ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទសមុទ្រកំពតជួបបញ្ហាអាក្រ.ក់ច្រើនណាស់ ពិសេសទូកនេសាទវៀតណាមឈ្លា.នពានតាម​ចិត្ត​

3 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ បងប្អូនក្រុមអ្នកនេសាទសមុទ្រដែលរស់នៅភូមិដូនតោក សង្កាត់ត្រើយកោះក្រុង

ខេត្តកំពត ៖ បងប្អូនក្រុមអ្នកនេសាទសមុទ្រដែលរស់នៅភូមិដូនតោក សង្កាត់ត្រើយកោះក្រុងកំពត​បានត្អូនត្អែរថា ការរកស៊ីរបរនេសាទរបស់ប្រជានេសាទយើងក្នុងខេត្តកំពត បច្ចុប្បន្នជួបបញ្ហាជាច្រើននៅក្នុងសមុទ្រខេត្តកំពត ពីមុនមកធម្មតាទូកខាវមួយគ្រឿងៗក្នុងមួយយប់ខាវបានមច្ឆាសមុទ្រគ្រប់ប្រភេទដូចជា: ក្តាម ខ្យង មឹក បង្គារ ត្រីគ្រប់ប្រភេទសរុបមិនក្រោម៣០ទៅ៤០គីឡូនោះទេ តែបច្ចុប្បន្នរកផលនេសាទមិនសូវបានដូចមុននោះទេ។

ជាពិសេសអ្នកនេសាទដែលរស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពតបានឲ្យដឹងថា:ការប្រកបមុខរបរនេសាទទទួលផលនេសាទរបស់ពួកគាត់មិនដូចពីមុននោះទេ ដោយមូលហេតុជាច្រើនដូចជា: ដោយសារតែធាតុអាកាសមានការកើនកំដៅផង អាចធ្វើឲ្យទឹកសមុទ្រក្តៅផង ជួនកាលប៉ះព្យុះភ្លៀងកណ្ដាលសមុទ្រក៏មាន ជាពិសេសជាងនេះទៅទៀត ការឆ្លងដែនចូលមកធ្វើនេសាទខុសច្បាប់របស់អ្នកនេសាទបរទេស(អ្នកនេសាទវៀតណាម)ពួកគេចូលមកធ្វើនេសាទក្នុងសមុទ្រខេត្តកំពតដោយប្រើទូកអូសគូរធំៗនិងទូកប្រើឧបករឆក់ជាដើមដោយមិនខ្លាចក្រែងដល់អាជ្ញាធរ មន្ត្រីជំនាញនិងកំលាំងសមត្ថកិច្ចដែលមានតួនាទីបង្រ្កាបបទល្មើសលើផ្ទៃសមុទ្ររបស់យើងនោះទេ។

ប្រភពអ្នកនេសាទដដែលបានបន្តថា: ការចូលមកធ្វើនេសាទរបស់អ្នកនេសាទវៀតណាមនៅក្នុងសមុទ្រខេត្តកំពតនេះមិនឆ្ងាយពីចំណុចភ្នំដូងស្ថិតក្នុងសង្កាត់​ត្រើយ​កោះ ក្រុងកំពត ប៉ុន្មាននោះទេគឺឆ្ងាយបំផុតតែជាង២ម៉ៃប៉ុណ្ណោះ។ រីឯសមត្ថកិច្ចជំនាញវិញ ទោះបីពួកគាត់រាយការជុំវិញករណីទូកនេសាទវៀតណាមចូលធ្វើនេសាទនៅក្នុងសមុទ្រខេត្តកំពតនៅចំណុចក្បែរភ្នំដូង ស្ថិតក្នុងសង្កាត់ត្រើយកោះ ក្រុងកំពតជាញឹកញាប់នេះក្តីក៏ពួកគាត់ពុំឃើញសមត្ថកិច្ចជំនាញចុះបង្រ្កាបឬចុះពិនិត្យម្តងណាឡើយ ហើយនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះទៀតក៏មានទូកអូសគូរនិងទូកប្រើមងឆក់របស់អ្នកនេសាទវៀតណាមចូលមកធ្វើនេសាទនៅសមុទ្រខេត្តកំពតពី៥ទៅ៦គ្រឿងផងដែរ ។

បច្ច្ប្បន្ននេះ ពេលទូកនេសាទយួនចូលមកនេសាទក្នុងដែនទឹកសមុទ្រខេត្តកំពត ដោយប្រើឧបករនេសាទខុសច្បាប់គ្រប់ប្រភេទដូចជាអូសគូរធំៗរាប់គីឡូដី មងប្រើភ្លើងឆក់ជាដើមនោះ បានធ្វើឲ្យអ្នកនេសាទខ្មែរយើងដែលធ្វើនេសាទលក្ខណះគ្រួសារទូកតូចៗនិងប្រើឧបករណ៍ស្របច្បាប់ធ្វើនេសាទមិនសូវបានផលនោះទេ ចេញទៅនេសាទមួយយប់ៗស្ទើរតែពុំរួចថ្លៃប្រេងនិងថ្លៃឈ្នួលកូនដៃទូក​ផង​បច្ចុប្បន្ននេះ។ ចំពោះករណីដែលបងប្អូនអ្នកនេសាទក្នុងខេត្តកំពតបានរាយការនូវហេតុការណ៍ខាងលើ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះទេ ដោយគ្មានលេខទូរសព្ទ័ទាក់ទង។

សូមបញ្ជាក់ថា កន្លងមកដោយឃើញក្រុមអ្នកនេសាទយើងជួបការលំបាកខ្លាំងឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតបានជួយឧបត្ថម្ភស្បៀងដល់ពួកគាត់(អ្នកនេសាទ) មួយសប្តាហ៍ម្នាក់អង្ក១០​គីឡូក្រាមមានទឹកត្រីទឹកស៊ីវរៀងរាល់សប្តាហ៍ផងដែរ។ ប៉៉ន្តែបច្ចុប្បន្នលោកពុំបានជួយឧបត្ថម្ភដូចមុននោះទេ ។

ក្រុមអ្នកនេសាទក្នុងខេត្តកំពត សំណូមពរសុំឲ្យអាជ្ញាធរមន្រ្តីជំនាញនិងសមត្ថកិច្ចបង្ក្រាបបទល្មើស​ដែនសមុទ្រមេត្តាជួយមានវិធានការបង្រ្កាបក្រុមទូកនេសាទខុសច្បាប់យួន ដែលឆ្លងដែនខុសច្បាប់ចូលមកធ្វើនេសាទហើយប្រើឧបករណ៍ខុសច្បាប់ក្នុងសមុទ្រខេត្តកំពតតទៅទៀតទៅ បើមិនមានវិធានការទាន់ពេលវេលាទេមច្ឆាជាតិគ្រប់ប្រភេទនិងត្រូវរលាយផុតពូជដោយសារទូកអូសគូនិងប្រើឧបករណ៍ឆក់របស់អ្នកនេសាទវៀតណាមជាក់ជាពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ