ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិត១ប្រភេទ​​ដែល​ពី​ដើម​គេ​មើល​រំលង​បាន​ក្លាយ​​ជាទី​ចាប់​អារម្មណ៍​របស់មនុស្ស​សម័យ​ថ្មី​​

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្សិត​«ប៉ក់»ជា​ផ្សិតធម្មជាតិ​មួយ​ប្រភេទដែល​ដុះ​នៅ​ក្នុង​ព្រៃតាម​តំបន់​ខ្ពង់រាប ដែល​កាល​ដើម​ឡើយ​ពុំ​មាន​នរណា​ចូល​ចិត្ត ​ឬ​ចាប់អារម្មណ៍និង​ផ្សិត​មួយ​ប្រភេទ​នេះ​ទេ​។ ​ប៉ុន្តែ​បច្ចុប្បន្ន​ ផ្សិត​ប៉ក់​ដែល​តែងតែ​ដុះ​ក្នុង​រដូវភ្លៀង​ធ្លាក់​ដើមខែ បាន​ជួយ​ចំណូល​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទបាន​ច្រើន​គួរ​ជាទី​មោ​ទ​នៈ ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេឃុំ​ក្តុល​សែន​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ ផ្សិត​«ប៉ក់»ជា​ផ្សិតធម្មជាតិ​មួយ​ប្រភេទដែល​ដុះ​នៅ​ក្នុង​ព្រៃតាម​តំបន់​ខ្ពង់រាប ដែល​កាល​ដើម​ឡើយ​ពុំ​មាន​នរណា​ចូល​ចិត្ត ​ឬ​ចាប់អារម្មណ៍និង​ផ្សិត​មួយ​ប្រភេទ​នេះ​ទេ​។ ​ប៉ុន្តែ​បច្ចុប្បន្ន​ ផ្សិត​ប៉ក់​ដែល​តែងតែ​ដុះ​ក្នុង​រដូវភ្លៀង​ធ្លាក់​ដើមខែ បាន​ជួយ​ចំណូល​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទបាន​ច្រើន​គួរ​ជាទី​មោ​ទ​នៈ ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ ។

លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន ជ័យ​បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​ឧសភា​ ​នេះ​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្តុល​សែន​ជ័យ ដែល​តែងតែ​ឡើង​បេះ​ផ្សិត​ប៉ក់ យក​មក​លក់​បាន​ថយ​ចុះខុស​ពី​ប៉ុន្មាន​ថ្ងៃមុន មាន​អ្នក​ឡើង​បេះ​ផ្សិត​ប៉ក់ នៅ​តាម​ភ្នំ​ទឹកធ្លាក់​ស្រែ​អំពិល​មាន​ច្រើន​ណាស់ អាច​ដល់​ពាន់​នាក់ក្នុង​១​ថ្ងៃ​ៗ ។​

នេះ​ដោយសារ​មាន​កត្តា​២​យ៉ាង ទី​១​-ផ្សិត​ប៉ក់ នៅ​តាម​ភ្នំ​ឬ​ក្នុង​ដី​សហគមន៍ ទឹកធ្លាក់​ស្រែ​អំពិល បាន​ចាប់ផ្ដើម​ថយ​ចុះ (​ស្បើយ​) ។ ទី២​-ដោយសារ​ឈ្មួញ​បាន​ទម្លាក់​ថ្លៃ ត្រឹម​៥​ពាន់​រៀល ក្នុង​១​គី​ឡួ​ក្រាម ។ ហេតុ​ដូ​ច្ឆេះ​ហើយ​ទើប​អ្នក​ភូមិ​មួយ​ចំនួន​ក៏​បាន​បោះបង់​ចោល ។ យ៉ាងនេះ​ក្តី ​រយៈពេល​ប្រមាណ​១​ខែ​កន្លង​ទៅ​នេះ ចាប់តាំងពី​ពេល​ធ្លាក់​ភ្លៀង​ដំបូង ផ្សិត​ចាប់ផ្តើម​ដុះ ទាំង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក ទាំង​ក្រៅ​ឃុំ បាន​សម្រុក​នាំ​គ្នា​ឡើង​បេះ​ផ្សិត​ប៉ក់ ដែល​អាច​រក​ចំណូល​បាន​ពី​៦​ទៅ​ជាង​១០​ម៉ឺន​ក្នុង​១​ថ្ងៃ​ដែរ​។

ដោយឡែក លោក យ៉ែ​ន សៅ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ខ្ទម ឃុំ​ជៀប ស្រុក​ទឹកផុស បាន​បញ្ជាក់​ប្រាប់​ថា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​តែ​សម្រុក​ឡើង​បេះ​ផ្សិត​ប៉ក់ ដើម្បី​លក់​ជា​ច្រើន​គ្រួសារ ។​អាច​និយាយ​ថា​ខាង​ឃុំ​ក្តុល​សែន​ជ័យ មាន​ភ្លៀង​ធ្លាក់​មុន ហើយ​រយៈពេល​ប្រមាណ​១​ខែ ផ្សិត​ចាប់ផ្ដើម​ថយ​ចុះ​។​ ប៉ុន្តែ​នៅ​ឃុំ​ជៀប​ស្រុក​ទឹកផុស ទើប​មាន​ភ្លៀង​ធ្លាក់​ក្រោយ ម្លោះ​ហើយ​ផ្សិត​ទើបបាន​ដុះ ។ ប​ច្ចុ​ប្បុ​ន្ន ប្រជាពលរដ្ឋ មាន​២​ឃុំ ជៀប និង ឃុំ​ទួល​ខ្ពស់ បាន​សម្រុក​នាំ​គ្នា​មក​ឡើង​បេះ​ផ្សិត​ប៉ក់ យក​លក់​ទៅ​ឲ្យ​ឈ្មួញ ដែល​ចាំ​ទិញ​នៅ មាត់ព្រៃ ពេល ប្រជាពលរដ្ឋ​ចុះ​ពី​បេះ​ផ្សិត​លើ ភ្នំ វិញ​។

លោក យ៉ែ​ន សៅ បាន​បញ្ជាក់​ថា ដើម​ឡើយ​ផ្សិត​ប៉ក់​មួយ​គីឡូ ២ ម៉ឺន​រៀល ឬ​អាច​ថ្លៃ​ជាង​នេះ ក្រោយ​មក ​ចុះ​ត្រឹម១​ម៉ឺន​៥​ពាន់ រៀល និង​បច្ចុប្បន្ន ( ៣១​ឧសភា​) ត្រឹម ១ ម៉ឺន​រៀល​ក្នុង១ គីឡូក្រាម ហើយ​បើ​ផ្សិត​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ត្រឹម​៥​ពាន់​រៀល ដូច​នៅ​ឃុំ​ក្តុល​សែន​ជ័យ ប្រហែលជា​មិន​មាន​អ្នក​ឡើង​បេះ​ទៀត​ទេ​។ ព្រោះ​ក្នុង​ម្នាក់​ៗ អាច​រក​ផ្សិត​បាន​ត្រឹមតែ ៤​ទៅ​៥​គីឡូក្រាម​ប៉ុណ្ណោះ ឬ​ក៏​អាច​ថា អ្នក​ខ្លាំង​ប៉ះ​ចំ ពី​ទួល​មាន ផ្សិត​ច្រើន ទើប​អាច​រកបាន​ពី ១០ ទៅ​១៥ គីឡូក្រាម​។

លោកសៅ ក៏បាន​ស្រង់សម្ដីឈ្មួញ​ដែល​ឈរ​ចាំ​ទិញ​ផ្សិត​ប៉ក់​នៅ​មាត់ព្រៃថា ​ពួក​គាត់​ទិញ​ផ្សិត​នេះ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ហើយ​មុខរបរ​នេះ កាកកប​តែ​រដូវ​ធ្លាក់​ភ្លៀង​ដើមដំបូង​ប៉ុណ្ណោះ ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ