ជុំវិញព័ត៌មានគយចល័តតំបន់៦ បង្ក្រាបអំពើគេចពន្ធនៅស្រុកមេមត់ ធ្វើឱ្យផ្អើលស្ទើរពេញមួយប្រទេស
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ: នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទូរសព្ទគេចពន្ធដោយធ្វើឡើងដោយកម្លាំងគយ
ខេត្តត្បូងឃ្មុំ: នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទូរសព្ទគេចពន្ធដោយធ្វើឡើងដោយកម្លាំងគយ
ខេត្តត្បូងឃ្មុំ: នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទូរសព្ទគេចពន្ធដោយធ្វើឡើងដោយកម្លាំងគយតំបន់៦ នៅក្នុងស្រុកមេមត់ ដោយដកហូតបានទូរសព្ទដៃរាប់រយគ្រឿងនៅហាងលក់ទូរសព្ទចំនួន៣ ។ ក្រោយពីមានការចុះបង្ក្រាបនេះហាក់បីដូចជាបេះចំទងមួយកញ្ចុំ ធ្វើឲ្យរញ្ជួយដល់មែកធាងផ្សេងទៀតគឺហាងលក់ទូរសព្ទនៅតាមបណ្ដាខេត្តរាជធានីជាច្រើននាំគ្នាភ្ញាក់ផ្អើលបិទហាងខ្លាចគយចុះបង្ក្រាប ដែលធ្វើឲ្យខាតបង់ថវិការហូតដល់រាប់ម៉ឺនដុល្លារ ។ គិតរហូតមកដល់ល្ងាចថ្ងៃទី១ មិថុនា ឆ្នាំ ២០២៤ ហាងចំនួន៣កន្លែង ដែលបង្ក្រាបនេះមិនទាន់ត្រូវបានបើកទ្វារលក់វិញនៅឡើយទេ។ គួររំលឹកថា គយចល័តតំបន់៦ ចុះចាប់ទូរសព្ទគេចពន្ធជាង១,៣០០ដើម នៅផ្សារមេមត់
តាមប្រភពព័ត៌មានបានឲ្យដឹងថា កំលាំងគយចលត័ចុះឆែកឆេទីតាំងលក់ម៉ូតូនិងទូរសព្ទគេចពន្ធបានធ្វើឡើងកាលពីនាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤ ក្នុងនោះមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ធបាលមេមត់ សហការជាមួយកម្លាំងគយចល័តតំបន់៦ ដោយមានការចូលរួមពីលោកសួន ទី ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកព្រាបគារ៉ាត់ ប្រធានគយចល័តតំបន់៦ បានចុះធ្វើការដកហូតទំនិញគេចពន្ធនៅក្នុងទីរួមស្រុកមេមត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កន្លែងលក់ផ្សេងទៀតបាននាំគ្នាបិទទ្វារហាងបន្ទាប់ពីព័ត៌មានបានផ្សព្វផ្សាយ។
សូមបញ្ជាក់ថា ការចុះឆែកឆេនៅទីតាំងចំនួន៤កន្លែងក្នុងនោះរួមមាន ១-កន្លែងលក់គ្រឿងម៉ូតូឈ្មោះជាងម៉ាប់ ដកហូតបានប្រងម៉ាសុីនម៉ូតូចំនួន១៨៥កេស ។ ២-ហាងលក់ទូរសព្ទដៃឈ្មោះណាតូដកហូតទូរសព្ទបានចំនួន២២៩គ្រឿង។ ៣-ហាងលក់ទូរសព្ទដៃឈ្មោះពិសិដ្ធដោយដកហូតបានទូរសព្ទចំនួន ៤២៨គ្រឿង និង៤-ហាងលក់ទូរសព្ទដៃឈ្មោះរដ្ធា បានដកហូតទូរដព្ទដៃចំនួន៦៦២គ្រឿង។
គួររំលឹកថា នៅក្នុងស្រុកមេមត់ កម្លាំងគយចល័តធ្លាប់បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបម៉ូតូ គេចពន្ធបានរហូតដល់រាប់រយគ្រឿង និងរថយន្តទំនើបបានជាច្រើនគ្រឿងនៅក្នុងទឹកដីខេត្តត្បូងឃ្មុំដោយតម្រូវឲ្យម្ចាស់ទៅបង់ពន្ធតាមផ្លូវច្បាប់ ។
ហើយនៅលើបណ្ដាញសង្គមក៏មានការចែកចាយបន្តនៅព័ត៌មានមិនពិតដែលលើកឡើងថាទូរសព្ទ nokia ចុចពិលត្រូវបង់ពន្ធនាំចូលរហូតដល់ចំនួន 93 ដុល្លារក្នុងមួយគ្រឿង។តែតាមការពិតការចេញសេចក្តីបំភ្លឺបន្ថែមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថាសម្រាប់ពន្ធទូរសព្ទដៃនេះក្នុងមួយគ្រឿងត្រូវបង់តែចំនួន ០.៧៥ដុល្លារប៉ុណ្ណោះមិនស្មើនឹងមួយដុល្លារផង។
ដោយសារតែមានការផ្សព្វផ្សាយលើបណ្ដាញសង្គមខុសពីការពិតគឺអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញសេចក្តីបំភ្លឺស្ដីពីការចុះ អនុលោមភាពនៅទីតាំងអាជីវកម្មក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយនៅក្នុងកិច្ចប្រតិបត្តិការចុះស្រាវជ្រាវនិងបង្ក្រាបពីសំណាក់មន្ត្រីគយចល័តតំបន់៦ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយកម្លាំងចម្រុះបានចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងអាជីវកម្មរដ្ឋានចំនួន៥ទីតាំងនិងបានចាប់ឃាត់ទំនិញល្មើសច្បាប់គយចម្រុះ រួមមានទូរសព្ទ ប្រេងម៉ាស៊ីននិងគ្រឿងអគ្គិសនីមួយចំនួន… ។
ជាក់ស្ដែងនាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មរដ្ឋានខាងលើមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាទូរសព្ទដៃស្មាតហ្វូនថ្មីចំនួន៣៥៦គ្រឿងនិងទូរសព្ទប្រើរួចចំនួន៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។
បច្ចុប្បន្នទូរសព្ទទាំងនេះត្រូវបាននាំមកថែរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែក ស្រុកពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ