ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តបុ.កចូលផ្ទះលក់ចាប់ហួយបណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ស្រាល

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ខណៈ​ពេល​ដែល​កំពុង​តែ​អង្គុយ​លក់ដូរ នៅ​ក្នុងផ្ទះ ស្រាប់តែ​មាន​បុរស​ម្នាក់ បើករថយន្ត​ទាំង​ស្រវឹងស្រា ចេញពី​កា​រ៉ា​ស់​ជួសជុល​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ បណ្ដាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ខណៈ​ពេល​ដែល​កំពុង​តែ​អង្គុយ​លក់ដូរ នៅ​ក្នុងផ្ទះ ស្រាប់តែ​មាន​បុរស​ម្នាក់ បើករថយន្ត​ទាំង​ស្រវឹងស្រា ចេញពី​កា​រ៉ា​ស់​ជួសជុល​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ បណ្ដាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។ ដែល​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១ ខែមិថុនា​ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ កំពុង​តែ​អង្គុយ​លក់ដូរ​ចាប់ហួយ នៅ​ក្នុងផ្ទះ ស្រប​ពេល​នោះ​ក៏​មាន​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​លុ​ច​ស៊ី​ស 470 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2F-6714 ចេញពី​កា​រ៉ា​ស់​ជួសជុល​រថយន្ត​នៅ​ទល់មុខ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ​ទាំង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ក៏​ឆ្លងផ្លូវ​បុក​ចូល​ទៅ​ដល់​ក្នុងផ្ទះ បណ្ដាល​ឲ្យ​បុរស និង​ស្ត្រី​រង​របួសធ្ងន់​ស្រាល និង​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ថែម​ទៀត​ផង ។

ភ្លាម​ៗ​មនុស្ស​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់​អ្នក​បើករថយន្ត ពេល​នោះ​អ្នក​បើករថយន្ត​បាន​ស្រែក​ស្ដីបន្ទោស​ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​ខ្លាំង​ៗ​រួម​ទាំង​ជេរ​ប្រមា​.​ថ​ទៅ​ដល់​អ្នក​សារព័ត៌មាន​ថែម​ទៀត​ផង​ដោយសារ​អំណាច​ស្រា ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ប្រគល់​រថយន្ត និង​អ្នកបើកបរ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សា​ទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ