ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់មុខ មហាសេដ្ឋីដែលទទួលបានតំណែងជាអ្នកមានបំផុតនៅអាស៊ី

3 អាទិត្យ មុន

(ឥណ្ឌា)៖ លោក ហ្គោថាម អាដានី (Gautam Adani) ទើបតែបានវ៉ាដាច់មហាសេដ្ឋី លោក ម៉ូកេស អេមបានី…

(ឥណ្ឌា)៖ លោក ហ្គោថាម អាដានី (Gautam Adani) ទើបតែបានវ៉ាដាច់មហាសេដ្ឋី លោក ម៉ូកេស អេមបានី (Mukesh Ambani) ទទួលបានតំណែងជាអ្នកមានបំផុតនៅអាស៊ី។

យោងតាម ​​Bloomberg Billion Index មហាសេដ្ឋីលោក ហ្គោថាម អាដានី កាលពីថ្ងៃទី០៣ ខែមិថុនា បានទទួលតំណែងជាអ្នកមានបំផុតនៅអាស៊ី ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១១១ពាន់លាន ខ្ពស់ជាងមហាសេដ្ឋីទីពីរនៅអាស៊ី គឺមហាសេដ្ឋី ម៉ូកេស អេមបានី ដែលអ្នកទាំង២ជាជនជាតិឥណ្ឌាដូចគ្នា។

មហាសេដ្ឋី លោក ហ្គោថាម អាដានី (Gautam Adani)អាយុ ៦១ឆ្នាំ គឺជាស្ថាបនិក និងជាប្រធានក្រុម Adani ដែលកាន់កាប់កំពង់ផែសមុទ្រ ដែលជាក្រុមហ៊ុនថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ប្រទេស និងព្រលានយន្តហោះជាច្រើននៅទូទាំងប្រទេសឥណ្ឌា។

ចំណែកលោកមហាសេដ្ឋី ម៉ូកេស អេមបានី (Mukesh Ambani) ដែលជាអ្នកមានបំផុតនៅអាស៊ី ធ្លាក់មកលេខ២ ទើបតែបានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៀបចំពិធីជប់លៀង pre-wedding ជាលើកទីពីរសម្រាប់កូនប្រុសរបស់គាត់ នេះបើយោងតាម ​​The Hindu ។

យោងតាម ​​Bloomberg Billion Index មហាសេដ្ឋី ម៉ូកេស អេមបានី បច្ចុប្បន្នគឺជាអ្នកមានបំផុតទីពីរនៅអាស៊ី និងជាអ្នកមានបំផុតទី១២ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធប្រហែល ១០៩ពាន់លានដុល្លារ ។ លោកគឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ