ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់២ដែលមិនគួរឱ្យមានក្នុងបន្ទប់កូន ព្រោះអាចប៉ះពាល់ដល់សុខភាពកូន។ តើមានអ្វីខ្លះទៅ?
ក្នុងបន្ទប់របស់កូនមិនគួរឱ្យមានផ្សែងបារីទេ ព្រោះប្រព័ន្ធការពាររាងកាយកូននៅមិនទាន់រឹងមាំនៅឡើយ។ ប្រសិនជាកូនស្រូបផ្សែងបារីទាំងនេះចូលក្នុងរាងកាយច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កូនជាខ្លាំង។

ក្លិននៃថ្នាំបាញ់មូស និងធូបមូស មិនគួរឱ្យមានក្នុងបន្ទប់របស់កូនទេ ព្រោះកូនហិតក្លិននេះច្រើន នឹងធ្វើឱ្យកូនឈឺក្បាល ថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនផងដែរ។ ដូច្នេះ ប្រសិនជាអ្នកខ្លាចមូសខាំកូន អ្នកគួរតែប្រើម៉ុងជំនួសវិញ ទើបមិនប៉ះពាល់ដល់ការលូតលាស់របស់កូន៕
ចែករំលែកព័តមាននេះ