ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​! មាន​ព្រះសង្ឃ​ថៃ​១​អង្គ ហ៊ាន​ប្រព្រឹត្ត​រឿង​នេះ​ក្នុងផ្ទះ​លក់​ចាប់ហួយ​​

3 ខែ មុន

ព្រះសង្ឃ​ថៃ​មួយ​អង្គ​ជិះឡាន​មក​លួច​ស្រា​បៀរ​ពី​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង លុះ​២​ថ្ងៃក្រោយ​ក៏​មក​ម្តងទៀត ទើបត្រូវ​ម្ចាស់​ហាង​ផុស​ហ្វេ​ស​បុក​សួរ​ថា ចង់​មក​សូមទោស ឬ​ចង់​មក​លួច​ថែម? យោង​តាម​សារព័ត៌មាន The Thaiger បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា…


ព្រះសង្ឃ​ថៃ​មួយ​អង្គ​ជិះឡាន​មក​លួច​ស្រា​បៀរ​ពី​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង លុះ​២​ថ្ងៃក្រោយ​ក៏​មក​ម្តងទៀត ទើបត្រូវ​ម្ចាស់​ហាង​ផុស​ហ្វេ​ស​បុក​សួរ​ថា ចង់​មក​សូមទោស ឬ​ចង់​មក​លួច​ថែម?

យោង​តាម​សារព័ត៌មាន The Thaiger បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤​ថា លទ្ធិ​ព្រះពុទ្ធ​សាសនា​ថៃ​ត្រូវ​បាន​បំផ្លាញ​សារ​ជា​ថ្មី​ដោយសារ​តែ​ស្នាដៃ​ព្រះសង្ឃ​ថៃ​មួយ​អង្គ បន្ទាប់​ពី​ម្ចាស់ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​មុ​ក​ដា​ហាន នា​ភាគ​ឥ​សាន​ប្រទេស​បាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​ពី​សកម្មភាព​លួច​ស្រា​បៀរ​របស់​ព្រះសង្ឃ​អង្គ​នេះ ដែល​ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​លើ​បណ្តាញ​សង្គម ។

ប្រភព​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Oom Phakhamon បាន​បង្ហោះ​វី​ដេ​អូ​សកម្មភាព​ដែល​ព្រះសង្ឃ​អង្គ​បាន​និមន្ត​មក​កាន់​តូប​របស់​ខ្លួន​លើក​ទី​១ កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ។ ២​ថ្ងៃ​ក្រោយមក ពោល​គឺ​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ព្រះសង្ឃ​ដដែល​នេះ ក៏​បាន​និមន្ត​មក​ម្តងទៀត ហើយ​ដើរទៅ​រក​ទូទឹកកក​ដដែល ប៉ុន្តែ​ក្រោយ​ពី​អ្នកលក់​សួរនាំ ក៏​បាន​ចាកចេញ​ភ្លាម​ៗ ។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Oom Phakhamon ដែល​អះអាង​ថា ខ្លួន​ជា​ម្ចាស់ផ្ទះ​លក់​ចាប់ហួយ​បាន​រៀប​រាប់​ថា ដំបូង​ឡើងខ្លួន​គ្រាន់តែ​សង្ស័យ​ទៅ​លើ​ព្រះសង្ឃ​នោះ​ថា ជា​ព្រះសង្ឃ​ក្លែងក្លាយ ព្រោះ​សង្ឃ​ឯណា​ជិះឡាន​មក​ទិញ​ភេស្ជជៈ​ឆាន់​ដោយ​ខ្លួនឯង​បែប​នេះ ។ ប៉ុន្តែក្រោយ​ពី​គាត់​បាន​មើល​ក្នុង​ហ្វេ​ស​បុក​ឃើញ​មានការ​ចែក​ចែករំលែក​វី​ដេ​អូ​ស្តី​ពី​ព្រះសង្ឃ​ដែល​មាន​រូបរាង​ដូច​គ្នា​នេះ​បាន​ប្រព្រឹត្ត​សកម្មភាព​លួច​ភេសជ្ជៈ​ពី​ហាង​លក់ដូរ​មួយ​កន្លែង​ក្នុង​តំបន់​នោះ គាត់​ក៏​នឹក​សង្ស័យ​ទៅ​លើ ព្រះ​សង្ឃ​ដែល​បាន​មក​ហាង​របស់​ខ្លួន​ដល់​ទៅ​២​ដង ហើយ​នាង​និង​គ្រួសារ ក៏​បាន​សម្រេចចិត្ត​ឆែក​មើល​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ទើប​ជួប​រឿង​មិន​នឹក​ស្មាន​ដល់ ព្រោះ​បានឃើញ​យ៉ាង​ច្បាស់​ថា ព្រះសង្ឃ​ន​បាន​លួច​ផឹកស្រា​ពី​ហាង​របស់​នាង ។

កាមេរ៉ា​សុវត្ថិភាព​ទាំង​៣ ដែល​បំពាក់​នៅ​គ្រប់​ទិស​ក្នុង​ហាង​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​សកម្មភាព​លួច​របស់​ព្រះសង្ឃ​ពេល​ចុះ​ពី​ឡាន បាន​ដើរ​តម្រង់​ទៅ​រើស​ភេសជ្ជៈ​ក្នុង​ទូរ​ទឹកកក ហើយ​លួច​យក​ស្រា​បៀរ​១​កំប៉ុង​ម្តង​១​កំប៉ុង​ម្តង​លាក់​ក្នុង​ថង់យាម មុន​ពេល​ដែល​យក​ភេសជ្ជៈ​២​កំប៉ុង​ផ្សេង​ទៀត​ទៅ​គិតលុយ​។

ម្ចាស់​តូប​លក់​ចាប់ហួយ​បាន​ប្រាប់​អ្នកកាសែត​ថា ព្រះសង្ឃ​មួយ​អង្គ​នេះ​មាន​ព្រះ​ជន្ម​ប្រហែល​៥០​ព្រះ​វស្សា ប៉ុន្តែ​គាត់​មិន​ធ្លាប់​បាន​ប្រទះ​ឃើញ​ថា ជា​សង្ឃ​ដែល​គង់នៅ​វត្ត​ណាមួយ​នៅ​ក្នុងភូមិ​ស្រុក​ខ្លួន​ពី​មុន​មក​ទេ​។ យ៉ាងណា​ក៏​ដោយ ម្ចាស់ផ្ទះ​មិន​បាន​បញ្ជាក់​ថា តើ​គាត់​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដែរ​ឬ​អត់​នោះ​ទេ គ្រាន់តែ​ការ​ចែករំលែក​រឿង​នេះ​លើ​បណ្តាញ​សង្គម គឺ​ដើម្បី​ជា​សារ​ឱ្យ​អ្នក​លក់ដូរ​នៅ​ក្នុង​ស្រុកភូមិ ត្រូវ​ប្រយ័ត្ន​ចំពោះ​ព្រះសង្ឃ​អង្គ​នេះ​។

ជុំវិញ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​នេះ ព្រះ​មេ​គុង​ស្តីទី​នៃ​ខេត្ត​មុ​ក​ដា​ហាន​កំពុង​ស៊ើប​អង្កេត​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​អំពើ​ចោរកម្ម និង​ផឹកស្រា ដើម្បី​ចាប់​ផ្សឹក​និង​ដាក់ទោស ។

ពាក់ព័ន្ធ​នឹង​រឿង​ព្រះសង្ឃ​ថៃ​លួច​ស្រា​បៀរ​នេះ​គេ​នៅ​ចាំ​បាន​ថា មាន​ព្រះសង្ឃ​ថៃ​មួយ​អង្គ​នៅ​ឯ​ខេត្ត​បូ​រី​រ៉ាំ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែមេសា​កន្លង​ទៅ បន្ទាប់​ពី​ផឹកស្រា ហើយ​ព្យាយាម​ចូល​ទៅ​ចាប់រំលោភ​ដូនជី​ពីរ​នាក់​ដល់​ក្នុង​បន្ទប់ ។

ព្រះសង្ឃ​ថាំ មួយ​អង្គ​ទៀត​ត្រូវ ក៏​ទើបតែ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែឧសភា​ថ្មី​ៗ​នេះ បន្ទាប់​ពី​គាត់​ចូល​ចាក់​សាំង​អស់​1,300​បាត តែ​មិន​ព្រម​បង់លុយ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ក្នុង​ខេត្ត​មហា​សារៈ​​ខាន់ ដោយ​ព្យាយាម​បើក​រត់ បណ្តាល​ឱ្យ​បុក​រះ​រថយន្ត​ជា​ច្រើន​គ្រឿង ជា​ពិសេស​ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​នៅ​ជាប់​ខ្លួន​របស់​សង្ឃ​អង្គ​នោះ ហើយ​ការ​ធ្វើតេស្ត​ទឹកនោម​បង្ហាញ​ថា ព្រះសង្ឃ​នោះ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​៕

កែសម្រួលដោយ