ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំស្មានរួចខ្លួន ! ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​ព្រឹក កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ពី​ស្រុក​ក្រគរ…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​ព្រឹក កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ពី​ស្រុក​ក្រគរ ។

ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៨​ព្រឹក ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្នា​អ​ន្សា បាន​ទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ ម៉ក់ ស៊ី​ណាត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ថា កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​៧​យប់ ខ្លួន​បាន​ដាក់​ម៉ូតូ នៅ​ក្នុង​បរិវេណ​មុខ​ផ្ទះ ហើយ​បាន​ដើរទៅ​ចូលរួម​ពិធី​មង្គលការ​បងប្អូន​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២​គីឡូម៉ែត្រ ។

លុះដល់​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ខ្លួន​ត្រឡប់​មក​វិញ មិនឃើញ​ម៉ូតូ ។ ដែល​ម៉ូតូ​ម៉ាក​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1I.2928 ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​នេះ​ភ្លាម សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ បាន​សហការ​គ្នា​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​៧ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង​៤៩ ទូ​ទាំង​ខេត្តពោធិ៍សាត់ ចុះ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣​ខែមិថុនា ឆ្នាំ​២០២៤ នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ហេង រាត្រី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មុខរបរ​មិន​ពិតប្រាកដ សមត្ថកិច្ច​បាន​សួរនាំ​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។ ចំណែក​វត្ថុ​តាង​ម៉ូតូ​ដូច​មាន​ភិនភាគ​ខាងលើ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ