ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ផ្ទះ​​លក់​ហ្គា​ស​​សន្ធោសន្ធៅ ​ដាល​រាល​ដល់​តារាង​បាល់ទាត់ និង​យានដ្ឋាន​ជួសជុល​រថយន្ត​​ជា​ច្រើន​កន្លែង

1 ខែ មុន
  • ភ្នំពេញ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អាជីវករ​លក់​ហ្គា​ស​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អាជីវករ​លក់​ហ្គា​ស​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​១២៣ កែង​ផ្លូវ​៤២៨ ស្ថិត​ក្នុងភូមិ​២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​មុន​នេះ​បន្តិច គឺ​នៅ​យប់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៤​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។ គ្រាន់តែ​ដឹង​ថា បាន​ធ្វើ​ឱ្យ​ឆេះ​ខូចខាត​ផ្ទះ​ប្រភេទ​សំណង់ ដែក​ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​០៥​ម៉ែត្រ​គុណ​១០​ម៉ែត្រ និង​បណ្ដាល​ឱ្យ​ខូចខាត​សម្ភារៈ​រួម​មាន ៖ ឆេះ​តូប​ដែក​ប្រក់​ស័ង្កសី​ចំនួន​១​តូប (​អស់ទាំង​ស្រុង​) ព្រមទាំង​ឆេះ​រាលដាល​ដល់​តូប​លក់​គ្រឿងក្រអូប​អីវ៉ាន់​ចាប់ហួយ​ចំនួន​១​តូប​, យានដ្ឋាន​ជួសជុល​រថយន្ត​ចំនួន​២, ផ្ទះថ្ម​ក្រោម​ឈើ​ចំនួន​១​ខ្នង​, តារាង​បាល់ទាត់​ខ្នាត​តូច​ចំនួន​១​តារាង និង​រថយន្ត​ម៉ាក់ ហ៊ី​ហាន់​ដាយ ពណ៌​ស ចំនួន​០១​គ្រឿង​ផង​ដែរ (​អស់ទាំង​ស្រុង​) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​ពន្លត់​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​បង្កា និង​ពន្លត់​អគ្គិភ័យ​ចំនួន​១៨​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​៥៤​ឡាន ស្មើនឹង​២១៦​ម៉ែត្រគូប ទើប​ធ្វើ​ឱ្យ​អណ្ដាតភ្លើង​រលត់​ទៅ​វិញ ទាំងស្រុង ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ