ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានព្រៃក្រាំង ​ក្នុង​ស្រុករលាប្អៀរ កសាងបានប្រមាណ៧០%ហើយ អាជ្ញាធរមូលដ្ឋានអំពាវនាវ​សប្បុរសជនមេត្តាជួយកសាងស្ពាននេះ​បន្ត

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ស្រុករលាប្អៀរ បានបញ្ជាក់ថា មកដល់ពេលនេះ

ខេត្តកំពង់ឆ្នាំង ៖ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ស្រុករលាប្អៀរ បានបញ្ជាក់ថា មកដល់ពេលនេះស្ពានព្រៃក្រាំង ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ កសាងបានប្រមាណ៧០%ហើយ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃចាក់ធ្នឹមស្ពាន នៅព្រឹកនេះ។ មានប្រសាសន៍​បែបនេះ ក្នុងពេលលោកមេឃុំ ទទួលថវិការ​ឧបត្ថម្ភបន្ថែម​របស់ឯកឧត្តម សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការជើងអាកាស នៅទីតាំងស្ពានព្រៃក្រាំង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

លោកមេឃុំ ជ្រៃបាក់ បានបញ្ជាក់ថា ស្ពានព្រៃក្រាំង នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ ក៏ដូចជាឃុំរលាប្អៀរ ស្រុករលាប្អៀរ ដែលតែងតែធ្វើដំណើរក៏ដូចជាដឹកកសិផលតាមផ្លូវនេះជារៀងរាល់ថ្ងៃ។ ប៉ុន្តែដោយសារស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម និងបានបាក់ទៅតាមទឹកបុកខ្លាំងកាលពីរដូវវស្សាកន្លងទៅ។ ក្រោយពេលដាច់ស្ពាន ធ្វើដំណើរមិនកើត លោក សំ សំណាង ដែលជាមេភូមិបាញ់ឆ្គោល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបាន​មូលមតិ ឯកភាពគ្នា ប្រមូលថវិកាទាំងធ្វើបុណ្យ រ៉ៃអង្គាសប្រាក់ផង សប្បុរសជននានាជួយផង បានកសាងជាបន្តបន្ទាប់ ម្តង១ដំណាក់កាលៗ រហូតមកដល់ពេលនេះ សម្រេចបាន​ប្រមាណ​៧០%​ហើយ បើគិតទាំងថ្ងៃចាក់​ធ្នឺម​នៅព្រឹកនេះផង ។

ការងារនៅសល់ គឺនៅចាក់ប្លង់សេ ស្ពាន១សន្លឹក និងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ ។ដោយឡែកផ្លូវធ្វើដំណើរចេញពីភូមិបាញ់ឆ្គោល មកកាន់គល់ស្ពាន ព្រៃក្រាំងមានប្រវែង ២៦៤ម៉ែត្រ រួមនិងលូប្រអប់មួយផង គឺកសាងដោយថវិកាបដិភាគឃុំជ្រៃបាក់ ដែលមានតម្លៃប៉ុន្មានជាង ៥០ លានរៀល។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល បានបញ្ជាក់ដែរថា ធ្នឹមដែលកំពុងចាក់ ថ្ងៃនេះមានតម្លៃសរុប១៤ លាន ៣០ម៉ឺនរៀល ក្នុងនោះមានថ្លៃជាង ៧ លាន ៥០ ម៉ឺនរៀលថ្លៃដែក ៣លាន២០ ម៉ឺនរៀលនិងថ្លៃបេតុង២លាន ៨០ម៉ឺនរៀល។ ប៉ុន្តែថវិកាដែលប្រមូលសម្រាប់យកមកចាក់ធ្នឹមព្រឹកនេះ មានតែជាង ៥លានរៀលប៉ុណ្ណោះហើយ នៅខ្វះប៉ុន្មានជំពាក់ជាងបណ្ដោះអាសន្នសិន នឹងរ៉ៃអង្គាស សប្បុរសជនជាបន្តទៀត។

ក្នុងនាមលោកជាអាជ្ញាធរភូមិបាញ់ឆ្គោល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុសជនដែលបានជួយឧបត្ថម្ភ​កន្លងមកនិងសូមអំពាវនាវបន្តដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជន និង ក្រុមការងារទាំងអស់សូមមេត្តាចូលរួមចំណែកកសាងស្ពាននេះឱ្យបានសម្រេច ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ