ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទានអ្វីពេលព្រឹក ទើបស្គមលឿន?

1 ឆ្នាំ មុន

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកស្គមបាន ក្រោយពេលដែលអ្នកពិសារនៅពេលព្រឹក។ តើមានអ្វីខ្លះទៅ?

អ្នកអាចពិសារកាហ្វេបាន ព្រោះវាមិនត្រឹមតែជួយអ្នកឲ្យមានអារម្មណ៍បំពេញការងារទេ ថែមទាំងអាចជួយក្រពះអ្នកឲ្យរំលាយអាហារបានលឿន ដោយមិនងាយធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺទល់លាមកឡើយ។

ជាហេតុដែលអាចធ្វើឲ្យអ្នកមានរាងស្គមបានព្រោះអាហារ និងជាតិខ្លាញ់ទាំងឡាយអាចរំលាយអស់បានយ៉ាងលឿន។អ្នកអាចឆុងទឹកឃ្មុំពិសារនៅពេលព្រឹកបាន ប៉ុន្តែសីតុណ្ហភាពនៃទឹកមិនគួរ​លើសពី៥០អង្សាសេឡើយ ព្រោះអាចធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមដែលមានលើទឹកឃ្មុំនោះ។

ដូចនេះ នៅពេលព្រឹក អ្នកអាចឆុងទឹកឃ្មុំនេះមកញ៉ាំបាន ដោយឆុងជាមួយនឹងទឹកដែលមានសីតុណ្ហភាព៤០អង្សាសេ ទើបអាចធ្វើឲ្យអ្នកមានរាងស្អាត ដោយជួយអ្នកឲ្យងាយស្រួលបត់ជើងធំបាន។

ជាហេតុដែលធ្វើឲ្យអ្នកមិនស្គមមិនបានឡើយ។នៅក្នុងទឹកដោះគោមានផ្ទុកសារធាតុចិញ្ចឹមយ៉ាងច្រើន។ ដូចនេះ អ្នកអាចញ៉ាំទឹកដោះគោនេះចំនួនមួយកែវជារៀងរាល់ព្រឹក ព្រោះវាអាចធ្វើឲ្យរាងកាយអ្នកស្រូបយកកាល់ស្យូមបានលឿន ដោយល្អចំពោះសុខភាពអ្នកដែលត្រូវការស្រកទម្ងន់ណាស់។

អ្នកអាចយកគ្រាប់ជីចំនួន១០ក្រាមមកឆុងទឹកញ៉ាំជារៀងរាល់ព្រឹកបាន ព្រោះវាអាចជួយក្រពះ និងពោះវៀនអ្នកឲ្យដំណើរការស្រួល ដោយអាចធ្វើឲ្យអ្នកចៀសពីអាការៈទល់លាមកបាន។ ដូចនេះ អ្នកនឹងមានរាងស្អាត ព្រោះសារធាតុពុលទាំងឡាយបានចាកចេញពីរាងកាយអ្នកអស់។ អ្នកអាចសាកល្បងអនុវត្តតាមវិធីទាំងនេះបាន ដើម្បីទទួលបានរាងស្អាតដោយមិនដឹងខ្លួន៕