ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xavi ថា គ្រូបង្វឹកថ្មី ដែលចូលជំនួសតំណែងខ្លួននៅ Barcelona នឹងរងថ្មបាក់

4 ខែ មុន

ប្រទេសអេស្ប៉ាញ ៖ លោក Xavi Hernández អតីតគ្រូបង្វឹកក្រុម Barcelona ដែលត្រូវបានបណ្តេញ

ប្រទេសអេស្ប៉ាញ ៖ លោក Xavi Hernández អតីតគ្រូបង្វឹកក្រុម Barcelona ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ កាលពីពេលថ្មីៗនេះ បាននិយាយថា អ្នកចូលកាន់តំណែងគ្រូបង្វឹក Barcelona បន្ទាប់នឹងរងថ្មបាក់ នៅក្នុងតំណែងដ៏ស្មុគស្មាញមួយនេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៤ឆ្នាំរូបនេះ ត្រូវបានក្លិបបណ្តេញចេញពីតំណែង មុនពេលការប្រកួតចុងក្រោយរដូវកាលនេះ នៃលីគកំពូលអេស្ប៉ាញ កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅ ដែលអ្នកមានបុណ្យ Barcelona យកឈ្នះម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ២-១។

ជាមួយនឹងការបណ្តេញនេះ លោក Hansi Flick អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុម Bayern Munich ត្រូវបានរំពឹងថានឹងជំនួសតំណែងរបស់ Xavi នៅ Camp Nou។ដើមឡើយ លោក Xavi ដែលមានកុងត្រារហូតដល់ឆ្នាំ ២០២៥ កាលពីខែមករាកន្លងទៅ បានប្រកាសថានឹងចាកចេញពីតំណែងគ្រូ Barcelona នៅចប់រដូវកាលនេះ ប៉ុន្តែក្រោយមក ពោលគឺកាលពីខែមេសាកន្លងទៅ Xavi ដដែលបានប្រកាសថា នឹងបន្តនៅ Camp Nou បន្តទៀត។

មុនពេលត្រូវក្លិបបណ្តេញចេញពីតំណែង កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ។យ៉ាងណាមិញ ប្រភពពីសារព័ត៌មាន BBC កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ បានឱ្យដឹងថា Xavi បានថ្លែងយ៉ាងដូច្នេះថា «ចំពោះគ្រូបង្វឹកថ្មី ខ្ញុំប្រាប់អ្នកថា អ្នកនឹងរងថ្មបាក់ ព្រោះនេះគឺជាកន្លែងដ៏ស្មុគស្មាញបំផុតមួយ ជាការងារដ៏លំបាក ហើយអ្នកត្រូវតែអត់ធ្មត់ខ្លាំងណាស់»។

គួរបញ្ជាក់ថា លោក Xavi ដែលជាអតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុម Barcelona បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមមួយនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ដោយបានឈ្នះពានរង្វាន់ La Liga និង Spanish Super Cup នៅក្នុងការដឹកនាំពេញមួយរដូវកាលដំបូងរបស់ខ្លួន។ ចំណែក រដូវកាលនេះ Barcelona បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ នៃក្របខណ្ឌ La Liga តាមពីក្រោយក្រុមជើងឯក Real Madrid រហូតដល់ ១០ពិន្ទុឯណោះ៕ (រូបភាព ៖ EssentiallySports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ