៀម ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចហាងគុយទាវយីហោ«ផ្ទះក្រហមគោស្រែ និងផ្ទះកីឡា ចាន់គរី» ស្ថិតនៅបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តកូរ៉េឃ្លុប១គ្រឿងនោះ ពាក់ស្លាកលេខ ភ្នំពេញ 3D-2664 ចំណែកម៉ូតូម៉ាកសុយហ៊្សុយគីស្មាស់១គ្រឿង ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-7007 ។ ដោយឡែកអ្នកបើកបររថយន្ត និងម្ចាស់ម៉ូតូ ព្រមទាំងម្ចាស់ហាងគុយទាវផ្ទះក្រហមគោស្រែនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។

អ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកបរធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសមដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដែលជាទីប្រជុំជនមានអ្នកដំណើរច្រើន ត្រូវបន្ថយល្បឿន ស្រាប់តែជាន់ហ្រ្វាំងអត់សុីសោះ ។ ខណៈនោះអ្នកបើកបរបានកាច់សោពន្លត់ម៉ាស៊ីនដើម្បីឱ្យឈប់ ប៉ុន្តែរថយន្តមិនព្រមឈប់នោះទេ ព្រមទាំងជាប់​សោ ក កា​ច់​ចង្កូតមិនបានថែមទៀត ។

ប្រភពខាងលើបានប្រាប់ឱ្យដឹងបន្តទៀតថា រថយន្តក៏បានរេចង្កូតទៅខាងស្ដាំជ្រុលទៅបុក​រះ​សំយ៉ាបហាងលក់បាយនិងគុយទាវយីហោ«ផ្ទះក្រហមគោស្រែ និងផ្ទះកីឡាចាន់ គរី» និងម៉ូតូម៉ាកសុយហ៊្សុយគីស្មាស់ដែលម្ចាស់ចតក្បែរផ្លូវចូលហូបគុយទាវក្នុងហាងខាងលើ ។ បណ្ដាលឱ្យរងការខូចខាត ប៉ុន្តែសំណាងល្អពុំបានបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ ហើយក្រោយពេលកើតហេតុភាគីទាំងអស់បានធ្វើការសម្របសម្រួលគ្នា ប៉ុន្តែពុំដឹងថាត្រូវរ៉ូវគ្នាដោយរបៀបណានោះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ