ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយម្ល៉េះ! តុកកែ​​នេះ​ទទួល​បាន​រង្វាន់​ខ្សែ.​ក​​មាស​​ ក្រោយនាំលាភមកឱ្យម្ចាស់​

3 ខែ មុន

បងប្អូន​ស្រី​ខ្លះ ​ប្រយ័ត្ន​ខ្មាស​តុកកែ​​ បុរស​ម្នាក់​ទិញ​ខ្សែ​ក​មាស​ពាក់​ឲ្យ​តុកកែ ព្រោះតែ​នាំ​សំណាងល្អ​ដល់​គាត់​ឈ្នះ​ឆ្នោត ខណៈ​សត្វ​តុ​ក​តែ​មួយ​ក្បាល​នេះ​មាន​លក្ខណៈ​ចម្លែក ប្លែក​ពី​តុកកែ​ទូទៅ ។ ជា​អបិយ​ជំនឿ​របស់​អ្នកស្រុក​ជនបទ រាល់ពេល​ប្រទះ​ឃើញ​សត្វ​ដែល​មាន​ពណ៌​ចម្លែក ឬ​ក៏​អវយវៈ​តិច​ច្រើន​ខុស​ពី​ធម្មតា​នោះ…

បងប្អូន​ស្រី​ខ្លះ ​ប្រយ័ត្ន​ខ្មាស​តុកកែ​​ បុរស​ម្នាក់​ទិញ​ខ្សែ​ក​មាស​ពាក់​ឲ្យ​តុកកែ ព្រោះតែ​នាំ​សំណាងល្អ​ដល់​គាត់​ឈ្នះ​ឆ្នោត ខណៈ​សត្វ​តុ​ក​តែ​មួយ​ក្បាល​នេះ​មាន​លក្ខណៈ​ចម្លែក ប្លែក​ពី​តុកកែ​ទូទៅ ។

ជា​អបិយ​ជំនឿ​របស់​អ្នកស្រុក​ជនបទ រាល់ពេល​ប្រទះ​ឃើញ​សត្វ​ដែល​មាន​ពណ៌​ចម្លែក ឬ​ក៏​អវយវៈ​តិច​ច្រើន​ខុស​ពី​ធម្មតា​នោះ គឺ​តែង​ចាត់​ទុក​ថា ជា​សត្វ​សក្តិ​សិទ្ធ ឬ​សត្វ​ចង្រៃ​ជាដើម​។ ជាក់ស្តែង​បុរស​ជនជាតិ​ថៃ​ម្នាក់ ដែល​ជា​អ្នកស្រុក​ភី​ម័​យ នៃ​ខេត្ត​ណៈ​ខន​រ៉ា​ចៈ​សី​ម៉ា ភាគ​ឦសាន​ប្រទេស​ថៃ បាន​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​សត្វ​តុកកែ​មួយ​ក្បាល ដែល​មាន​កន្ទុយ​ពីរ ហើយ​ក៏​បាន​នាំ​យក​វា​មក​ចិញ្ចឹម​នៅផ្ទះ​មិន​បាន​ពី​រស​ប្តា​ហ៍​ផង ស្រាប់តែ​គាត់​ជួប​រឿង សំណាង​ពិតប្រាកដ​មែន​។

ប្រភព​ពី​សារព័ត៌មាន BangkokPost ដែល​ចេញផ្សាយ​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ម្ចាស់​តុកកែ​កន្ទុយ​ពីរ ឈ្មោះ​លោក Jane Chantagui អាយុ ៤២ ឆ្នាំ បាន​ទិញ​ខ្សែ​ក​មាស​មួយ​ខ្សែ​យក​ទៅ​ពាក់​ឱ្យ​សត្វ​តុកកែ សំណព្វចិត្ត​របស់​ខ្លួន ដោយ​គាត់​ជឿ​ថា វា​បាន​នាំ​សំណាង​ឱ្យ​គាត់​បាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំ​។

Jane ដែល​មានការ​ងារ​ជា​កម្មករ​សំណង់ បាន​រៀបរាប់​ឱ្យ​ដឹង​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ពេល​ដែល​គាត់​កំពុងធ្វើការ សាងសង់​នៅ​ក្នុងផ្ទះ​របស់​អតិថិជន ស្រាប់តែ​គាត់​បាន​ប្រទះ​ឃើញ​សត្វ​តុកកែ​មួយ​ក្បាល​នៅ​លើ​អាង​លាយ​បេតុង​។ ឃើញ​វា​ភ្លាម គាត់​ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ដោយសារ​រូបរាង​ចម្លែក​របស់​វា ដែល​មាន​កន្ទុយ​ដល់​ទៅ​ពីរ ដែល​គាត់​ពុំដែល​ធ្លាប់​ជួប​ប្រទះ​។ Jane ក៏​បាន​យក​វា​ទៅ​បង្ហាញ​ប្រាប់​ម្ចាស់ផ្ទះ ដើម្បី​សូម​យក​តុកកែ​នេះ​មក​ចិញ្ចឹម​។

លោក Jane បាន​និយាយ​រៀបរាប់​ទៀត​ថា “​ឃើញ​តុកកែ​នេះ​ភ្លាម គាត់​ហាក់ដូចជា​មាន​និ​ស័​យ្ស​ជាមួយ​វា​តែ​ម្តង ហើយ​វា​ក៏​បាន​ធ្វើ​ឱ្យ​អារម្មណ៍​របស់​គាត់​យល់​ថា វា​នឹង​នាំ​សំណាងល្អ​ដល់​ខ្លួន និង​ក្រុម​គ្រួសារ ដូច្នេះ​ហើយ គាត់​ក៏​សម្រេចចិត្ត​យក​វា​ទៅ​ចិញ្ចឹម​នៅផ្ទះ​» មិនយូ​ប៉ុន្មាន​សំណាង​ពិត​បាន​កើតឡើង​គាត់​ពិតប្រាកដ​មែន ដោយ​លទ្ធផល​ឆ្នោត​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ដំបូង​នៃ​ខែមិថុនា ឆ្នាំ​២០២៤ លោក Jane បាន​ឈ្នះ​លុយ​សរុប ២៨០០០​បាត ដោយសារ​លេខ​ពីរ​ខ្ទង់​ចុង​ក្រោយ​នៃ​សន្លឹក​ឆ្នោត​ដែល​មាន​លេខ ៤២​។

សន្លឹក​ឆ្នោត​ដែល Jane បាន​ទិញ​មាន​ចំនួន ១៤​សន្លឹក ហើយ​សុទ្ធតែ​ត្រូវ​រង្វាន់​សម្រាប់​លេខ​ពីរ​ខ្ទង់ ដូចនេះ​មួយ​សំបុត្រ​ស្មើនឹង​ប្រាក់ ២០០០​បាត ដូចនេះ​១៤​សន្លឹក Jane ទទួល​បាន​លុយ​សរុប ២៨០០០​បាត ឬ​ស្មើនឹង ៧៥៩​ដុល្លារ​អា​មេ​រិ​ក​។

ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​សត្វ​តុកកែ លោក Jane បាន​ទៅ​ហាង​មាស​មួយ​នៅ​ឯ​ផ្សារ​ក្នុងភូមិ ហើយ​បាន​ទិញ​ខ្សែ​ក​មាស​ដ៏​តូច​មួយ​តម្លៃ​ប្រហែល ៥១០០​បាត ទុកជា​កាដូ​សម្រាប់ “​សត្វ​ចិញ្ចឹម​សំណាង​” របស់​គាត់​។

លោក Jane បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ទិញ​លេខ ៤២ ព្រោះ​វា​ជា​អាយុ​របស់ខ្ញុំ​។ ការ​ឈ្នះ​ឆ្នោត​បាន​ធ្វើ​ឱ្យ​ខ្ញុំ​រឹ​តែ​ជឿជាក់​ជាក់​ថា សត្វ​តុកកែ​នេះ​ពិតជា​នាំ​សំណាង​ដល់​ខ្ញុំ​។ ខ្ញុំ​នឹង​មើលថែ​វា​ឱ្យ​អស់ពី​សមត្ថភាព ហើយ​សង្ឃឹមថា វា​នឹង​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​សំណាង​ម្តងទៀត​នៅ​ក្នុង​ការ​ប្រកាស​ឆ្នោត​បន្ទាប់ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា​ខាង​មុខ​៕​

កែសម្រួលដោយ