កម្ពុជា-ចិនឯកភាពរួមគ្នាក្នុងការសហប្រតិបត្តិការចា.ប់ខ្លួនជនល្មើសពាក់ព័ន្ធនឹងអំពើពុករលួ.យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រធានអង្គភាពអំពើពុករលួយកម្ពុជា និងគណៈប្រតិភូចិនបានឯកភាពរួមគ្នា
រាជធានីភ្នំពេញ ៖ ប្រធានអង្គភាពអំពើពុករលួយកម្ពុជា និងគណៈប្រតិភូចិនបានឯកភាពរួមគ្នា
រាជធានីភ្នំពេញ ៖ ប្រធានអង្គភាពអំពើពុករលួយកម្ពុជា និងគណៈប្រតិភូចិនបានឯកភាពរួមគ្នាក្នុងការសហប្រតិបត្តិការចាប់ខ្លួនជនល្មើសឆ្លងប្រទេសពាក់ព័ន្ធអំពើពុករលួយ។
ការឯកភាពគ្នានេះខណៈដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយជួបពិភាក្សាជាមួយគណៈប្រតិភូចិនដែរដឹកនាំដោយលោកSong Fulong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ដចិន ខេត្តក្វាងទុង និងជាលេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ដចិន ខេត្តក្វាងទុង និងជាប្រធាន នៃគណៈកម្មាធិការត្រួតពិនិត្យរដ្ឋ ខេត្តក្វាងទុងនៅទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៤។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុង ដំណើរទស្សនកិច្ចនៅកម្ពុជានេះ ជាផ្នែកមួយនៃការរឹតចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរវាងប្រទេសទាំងពីរ ចិននិងកម្ពុជា ។
លោកបញ្ជាក់ថា ភាគីទាំងបានផ្លាស់ប្ដូរបទពិសោធន៍ទៅលើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ផ្តោតលើការងារអប់រំ បង្ការ ទប់ស្កាត់ និងការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ។ ប្រទេសទាំងពីរមាននីតិវិធីអនុវត្តទៅលើការងារនេះ ស្រដៀងគ្នាផងដែរ។
លោកបញ្ជាក់ថា ៖ ភាគីទាំង២បានពិភាក្សាលើបញ្ហាផ្សេងៗ ដូចជា ការបង្កើតនៃកិច្ចប្រតិបត្តិការរវាងប្រទេសទាំង២ ដោយផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងការស្វែងរក និងចាប់ខ្លួនមុខសញ្ញាទាំងឡាយដែលរត់គេចពីប្រទេសចិនមកកម្ពុជា ឬពីកម្ពុជាទៅចិន ។
សូមជម្រាបថា គណៈប្រតិភូបានអញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងប្រតិភូ ធ្វើទស្សនកិច្ចនៅខេត្តក្វាងទុង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ