ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដើម​គរ​ ១​រូប ជិះ​យន្តហោះ​ពី​ចក្រភព​អង់គ្លេស មក​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ នៅ​ភ្នំពេញ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​ការ​គោរព​ស្រឡាញ់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​ស្រឡាញ់​សម្តេច​តេ​ជោ ហ៊ុន សែន ការ​គោរព​ស្រឡាញ់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លោក…

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​ការ​គោរព​ស្រឡាញ់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា គោរព​ស្រឡាញ់​សម្តេច​តេ​ជោ ហ៊ុន សែន ការ​គោរព​ស្រឡាញ់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លោក ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ បាន​ធ្វើ​អោយ​លោកស្រី​ឈិ​ត ពៅ សមាជិកា​ក្រុមប្រឹក្សា​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក សុខចិត្ត​ចំណាយ​លុយកាក់​ផ្ទាល់ខ្លួន និង​ពេលវេលា ២​ថ្ងៃ ៣​យប់ មក​ចូលរួម​បោះ​ឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ។

លោកស្រី ឈិ​ត ពៅ ដែល​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ស្មោះ​ស្ម​គ្រ័ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ថា ដោយសារ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ទើប​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ន៏​ពាសពេញ​ផ្ទៃ​ប្រទេស ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​លោកស្រី គ្មាន​ឧិ​កាស​មក​ឈរ​និយាយ មក​ចូលរួម ប្រើ​សិទ្ធ​ស្វ័​យ​សំរេច ដោយ​បង្ហាញ​ពី​សណ្តាន​ចិត្ត​គោរព​ស្រឡាញ់ ឥត​ងាករេ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុង​វ័យ​៤០​ឆ្នាំ លោកស្រី ឈិ​ត ពៅ បាន​គូសបញ្ជាក់​ថា ៖ ពេល​នេះ​ស្វាមី​របស់​លោកស្រី កំពុង​សំរាក​ព្យាបាល​ជំងឺ នៅ​ចក្រភព​អង់គ្លេស​។ តែ​ដើម្បី​បង្ហាញ​ពី​ការ​សងគុណ ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដែល​លោកស្រី​គោរព​ស្រឡាញ់​ជា​រៀង​រហូត​មក លោកស្រី​បាន​ទុក​ប្តី​ឲ្យ​នៅ​មន្ទីរពេទ្យ តែ​ម្នាក់ឯង សុខចិត្ត​ជិះ​យន្តហោះ មក​បោះ​ឆ្នោត រាប់​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​មក​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​ផង​ដែរ ។

លោកស្រី ឈិ​ត ពៅ បាន​សបញ្ជាក់​ថា ពាក់​ព​ន្ធ័​នឹង​ដំណើរការ​អភិវឌ្ឍ​ន៏​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូប​វ​ន្ត័ នា​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជ​ជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​ចេញ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​.​តេ​ជោ ដែល​ត​ភ្ជាប់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ពី​ទន្លេបាសាក់​ដល់​ស​មុ​ត្រ​ខេត្ត​កែប មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ដែល​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដែល​កម្ពុជា​នឹង​លែង​ត្រូវការ​ពឹង​ដង្ហើម​គេ​ដក​ទៀត​ហើយ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីក​ចំរើន ៕

អត្ថបទសរសេរ ដោយ