ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញដើមកំណើតម៉ាឡេស៊ីម្នាក់ ជាប់ជា CEO មានប្រាក់បៀវត្សរ៍ខ្ពស់បំផុតលើលោក

4 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ លោក Tan Hock Eng ដែលជាអ្នកជំនួញអាមេរិកដើមកំណើតម៉ាឡេស៊ី ជាប់ជា

សហរដ្ឋអាមេរិក ៖ លោក Tan Hock Eng ដែលជាអ្នកជំនួញអាមេរិកដើមកំណើតម៉ាឡេស៊ី ជាប់ជានាយកប្រតិបត្តិ ឬ CEO ដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោក ដោយផ្អែកលើប្រាក់បៀវត្សរ៍ ដែលទទួលបាននៅក្នុងឆ្នាំ ២០២៣។

ជាប់ឈ្មោះជានាយកប្រតិបត្តិ ដែលមានប្រាក់បៀរវត្តសរ៍ខ្ពស់បំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ ២០២៣ លោក Tan Hock Eng អ្នកជំនួញដើមកំណើតម៉ាឡេស៊ី ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិក Broadcom Inc. ដែលជាតួនាទីរបស់លោកបានកាន់កាប់តាំងពីឆ្នាំ ២០០៦។ កើតនៅក្នុងរដ្ឋប៉េណាង Penang ប្រទេសម៉ាឡេស៊ី លោក Tan Hock Eng ដែលទទួលបានសញ្ជាតិអាមេរិកតាំងពីឆ្នាំ ១៩៩០ បច្ចុប្បន្នមានអាយុ៧១ឆ្នាំ រកបាន ១៦២លានដុល្លារអាមេរិក ដែលជាប្រាក់បៀវត្សរ៍ កាលពីឆ្នាំមុន។

ការវិភាគមួយរបស់កាសែត Wall Street Journal បានបង្ហាញថា ប្រាក់បៀវត្សរ៍របស់លោក Tan Hock Eng ច្រើនជាងលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ហើយនឹងលោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple ទៅទៀត។

ប្រភពដដែលបានរាយការណ៍ថា លោក Tan Hock Eng ដែលជាពលរដ្ឋអាមេរិក ដើមកំណើតម៉ាឡេស៊ី គឺជានាយកប្រតិបត្តិក្រុមហ៊ុន Broadcom ក៏បានឈរនៅលើតារាងប្រាក់បៀវត្សរ៍ខ្ពស់បំផុតប្រចាំឆ្នាំ ២០១៧ ផងដែរ ដោយរកបាន ១០៣លានដុល្លារអាមេរិក។ លោក Tan ក៏ត្រូវបានរាយការណ៍ថាបានជាប់ឆ្នោតក្លាយទៅជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Meta Platforms នៅដើមឆ្នាំ ២០២៤ ផងដែរ។

ទោះយ៉ាងណាក៏ដោយ កញ្ចប់ប្រាក់បៀវត្សរ៍របស់ លោក Tan Hock Eng បានភ្ជាប់មកជាមួយនឹងលក្ខខណ្ឌមួយចំនួន។ កាសែត Wall Street Journal បានបន្ថែមថា Tan នឹងទទួលបានចំនួនប្រាក់បៀវត្សរ៍ពេញលេញ ប្រសិនបើភាគហ៊ុនរបស់ក្រុមហ៊ុន Broadcom ឈានដល់កម្រិតជាក់លាក់មួយនៅឆ្នាំ ២០២៥។ លើសពីនេះ ក្រុមហ៊ុនបានអះអាងថា ប្រាក់បៀវត្សរ៍លោក Tan ក៏ពឹងផ្អែកលើការបន្តតួនាទីរបស់គាត់សម្រាប់រយៈពេល៥ឆ្នាំទៀតផងដែរ។ គាត់ក៏នឹងមិនទទួលបានប្រាក់សមធម៌ ឬប្រាក់រង្វាន់បន្ថែមឡើយ រហូតដល់រយៈពេលនោះបានផុតកំណត់។

ក្រុមហ៊ុន Broadcom គឺជាក្រុមហ៊ុនរចនា អភិវឌ្ឍន៍ ផលិតកម្ម និងការផ្គត់ផ្គង់ទូទាំងពិភពលោកនូវគ្រឿងបង្គំ និងឧបករណ៍អេឡិចត្រូនិក។ ភាគហ៊ុនក្រុមហ៊ុនេះ បានកើនឡើង ២៧% នៅឆ្នាំនេះ និង ១០៦% នៅក្នុងរយៈពេល១២ខែ កាលពីឆ្នាំមុន។ មូលធននីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់ ៦៥៥ពាន់លានដុល្លារអាមេរិក៕ (ប្រភព ៖ Mothership)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ