ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អ​ន្សា​ចំបក់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ក្នុងផ្ទះ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ខណៈ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១៦​និង​២៨​នាទី​រសៀល​ថ្ងៃ​ទី​០២…

ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អ​ន្សា​ចំបក់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ក្នុងផ្ទះ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ខណៈ​ចុះ​បង្ក្រាប​ជាក់ស្ដែង​ករណី​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១៦​និង​២៨​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ឈុំ ឆុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ដកហូត​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ២៦​កញ្ចប់ ទម្ងន់​២,៧០​ក្រាម (​ថ្លឹង​សាច់​ថ្នាំ​សុទ្ធ​), ទូរ​សព្ទ​ដៃ​០១​គ្រឿង​, អំ​ពូ​ល​សម្រាប់​ជក់​ថ្នាំ​ញៀន ចំនួន​០១ និង​ប្រអប់​ពណ៌​ស សម្រាប់​ដាក់​ថ្នាំ​ញៀន ចំនួន​០១ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ