ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តពលិកទាំង ១០ ដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤

4 អាទិត្យ មុន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តារាកីឡាទាំង១០ នៅលើចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes រកបានច្រើនជាង ១០០លានដុល្លារក្នុងម្នាក់ៗ បង្កើតបានប្រាក់ចំណូលសរុបចំនួន ១.៣៨ ពាន់លានដុល្លារ។ ១….

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តារាកីឡាទាំង១០ នៅលើចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes រកបានច្រើនជាង ១០០លានដុល្លារក្នុងម្នាក់ៗ បង្កើតបានប្រាក់ចំណូលសរុបចំនួន ១.៣៨ ពាន់លានដុល្លារ។

១. កីឡាករបាល់ទាត់  Cristiano Ronaldo អាយុ៣៩ឆ្នាំ

ប្រាក់ចំណូលសរុបប៉ាន់ស្មានរបស់ Ronaldo គឺ ២៦០លានដុល្លារអាមេរិក ដែលជាចំនួនខ្ពស់បំផុតគ្រប់ពេលសម្រាប់កីឡាករបាល់ទាត់ ដែលជួយគាត់ឱ្យក្លាយជាអត្តពលិកដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។ ប្រាក់ចំណូលដ៏ធំរបស់ Ronaldo ភាគច្រើនបានមកពីប្រាក់ខែប្រចាំឆ្នាំរបស់គាត់ចំនួន ២០០លានដុល្លារ ជាមួយក្លឹប Al Nassr ។ លើសពីនេះ ខ្សែប្រយុទ្ធវ័យ៣៩ ឆ្នាំរូបនេះរកបានប្រហែល ៦០លានដុល្លារអាមេរិក ដោយសារកិច្ចសន្យា ជាមួយម៉ាកល្បីៗដូចជា Binance, Erakulis, Nike, Herbalife, Clear Haircare និង Whoop ជាដើម។

២. កីឡាករវាយកូនហ្គោលរបស់អេស្ប៉ាញ លោក Jon Rahm (អាយុ២៩ឆ្នាំ)

ទស្សនាវដ្ដី Forbes បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បញ្ជីរបស់អត្តពលិកដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល១២ខែចុងក្រោយនេះ។ អត្ថបទនេះបានប៉ាន់ប្រមាណថាប្រាក់ចំណូលរបស់ Jon Rahm គឺ ២១៨ លានដុល្លារដែលជាលំដាប់ទីពីរបន្ទាប់ពីតារាបាល់ទាត់ Cristiano Ronaldo ។

៣. កីឡាបាល់ទាត់ Lionel Messi (អាយុ ៣៦ឆ្នាំ)

បន្ទាប់ពីទិញ Messi ក្លឹប Inter Miami បានបង្កើនការលក់សំបុត្រ បានរៀបចំដំណើរទេសចរណ៍សកលមុនបើករដូវកាល និងបន្ថែមការឧបត្ថម្ភដែលរកកម្រៃបាន។ បច្ចុប្បន្នMessi រកចំណូលបាន១៣៥លានដុល្លារអាមេរិក។

៤.កីឡាករបាល់បោះ LeBron James (អាយុ៣៩ឆ្នាំ)

តារាបាល់បោះអាមេរិកស្ថិតនៅក្រុម Los Angeles Lakers បច្ចុប្បន្នរកចំណូលបាន១២៨.២លានដុល្លារអាមេរិក។

៥. កីឡាករបាល់បោះ  Giannis Antetokounmpo (អាយុ២៩ឆ្នាំ)

កីឡាកររូបនេះរកចំណូលបាន១១១លានដុល្លារ ទទួលបន្ថែមការសហការជាមួយនឹងភេសជ្ជៈ Starry របស់ក្រុមហ៊ុន Pepsi នៅក្នុងខែកុម្ភៈ ហើយមានស្បែកជើងប៉ាតាហត្ថលេខាទីប្រាំមួយរបស់គាត់ជាមួយនឹងក្រុមហ៊ុន Nike ដែលនឹងមកដល់នៅចុងឆ្នាំនេះ។

៦. កីឡាករបាល់ទាត់ Kylian Mbappé (អាយុ ២៥ឆ្នាំ)

រកចំណូលបាន១១០លានដុល្លារ Mbappé បានចាកចេញពី Paris Saint-Germain ដែលមនុស្សជាច្រើនរំពឹងថានឹងបំពេញក្តីសុបិនកាលពីកុមារភាពរបស់គាត់ដោយចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ។ តារាបាល់ទាត់វ័យ២៥ឆ្នាំរូបនេះក៏សកម្មខ្លាំងនៅក្រៅទីលានផងដែរ។ Mbappé បានបង្កើតក្រុមហ៊ុនបង្កើតមាតិកានៅឆ្នាំ២០២២ ដោយសហការជាមួយ NBA និងមានកិច្ចសន្យាដ៏មានតម្លៃជាមួយ Nike, Hublot, Oakley ជាដើម។

៧. កីឡាករបាល់ទាត់ Neymar (អាយុ៣២ឆ្នាំ)

នៅពេលចូលរួមជាមួយក្រុម Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុន Neymar ត្រូវបានគេនិយាយថាទទួលបានសិទ្ធិជាច្រើនរួមទាំងសិទ្ធិប្រើប្រាស់យន្តហោះឯកជន និងរថយន្តទំនើបៗ។ ប៉ុន្តែ​តារា​ឆ្នើម​ប្រេស៊ីល​រូប​នេះ​មិន​មាន​ការ​ចាប់​ផ្តើម​យ៉ាង​រលូន​ឡើយ។ ការ​រង​របួស​ពី World Cup ធ្វើ​ឱ្យ Neymar បញ្ចប់​រដូវ​កាល​របស់​ក្លឹប ដោយ​លេង​បាន​តែ​៥​ប្រកួត​ប៉ុណ្ណោះ។ នៅក្រៅទីលានរឿងរបួសនេះមិនរារាំងឱកាសរកលុយរបស់ Neymar ទេ។ កីឡាកររូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រមួយសម្រាប់ Skims បានចាប់ផ្តើមស្បែកជើងបាល់ទាត់ថ្មីជាមួយ Puma និងបានសហការជាមួយ Fun Brands ដើម្បីបង្កើតនូវស្រាក្រឡុក និង mocktails ផ្ទាល់ខ្លួនរបស់គាត់។ ស្ថិតក្នុងបញ្ជីនេះ Neymar​រូបចំណូលបាន១០៨លានដុល្លាអាមេរិក។

៨. កីឡាករបាល់ទាត់  Karim Benzema (អាយុ ៣៦ ឆ្នាំ)

Benzema បានចាកចេញពី Real Madrid កាលពីឆ្នាំមុន ហើយបានចូលរួមជាមួយក្រុម Al Ittihad របស់ Saudi Pro League ។ យ៉ាង​ណា​មិញ រដូវ​កាល​ដំបូង​របស់ Benzema ជាមួយ​ក្រុម​ថ្មី​ជួប​បញ្ហា​ដោយ​សារ​បញ្ហា​សុខភាព​របស់​កីឡាករ​រូប​នេះ​។ នេះ​ក៏​ជា​ហេតុផល​ដែល Benzema ត្រឡប់​ទៅ​ព្យាបាល​នៅ Real Madrid វិញ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​វេជ្ជបណ្ឌិត​ចាស់​របស់​គេ​ក្នុង​ប្រទេស​អេស្ប៉ាញ​នេះ​បើ​យោង​តាម ESPN ។ ស្ថិតក្នុងបញ្ជីកីឡាកររូបនេះរកចំណូលបាន ១០៦លានដុល្លារ។

៩. កីឡាករបាល់បោះ Stephen Curry

Curry បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនជាច្រើននៅក្នុង NBA និងបានឈ្នះកៅអីអូឡាំពិកជាមួយក្រុមបាល់បោះអាមេរិកនៅរដូវក្តៅនេះ។ នៅក្រៅទីលាន គាត់បានចុះកុងត្រាថ្មីជាមួយ Under Armour កាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះមានភាពយន្តឯកសារអំពីអាជីពរបស់ខ្លួន គឺ Stephen Curry: Underrated ចាក់ផ្សាយក្នុងខែកក្កដា ឆ្នាំ ២០២៣។ បច្ចុប្បន្នរកចំណូលបាន ១០២លានដុល្លារអាមេរិក។

១០. Lamar Jackson (អាយុ ២៧ ឆ្នាំ) រកចំណូលបាន១០៥ដុល្លារអាមេរិក

Jackson បានជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ដោយសារ ប្រាក់ចុះហត្ថលេខា ៧២.៥ លានដុល្លារ ពីកិច្ចសន្យាថ្មីរបស់គាត់ជាមួយ Baltimore Ravens កាលពីឆ្នាំមុន។ នៅក្រៅទីលាន Jackson ធ្វើការជាមួយ Oakley និង StatusPro ដែលជាអ្នកបង្កើតហ្គេមវីដេអូការពិតនិម្មិត NFL Pro Era ។ គាត់ក៏ជាម្ចាស់អាជីវកម្មជាបន្តបន្ទាប់ រួមមានភោជនីយដ្ឋាន ក្រុមហ៊ុនកម្សាន្ត និងម៉ាកសម្លៀកបំពាក់មួយឈ្មោះថា Era 8។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ