ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​ពី​ការ​បញ្ចៀស​ចរាចរណ៍​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​ស​.​ព​សម្តេច​ ទេ​ព វង្ស

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ០៦:០០​នាទី​ព្រឹក ដែលព្រះរាជ​ពិធី​ដង្ហែ​នឹង​ហែ​ចេញពី​វត្ត​ឧណ្ណាលោម ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រហូត​ដល់ទី​តាំង​ព្រះ​មេរុ​និង​ការ​ថ្វាយ​ព្រះ​ភ្លើង (​នៅ​ខាង​មុខ​វត្ត​បទុម​វ​តី​) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដើម្បី​ឱ្យ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ខាងលើ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ជូន​ព្រះរាជ​ពិធី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម​ព្រះរាជ​ពិធី មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​សិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន​នូវ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​តាមតម្រាយ​ផ្លូវ​ដង្ហែ និង​ជុំវិញ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា​ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង ០៤:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​ព្រះ​រាជពិធី​តាមតម្រាយ​ផ្លូវ​ដង្ហែ​ព្រះ​បរមសព ដែល​ចាប់ផ្តើម​ដង្ហែ​ចេញពី​វត្ត​ឧណ្ណាលោម តាម​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ រហូត​ដល់​រង្វង់​មូល​ដើម​ពោធិ៍​ទន្លេសាប បត់​ឆ្វេង​មក​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រង្វង់​មូល​វត្ត​ភ្នំ ឆ្ពោះទៅ​តាម​មហាវិថី​ព្រះ​នរោត្តម រហូត​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​សីហ​នុ ឆ្ពោះទៅ​វិ​ថី​ឧកញ៉ា​ស៊ួ​រ​ស្រ៊ុ​ន រហូត​ដល់ទី​តាំង​ព្រះ​មេរុ និង​ការ​ថ្វាយ​ព្រះ​ភ្លើង (​នៅ​ខាង​មុខ​វត្ត​បទុម​វ​តី​)​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​តាម​កំណាត់​ដងផ្លូវ​មហាវិថី និង​វិ​ថី​ខាងលើ​នេះ​មេត្តា​ជ្រាប យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ខាងលើ​ដោយ​ក្តី​អនុគ្រោះ​។ ក្រោយ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ​។

អត្ថបទសរសេរ ដោយ