ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចល័ត​តំបន់​៦ ចុះ​ចាប់​ទូរ​សព្ទ​គេចពន្ធជាង១,៣០០​ដើម នៅ​ផ្សារ​មេមត់

9 ខែ មុន

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​ចម្រុះ​គយ​ចល័ត​តំបន់​៦ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ បាន​ចុះ​ឆែកឆេរ​ទីតាំង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក នៅ​ផ្សារ​មេមត់ បាន​រក​ឃើញ​ទំនិញ​អត់​ពន្ធ​ជា​ច្រើន និង​ច្រើន​តោន…

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​ចម្រុះ​គយ​ចល័ត​តំបន់​៦ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ បាន​ចុះ​ឆែកឆេរ​ទីតាំង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក នៅ​ផ្សារ​មេមត់ បាន​រក​ឃើញ​ទំនិញ​អត់​ពន្ធ​ជា​ច្រើន និង​ច្រើន​តោន ។

មន្ត្រី​គយ​ចល័ត​តំបន់​៦ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​លក់​ទូរ​សព្ទ​ទំនើប ទីតាំង​លក់​ប្រេងម៉ាស៊ីន និង​ទីតាំង​លក់​គ្រឿង​អគ្គ​ស​នី សរុប​ចំនួន​០៥​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​រក​ឃើញ​ទំនិញ​ដាក់​តាំង​លក់ ដែល​អត់​ពន្ធ​ជា​ច្រើន​គ្រឿង និង​ជា​ច្រើន​តោន ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​គយ​បាន​ធ្វើការ​ដកហូត​ទំនិញគេចពន្ធ រួម​មាន ៖
-​ទូរ​សព្ទ​ដៃ ចំនួន ១,៣០០​គ្រឿង
-​ប្រេងម៉ាស៊ីន​ចម្រុះ​ម៉ាក ចំនួន ១៨៨​កេះ (​ស្មើនឹង​៣,៦៥២​គីឡូក្រាម​)
-​គ្រឿង​អគ្គ​ស​នី​ចម្រុះ ទម្ងន់ ៤,៤០០​គីឡូក្រាម ។ ដោយ​គ្មាន​ឯកសារ​ពន្ធ​នាំ​ចូល និង​បិទ​ត្រា​ពន្ធគយ​ឡើយ ។​

សូម​ជម្រាប​ដែរ​ថា វត្ថុ​តាង​បទល្មើស​ទាំងអស់ រួម​មាន​ទូរ​សព្ទ​ដៃ​ទំនើប និង​ប្រេងម៉ាស៊ីន ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​ទីតាំង​ឈរជើង​របស់​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៦ ស្ថិត​ក្នុង​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត ។

ដោយឡែក បើ​យោង​តាម​ប្រភព​ពី​ប្រជាជន​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤​នេះ ហាង​ទូរ​សព្ទ​ដៃ​ភាគច្រើន នៅ​ក្នុង​ក្រុងព្រះសីហនុ បាន​បិទទ្វារ​ជា​បន្ដបន្ទាប់ ក្រោយ​បានឃើញ​មាន​ករណី​កម្លាំង​មន្ដ្រី​គយ ចុះ​ត្រួតពិនិត្យ និង​ដកហូត​រក្សា​ទុក​ទំនិញ​អត់​ពន្ធ ដើម្បី​ឲ្យ​បង់ពន្ធ​ត្រឹមត្រូវ នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ម្សិលមិញ​នេះ ។

ម្ចាស់​ហាង​ទូរ​សព្ទ​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បិទ​ហាង​នេះ គឺ​ដោយសារ​បានឃើញ​ព័ត៌មាន​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​មន្ដ្រី​គយ​ចុះ​ដកហូត​ទំនិញ​អស់ពី​ហាង និង​ដោយ​មានការ​ព្រួយបារម្ភ ទើប​ពួក​គាត់​សម្រេចចិត្ត​បិទ​ហាង តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ