ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Ronaldo អាចបំបែកកំណត់ត្រាអ្វីខ្លះនៅព្រឹត្តិការណ៍ Euro ឆ្នាំនេះ ?

2 អាទិត្យ មុន

បរទេស ៖ ស្ថិតនៅក្នុងវ័យ៣៩ឆ្នាំ កីឡាករ Cristiano Ronaldo នៅតែបន្តដឹកនាំក្រុមជម្រើសជាតិ ​

បរទេស ៖ ស្ថិតនៅក្នុងវ័យ៣៩ឆ្នាំ កីឡាករ Cristiano Ronaldo នៅតែបន្តដឹកនាំក្រុមជម្រើសជាតិ ​ព័រទុយហ្គាល់ក្នុងនាមជាប្រធានក្រុម ដើម្បីដណ្តើមតំណែងជើងឯកពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឬ Euro ជាថ្មីម្តងទៀតក្នុងឆ្នាំនេះ ដែលប្រទេសអាល្លឺម៉ង់ទទួលជាម្ចាស់ផ្ទះ និងអ្វីដែលយើងអាចមើលឃើញថា ការប្រកួតដ៏សំខាន់ចុងក្រោយនៃអាជីពកំពូលខ្សែប្រយុទ្ធរូបនេះ ជាមួយនឹងក្រុមបញ្ច​ខែល​ព័រទុយហ្គាល់ ។ Cristiano Ronaldo បានរួមចំណែកយ៉ាងសំខាន់ជួយព័រទុយហ្គាល់ឈ្នះជើងឯក Euro ឆ្នាំ ២០១៦ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ប្រភពពី BBC របស់ចក្រភពអង់គ្លេសបានសិក្សាអំពីអាជីព Ronaldo នៅក្នុងព្រឹត្តិការណ៍ Euro និងបានពិនិត្យមើលកំណត់ត្រាដែលខ្សែប្រយុទ្ធរូបនេះកំពុងកាន់កាប់ និងត្រៀមបំបែកកំណត់ត្រាចាស់នៅ Euro នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ។

កំណត់ត្រាសំខាន់ៗ ដែល Ronaldo កំពុងកាន់កាប់ក្នុងប្រវត្តិសាស្ត្រ Euro ដោយមិនរាប់បញ្ចូលការប្រកួតវគ្គជម្រុះ

-Ronaldo ដែលបានបង្ហាញខ្លួនលើកដំបូងសម្រាប់ព្រឹត្តិការណ៍ Euro នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៤ គឺជាកីឡាករបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នេះច្រើនជាងគេបំផុត ៥ សម័យកាល (២០០៤, ២០០៨, ២០១២, ២០១៦ និង ២០២០)

-កីឡាករមានការប្រកួតច្រើនជាងគេបំផុត ៖ ២៥ប្រកួត

-កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ៖ ១៤គ្រាប់

-កីឡាករឈ្នះការប្រកួតច្រើនជាងគេបំផុត ៖ ១២ប្រកួត

-កំណត់ត្រាដែល Ronaldo អាចនឹងបំបែកនៅព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤

-ការបង្កើតឱកាសនៅក្នុងការប្រកួតច្រើនជាងគេបំផុត ៖ អតីតកីឡាករព័រទុយហ្គាល់ Luís Figo ចំនួន ៤២ដង ខណៈដែល Ronaldo ចំនួន ៤១ដង-ការបោះបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បញ្ចូលទីច្រើនជាងគេ ៖ អតីតកីឡាករសាធារណរដ្ឋឆែក Karel Poborský និង Ronaldo ចំនួន ៦ដង ដូចគ្នា

-កីឡាការស៊ុតបញ្ចូលទីវ័យចាស់ជាងគេបំផុត ៖ អតីតកីឡាករអូទ្រីស Ivica Vastic នៅអាយុ ៣៨ឆ្នាំ និង ២៥៧ថ្ងៃ កាលពីឆ្នាំ ២០០៨

-កីឡាករស៊ុតបញ្ចូលទីវគ្គផ្តាច់ព្រ័ត្រវ័យចាស់ជាងគេបំផុត ៖ អតីតកីឡាករអ៊ីតាលី Leonardo Bonucci នៅអាយុ ៣៤ឆ្នាំ និង ៧១ថ្ងៃ កាលពីឆ្នាំ ២០២០៕ (ប្រភព ៖ BBC និង UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ