ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងជីវិតពិត! គ្រាហ៍ដ៏លំបាកបំផុត​របស់​​តួ​ឯក​ស្រីរាជិនី​សារព័ត៌មាន«បង​ម៉ែ​ន»ជាអ្វី?​​​

6 ខែ មុន

ជាតា​រា​ស្រី​ហុងកុង​ជួរ​មុខ ​មាន​លុយ​ខាប់​ជាង​ទឹកគ្រឿង តែ​ការ​ពិត​នាង Charmaine Sheh ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង «​រាជ​នី​សារព័ត៌មាន​» ធ្លាប់​​ធ្លាក់ខ្លួន​វ័ណ្ឌ.ក​នឹង​បំណុល​រហូត​ត្រូវ​ដើរ​ខ្ចី​លុយ​គេ​មក​ដោះបំណុល​ ។​ ប្រាកដ​ណាស់…

ជាតា​រា​ស្រី​ហុងកុង​ជួរ​មុខ ​មាន​លុយ​ខាប់​ជាង​ទឹកគ្រឿង តែ​ការ​ពិត​នាង Charmaine Sheh ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង «​រាជ​នី​សារព័ត៌មាន​» ធ្លាប់​​ធ្លាក់ខ្លួន​វ័ណ្ឌ.ក​នឹង​បំណុល​រហូត​ត្រូវ​ដើរ​ខ្ចី​លុយ​គេ​មក​ដោះបំណុល​ ។​

ប្រាកដ​ណាស់ នៅ​ពេល​និយាយ​ដល់​ឈ្មោះ Charmaine Sheh នរណា​ក៏​ស្គាល់​នាង​ថា ជា​តួអង្គ បង Man ក្នុង​សាច់​រឿង «​រាជ​នី​សារព័ត៌មាន​» ដែល​បងប្អូន​ទស្ស​និក​ខ្មែរ​ជា​ច្រើន​ធ្លាប់​បាន​ទស្សនា​ហើយ ។ អ្នកគាំទ្រ​មួយ​ចំនួន​ធ្លាប់តែ​បានឃើញ​តារា​សម្តែង​ហុងកុង​ដ៏​ល្បីល្បាញ បង Man តួ​ស្រី​ក្នុង​រឿង «​រាជិនី​សារព័ត៌មាន​» ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា The Queen of News មានជីវិត​ជោគជ័យ​ជា​ច្រើន​នៅ​ក្នុង​អាជីព តែ​ការ​ពិត​នាង​ធ្លាប់​ធ្លាក់ខ្លួន​ដើរ​ខ្ចី​លុយ​ពី​ម្តាយ និង​មិត្ត​ភក្តិ​​ផង​ដែរ ​។

​តារា​សម្តែង​ហុងកុង Charmaine Sheh បាន​ទម្លាយ​ដោយ​ឥត​លាក់លៀម ក្រោយ​ខ្លួន​ត្រូវ​សងបំណុល​គេ​ដែល​កើត​ចេញពី​ការ​វិនិយោគ​ភាគហ៊ុន​មិន​ជោគជ័យ​ ។  បង Man តួឯក​ស្រី​ល្បីឈ្មោះ​ក្នុង​រឿង​រាជិនី​សារព័ត៌មាន​បាន​រំ​ឮ​កថា ការ​វិនិយោគ​ភាគហ៊ុន​ពិតជា​ទាក់ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​អាច​រកបាន​ប្រាក់​ចំណេញ នៅ​ពេល​ដែល​នាង​បាន​ចូល​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ក្នុង​ឆ្នាំ 1998​ ។

 ​នាង Sheh បាន​រំលឹក​ឡើង​វិញ ​ពី​ការ​វិនិយោគ​លើ​ភាគហ៊ុន និង​បាន​ជួប​ប្រទះ​ការ​ខាតបង់​យ៉ាងច្រើន​ចំនួន​ជាង 200,000ដុល្លារ​ហុងកុង (25,600 ដុល្លារ​អា​មេ​រិ​ក​) ដែល​ធ្វើ​ឲ្យ​នាង​លើសលប់​ផ្នែក​ហិរញ្ញវត្ថុ​ ។

​នាង​បាន​សារភាព​ថា នាង​ត្រូវ​បង្ខំ​ឱ្យ​ខ្ចីប្រាក់​ពី​ម្តាយ​នាង​ ដើម្បី​គ្រប់គ្រង​បំណុល​ទាំងនេះ​។ ខណៈ​ពេល​នោះ​ នាង​កំពុង​តែ​ជាប់ផុង​នឹង​បំណុល បង Man ក៏​ត្រូវ​បាន​ប្រឈម​មុខ​នឹង​រឿង​បង់ពន្ធ​ជា​ច្រើន​ទៀត ព្រោះ​ពេល​នោះ គឺ​ដល់​រដូវ​កាល​ត្រូវ​បង់ពន្ធ​ច្រើន​មុខ​នៅ​ជិត​ដំណាច់ឆ្នាំ បណ្តាល​អោយ​នាង​កាន់តែ​វ័ណ្ឌក​នឹង​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ ។ ដោយ​មាន​អារម្មណ៍​ខ្មាស់​អៀន​ខ្លាំង​ ក្នុង​ការ​សុំ​លុយ​បន្ថែម​ពី​ម្ដាយ នាង​បាន​ងាក​ទៅ​រក​មិត្ត​ភក្ដិ​របស់​នាង ​ដើម្បី​រក​ជំនួយ​ក្នុង​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​នាង ​។ ​

បង Man ឬ​អ្នក​នាង Sheh បាន​សម្រេចចិត្ត​ថា នឹង​មិន​វិនិយោគ​លើ​ភាគហ៊ុន​ម្តងទៀត​ទេ ហើយ​បាន​សង្កត់ធ្ងន់​លើ​មេរៀន​ដ៏​សំខាន់​ដែល​នាង​បាន​រៀន​អំពី​សា​រសំខាន់​នៃ​ការ​សន្សំ​បន្ទាប់​ពី​បញ្ហា​របស់​នាង​ ។ ​

យ៉ាងណាមិញ មិនមែន​មាន​តែ​បង Man ដែល​ធ្លាប់​ផុង​ខ្លូ​ន​នឹង​បំណុល​ដោយសារ​តែ​ទីផ្សារ​ភាគហ៊ុន​នោះ​ទេ តែ​មាន​មនុស្ស​និង​តារា​ជា​ច្រើន​ទៀត​ធ្លាប់​ពើប​ប្រ​ទះ​​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​តែ​ចាញ់​ផ្សារ​ហ៊ុន​ផង​ដែរ​ ។​

​ជាក់ស្តែង ឆ្លើយ​តប​ទៅ​នឹង​បទ​ពិសោធន៍រ​បស់បង Men តារា​ស្រី​ហុងកុង​ម្នាក់​ទៀត គឺ Lau ក៏​បាន​ចែករំលែក​ថា​ នាង​បាន​រៀន​មេរៀន​លំបាក​ពី​ការ​ផ្សងព្រេង​លេង​ទីផ្សារ​ភាគហ៊ុន​ផ្ទាល់ខ្លួន​របស់​នាង ​។ តារា​ស្រី​ទាំង​ពីរ​ឥឡូវ​មានទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹកសន្ធាប់ ​។ បង Man ឬ អ្នក​នាង Sheh កាន់កាប់​អចលនទ្រព្យ​ចំនួន​5​នៅ​ទូ​ទាំង​ទីក្រុង​ហុងកុង​ ជាមួយនឹង​តម្លៃ​ទីផ្សារ​រួម​គ្នា​ចំនួន​180​លាន​ដុល្លារ​ហុងកុង ។ សូម​បញ្ជាក់​ថា តារា​សម្តែង​ស្រី​ហុងកុង អ្នក​នាង Sheh ឬ បង Man ឆ្នាំ​២០២៤ នេះ​គឺ​មាន វ័យ​49​ឆ្នាំ ។ ​

នាង​បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​ដំបូង ជា​ស្រី​ស្រស់​ប្រកួត​សម្រស់ រហូត​នាង​ដណ្តើម​បាន​តំណែង​ជា​ជើងឯក​រង​ទី​១ ក្នុង​ការ​ប្រលង​បវរកញ្ញា​ហុងកុង​ក្នុង​ឆ្នាំ 1997 ហើយ​បាន​លេចធ្លោ​យ៉ាង​ឆាប់រហ័ស​ជាមួយ TVB ដោយ​បាន​បង្ហាញខ្លួន​នៅ​ក្នុង​រឿង​ភាគ​ដ៏​ពេញ​និយម​ដូច​ជា​« War and Beauty » « Beyond the Realm of Conscience » ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ