ខេត្តព្រះសីហនុ ៖ ជុំវិញបញ្ហានេះផងដែរ យោងតាមសារសំឡេង ដែលក្រុមព័ត៍មានបានជូនដំណឹងក៏ដូចជា ស្នើសុំរថយន្តសង្គ្រោះបន្ទាន់នៃមណ្ឌលសុខភាពស្ទឹងហាវ បានអោយដឹងថា កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចរោងចក្រក្រដាស (ក្បែររោងចក្រប្រេងកាត) ស្ថិតក្នុងភូម៤ ឃុំអូត្រេះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រូបគាត់បានទទួលព័ត៍មាន និងរូបភាពពីប្រជាពលថា មានគ្រោះថ្នាក់មួយកើតឡើង ហើយតម្រូវអោយមានរថយន្តសង្គ្រោះបន្ទាន់ ដើម្បីជួយដឹកអ្នករងគ្រោះ ព្រោះជនរងគ្រោះមាន ស្ថានភាពធ្ងន់ធ្ងរ ។

បើមានការយឺតយ៉ាង ជនរងគ្រោះអាចបាត់បង់ជីវិត ។ ប៉ុន្តែត្រូវបាន តៃកុងរថយន្តសង្គ្រោះបដិសេធដោយអះអាងថា ដរាបណាមានការអនុញ្ញាតពីលោកប្រធានមណ្ឌល ។ ភ្លាមនោះរូបគាត់ក៏បានទូរស័ព្ទទៅកាន់លោក អ៊ួច ដា ប្រធានមណ្ឌល ដើម្បីឲ្យរថយន្តសង្គ្រោះចេញមកជាបន្ទាន់ ប៉ុន្តែត្រូវបានប្រធានមណ្ឌលសុខភាពស្រុកស្ទឹងហាវបដិសេធដោយបង្គាប់បញ្ជាឲ្យទៅសុំការអនុញ្ញាតពីលោកមេប៉ុស្តិ៍ទើបរថយន្តគាត់អាចចេញទៅបាន ។
បើពិតមែនដូចសុំភ្លើងយក្ស គួរតែកុំទុកគាត់ ឆ្លើយតបទៅនឹងការបដិសេធរបស់តៃកុង រថយន្តសង្គ្រោះ និងលោកប្រធានមណ្ឌលសុខភាពស្រុកស្ទឹងហាវ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងគ្រុបមហាជន បានសម្ដែងការហួសចិត្ត និងធ្វើការរិះគន់ចំៗទៅលើមន្ត្រីនៃមណ្ឌលសុខភាពស្រុកស្ទឹងហាវ ថា មន្ត្រីទាំងអស់មានចរិតបែបនេះ ជនរងគ្រោះនៅតាមផ្លូវសាធារណៈពិតជាជួបគ្រោះលើគ្រោះជាក់គេមិនខាន ។ ប្រសិនជាពិតដូច្នេះមែន តើទុកឲ្យធ្វើប្រធានដល់ណាទៀត ព្រោះទុកក៏មិនចំណេញ ដកចេញក៏មិនខាតដែរ …ហេ! ហេ! ។
ឆ្លើយតបទៅនឹងការរិះគន់ ដោយចាស់ដៃនេះ លោកសែជូ សុរិទ្ធិជោរតិ បានបង្ហើបអោយដឹងថា ចំពោះបញ្ហាខាងលើនេះ លោកពុំទាន់ទទួលបានព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែបើយោងតាមគោលការណ៍មនុស្សធម៌ក្នុងនាមជាអ្នកសង្គ្រោះ ត្រូវតែចាំបាច់សង្គ្រោះមនុស្សជាមុន មិនចាំបាច់ឆ្លងយោបល់នោះទេ ។ ប៉ុន្តែចំពោះករណីនេះ តាមស្រុកនីមួយៗគេអាចមានផែនការផ្សេងៗដូចនេះ ចាំលោកសាកសួរទៅមណ្ឌលសុខភាពស្រុកស្ទឹងហៅសិន ថា មូលហេតុអ្វី បានជារថយន្តសង្គ្រោះមិនអាចចេញទៅយកជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍នេះបាន ៕
ចែករំលែកព័តមាននេះ