ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខេត្ត​ប៉ៃលិន មាន​ភ្នំ និង​កូនភ្នំ​ជា​ច្រើន ដែល​មានឈ្មោះ​ផ្សេង​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍

3 ខែ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ គេ​ដឹង​ថា ខេត្ត​ប៉ៃលិន ជា​តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ ដូច្នេះ​ស្ទើរតែ​ទូ​ទាំង​ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ គេ​ដឹង​ថា ខេត្ត​ប៉ៃលិន ជា​តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ ដូច្នេះ​ស្ទើរតែ​ទូ​ទាំង​ខេត្ត​ប៉ៃលិន បាន​គ្របដណ្តប់​ទៅ​ដោយ​ភ្នំ និង​កូនភ្នំ​ជា​ច្រើន ហើយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ក្រុង​១ និង​ស្រុក​១ គឺ​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន បានឱ្យ​ដឹង​ថា ៖ នៅ​ក្នុងស្រុក​សាលា​ក្រៅ មាន​ភ្នំ​ច្រើន គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ដូច​ជា ៖
ទី​១.​ភ្នំ​ដោះ​ក្រមុំ ទី​២.​ភ្នំ​ស្រង់​មាន​ជ័យ ទី​៣.​ភ្នំ​ខក​មូស ទី​៤.​ភ្នំ​ក្ងោក ស្ថិត​នៅ​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ ទី​៥.​ភ្នំ​កូន​ដំរី ទី​៦.​ភ្នំ​ក្រិ​ញ ទី​៧.​ភ្នំ​អូរ​ដូនតា ទី​៨.​ភ្នំ​កេស ទី​៩.​ភ្នំ​ព្រាល ទី​១០.​អូរ​គ​ន្ធា​ង​វា់ ទី​១១.​ភ្នំ​បាយសី ស្ថិត​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ទី​១២.​ភ្នំ​កំពូល​បី ទី​១៣.​ភ្នំ​ប៉ោត ទី​១៤.​ភ្នំ​សារ​វណ្ណ ទិ​១៥.​ភ្នំ​រថក្រោះ​ឆេះ ទី​១៦.​ភ្នំ​ផ្សារ​ព្រំ ទី​១៧.​ភ្នំ​ភូមិ​ទី​១៨ ទី​១៨.​ភ្នំ​អូរ​រអិល ទី​១៩.​ភ្នំ​បឹង​ព្រលិត ទី​២០.​ភ្នំ​កុយ ទី​២១.​ភ្នំ​ស្រែ​អន្ទាក់ ទី​២២.​ភ្នំ​សំបូរ ទី​២៣.​ភ្នំ​ស្ពុង ដែល​ភ្នំ​ទាំងនេះ ស្ថិត​នៅ​ក្នុង​ឃុំ​ស្ទឹង​កាច់ និង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សូម​បញ្ជាក់​ថា នៅ​ក្នុងស្រុក​សាលា​ក្រៅ ក៏​មាន​ភ្នំ និង​កូនភ្នំ​ជា​ច្រើន​ទៀត ដែល​ស្ថិត​នៅ​រាយ​ពាសពេញ ខណៈ​ដែល​ភ្នំ​ខ្លះ ត្រូវ​បាន​អាជ្ញាធរ​យក​ប្រើប្រាស់​ធ្វើ​ផ្លូវ និង​ខ្លះ​ទៀត នៅ​ល្អ​ទាំងស្រុង​ដោយ​មិន​មាន​អ្នក​ណា​អាច​ប៉ះពាល់​ក្រៅពី​យក​ទៅ​អភិវឌ្ឍ​សម្រាប់​ខេត្ត​នេះ​បាន​ឡើយ​។ ចំណែក​កូនភ្នំ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដុំ​ពោតក្រហម និង​ដំឡូង​មី ព្រមទាំង​ដំណាំ​ផ្សេង​ៗ នៅ​លើ​កំពូល​តែ​ម្តង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​ការពារ​ព្រៃ​ភ្នំ​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​កាប់​ទន្ទ្រាន​រាន​យក​ដិ​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ឡើយ ដើម្បី​រក្សា​ព្រៃ​ភ្នំ​ឱ្យ​កង់​វង់ ក្នុង​គោលបំណង​ឱ្យ​ទាក់ទាញ​ទឹកភ្លៀង និង​ធ្វើ​ឱ្យ​មាន​លំនឹង​អាកាសធាតុ​ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ