ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! យកដុំថ្មគ.ប់អ្នកជិះម៉ូតូពេលយប់ ម្តងនេះទឹកភ្នែកហើយ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​ចំនួន​០៦​នាក់ ក្នុង​ចំណោម ៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​ដេញ​គ​.​ប់​អ្នក​ជិះ​ម៉ូតូ​ពេល​យប់ បណ្តាល​អោយ​ខូចខាត​ម៉ូតូ កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី រំលង​អធ្រាត្រ…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​ចំនួន​០៦​នាក់ ក្នុង​ចំណោម ៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​ដេញ​គ​.​ប់​អ្នក​ជិះ​ម៉ូតូ​ពេល​យប់ បណ្តាល​អោយ​ខូចខាត​ម៉ូតូ កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​អូរ​បា​ក្រង សង្កាត់​បន្ទាយ​ដី ក្រុង​ពោ​អិ៍​សាត់ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​អោយ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ​គេ​ឃើញ​ក្មេង​ទំនើ​.​ង​ចំនួន​០៨​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គ​.​ប់​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ បណ្តាល​អោយរ​ងរ​បួស និង​ខូចខាត​ម៉ូតូ រួច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ទើប​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ ឈាន​ទៅ​ឃាត់ខ្លួន​បាន​ចំនួន​០៦​នាក់ ខណៈ​០២​នាក់​ទៀត​កំពុង​បន្ត​ស្រាវជ្រាវ ។

ក្មេង​ទំនើ​.​ង​ប្រុស​ៗ​ទាំង​០៦​នាក់ ៖ ១-​ឈ្មោះ ឆែម រ៉ា​វិត អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់​,២- ឈ្មោះ ម៉​ម ប៊ុ​ន​សេង អាយុ​១៩​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​ព្រែក​ត្នោត សង្កាត់​រលាប​, ៣-​ឈ្មោះ កៅ វាសនា អាយុ​១៥​ឆ្នាំ មុខរបរ​ជាងភ្លើង រស់នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្តៀង​,៤-​ឈ្មោះ មុំ ភា​រ៉ាត់ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់​, ៥-​ឈ្មោះ ប៊ុត វឌ្ឍនៈ​បញ្ញា អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កញ្ជើ​របាយ​ដាច ឃុំ​វាល ស្រុក​កណ្ដៀង និង​ទី​៦ ឈ្មោះ ម៉ាត់ គី​រី​ន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ក្មេង​ទំនើ​.​ង​ទាំង​០៦​នាក់ ឃាត់ខ្លួន​បណ្តោះអាសន្ន ហើយ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ