បន្ទាយមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យថា ៖យុវវ័យដែលជក់បារី និងបារីអេឡិចត្រូនិច អាចប៉ះពាល់សុខភាពសួតធ្ងន់ធ្ងរ និងប្រព័ន្ធសរសៃប្រសាទ នៅពេលឃើញយុវជនជាសិស្សដែលគេចម៉ោងសិក្សាជក់បារីនៅហាងកាហ្វេមួយកន្លែង នៅក្រុងប៉ោយប៉ែត ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ក្រោយឃើញព័ត៌មាន និងបណ្តាញសង្គមបានផ្សព្វផ្សាយយុវវ័យជាសិស្សសាលា ដែលគេចពីម៉ោងសិក្សាមកជួបជុំគ្នានៅហាងកាហ្វេជក់បារី ត្រូវបានមហាជនរិះគន់ និងសមត្ថកិច្ចបានចុះឃាត់ខ្លួនយកទៅអប់រំ ក្នុងចំណោម១៣នាក់ ៤នាក់ដែលជក់បារី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ កាលពីថ្មីៗនេះ ។

លោកបានបញ្ជាក់ថា៖យុវវ័យដែលមានវ័យសិក្សា និងអ្នកដែលជក់បារី គឺប៉ះពាល់ប្រព័ន្ធសរសៃប្រសាទជ្រុះសក់ ហើមសួត ភ្នែកឡើងបាយ ជ្រួញស្បែក ថយចុះការស្តាប់លឺ ជំងឺមហារីកស្បែក ធ្វើអោយពុកធ្មេញ ជំងឺពុកឆ្អឹង ជំងឺដំប៉ៅក្រពះ ជំងឺបេះដូង ធ្វើម្រាមដៃពណ៌មិនល្អ បើស្ត្រី ជំងឺមហារីកស្បូន និងរលូតកូន ធ្វើអោយខូចទឹកកាម ជំងឺស្បែក មានដំដៅរលួយ និងជំងឺមហារីក មានមហារីកដោះ មាហារីកមាត់ស្បូន មិនអាចមានកូនបាន សម្រាលកូនមិនគ្រប់ខែ ឆាប់អស់រដូវ ទារកមានការលូតលាស់យឺត អន់ថយភាពវ៉ៃឆ្លាត កូនកើតមកស្លា.ប់ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថា ៖ ដោយឡែកយុវវ័យដែលជក់បារីអេឡិចត្រូនិច គឺប៉ះពាល់ធ្ងន់ធ្ងរ ព្រោះមានសាធាតុញៀ.ន ធ្វើអោយប៉ះពាល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល និងហើមសួតធ្ងន់ធ្ងរព្រោះបារីអេឡិចត្រូនិចមានផ្ទុកសាធាតុញៀ.នប្រភេទមីកូទីន និងផ្ទុកសាធាតុញៀ.នជាច្រើនទៀត ប៉ះពាល់សរីរាង្គ និងសារពាំងកាយ អ្នកប្រើប្រាស់ ជាពិសេសប៉ះពាល់ការលូតលាស់ខួរក្បាល និងបំផ្លាញដល់សួត ។

លោកបានផ្តាំផ្ញើដល់យុវវ័យដែលជាសិស្សកំពុងសិក្សាត្រូវបញ្ឈប់ជាបន្ទាន់ការជក់បារី និងបារីអេឡិចត្រូនិចព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរហើយកោតសសើរចំពោះសមត្ថកិច្ចបានចុះបង្ក្រាបសិស្សគេចម៉ោងសិក្សាជុំគ្នាជក់បារីតាមហាងកាហ្វេដូចនៅក្រុងប៉ោយប៉ែត ហើយរយៈពេលកន្លងមកឃើញសមត្ថកិច្ចបង្ក្រាបទីតាំងជួបជុំគ្នាជក់បារីអេឡិចត្រូនិច និងត្រូវបានដកហូត និងធ្វើកិច្ចសន្យាដល់អ្នកដែលផ្តល់ទីតាំងសម្រាប់ជក់ និងប្រើប្រាស់ហើយសុំអោយសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ការជក់បារី និងជក់បារីអេឡិចត្រូនិចនិងតាមសាលារៀនត្រូវមានម៉ោងអប់រំណែនាំហាមជក់បារី ៕

ចែករំលែកព័តមាននេះ