ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធុនធំកំពុងបើកបរ ស្រាប់តែ​ផ្ទុះកង់ត្រូវ​ចំអ្នកដំណើរឪពុកនិងកូន របួ.សធ្ងន់ស្រាល​

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ រថយន្តធុនធំកំពុងបើកបរផ្ទុះកង់ចំអ្នកដំណើរ២នាក់ឪពុកនិងកូនកំពុងជិ

ខេត្ត​បន្ទាយមានជ័យ ៖ រថយន្តធុនធំកំពុងបើកបរផ្ទុះកង់ចំអ្នកដំណើរ២នាក់ឪពុកនិងកូនកំពុងជិះ​ម៉ូតូមួយគ្រឿង បណ្តាលឱ្យ​របួសធ្ងន់​ស្រាល២នាក់ ហើយរថយន្តបង្កបើកទៅបាត់ ។

ហេតុការណ៍ខាងលើនេះ​បាន​​កើតឡើង​​កាលពី​យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបង្គោល​ម៉ែត្រ៤០៣ ស្ថិតភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

តាម​ការ​រៀបរាប់ពីកូនប្រុសបាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ គាត់ និង​ឪពុក​​បានជិះ​ម៉ូតូមួយគ្រឿង ដោយ​ឪពុកជាអ្នកបើកបរ បានធ្វើដំណើរ​ពីខេត្តបន្ទាយមានជ័យ ក្នុង​គោល​បំណង​ទៅខេត្តសៀមរាបនៅពេលយប់ ហើយក៏​មានរថយន្តធុនធំ១គ្រឿងមិនស្គាល់ម៉ាក់និងផ្លាកលេខ បានបើកបរបញ្ច្រាសទិសគ្នាពីខេត្តសៀមរាបមកខេត្តបន្ទាយមានជ័យ ស្រាប់តែផ្ទុះកង់មិនដឹងខាងមុខឬខាងក្រោយនោះទេ លាន់សូរផោងត្រូវ​ចំឪពុកដែលកំពុងបើកបរម៉ូតូ បណ្តាលឱ្យដួលបោកក្បាលទៅលើដងផ្លូវសន្លប់ស្តូកស្តឹង ។

លោកវរៈសេនីយ៍ទោ ផ្លឹង វិចិត្រ អធិការរងទទួលផ្នែកនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះបានឱ្យ​ដឹង​ថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង បានឱ្យមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈ្នួរមានជ័យនៅក្បែរចុះដល់មុន ហើយមន្ត្រីជំនាញចុះទៅតាមក្រោយ ដើម្បី​ពិនិត្យ គឺគ្រោះថ្នាក់នេះ​កើតឡើងបង្កដោយរថយន្តធុនធំដឹកធ្ងន់ផ្ទុះកង់ចំអ្នកជិះ​ម៉ូតូឌុបគ្នាឪពុកកូន បណ្តាលឪពុករបួសធ្ងន់សន្លប់ស្តូកស្តឹងនិងកូនប្រុសអង្គុយក្រោយរបួសស្រាល ហើយរថយន្តបង្កបើកបន្តទៅមុខបាត់ កំពុងត្រូវ​បានទំនាក់ទំនងឱ្យកម្លាំងខាងមុខត្រួតពិនិត្យ តែមិនទាន់ចាប់បាននៅឡើយទេ។

លោកបានបញ្ជាក់ថា ចំពោះឪពុកដែលរបួសធ្ងន់ត្រូវបានដឹកទៅកាន់មន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះហើយកម្លាំងជំនាញកំពុងទំនាក់ទំនង់ទៅសាច់ញាតិនៅខេត្តសៀមរាបរឺឯម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ