ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីស៊ីរី២រូបជួបពិភាក្សាជាមួយលោកពូទីន នៅក្រុងមូស្គូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងធ្វើទំនើបកម្មវិស័យយោធា

5 ម៉ោង មុន

ស៊ី​រី​-​រុ​ស្ស៊ី៖ រដ្ឋមន្ត្រី​ស៊ីរី​២​រូប​បាន​មក​កាន់​ក្រុង​មូ​ស្គូ ហើយ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​២​។ រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី​លោក​សា​អាសា​ដ​អាល់​សៃ​បា​នី និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​មូ​ហា​ហ្វ​អា​ប៊ូ​កា​ស្ត្រា បាន​លើក​ជាមួយ​លោកពូ​ទី​ន​ពី​បញ្ហា​នយោបាយ យោធា​និង​សេដ្ឋកិច្ច​ដែល​មាន​ផលប្រយោជន៍​រួម ហើយដោយ​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​​រី​SANA​។…

ស៊ី​រី​-​រុ​ស្ស៊ី៖ រដ្ឋមន្ត្រី​ស៊ីរី​២​រូប​បាន​មក​កាន់​ក្រុង​មូ​ស្គូ ហើយ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​២​។

រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី​លោក​សា​អាសា​ដ​អាល់​សៃ​បា​នី និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​មូ​ហា​ហ្វ​អា​ប៊ូ​កា​ស្ត្រា បាន​លើក​ជាមួយ​លោកពូ​ទី​ន​ពី​បញ្ហា​នយោបាយ យោធា​និង​សេដ្ឋកិច្ច​ដែល​មាន​ផលប្រយោជន៍​រួម ហើយដោយ​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ ក្នុង​វិស័យ​ឧស្សាហកម្ម​យោធា​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ី​​រី​SANA​។

នោះ​នឹង​ជា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ពង្រឹង សមត្ថភាព​ការពារ​របស់​កងទ័ព​ស៊ី​រី រួច​ពិសេស​បំផុត​ដោយ​ធ្វើ​ទំនើប​កម្ម​បណ្ដា​ឧបករណ៍​យោធា ដើម្បី​ជួ​យ​ទ្រទ្រង់​ដល់​សន្តិសុខ​និង​ស្ថេ​រ​ភាព​នៅ​ស៊ី​រី ​និង​ក្នុង​តំបន់​។ ការ​ពិភាក្សា​ក៏​ផ្ដោត​ផង​ដែរ​លើ​បណ្ដា​គម្រោង​សេដ្ឋកិច្ច ពិសេស​ការ​កសាង​ប្រទេស​ឡើង​វិញ​។

ប្រធានាធិបតី​ស្ដីទី​ស៊ីរី​លោក​អា​ហ៍មេ​ដ​អាល់​ចា​រ៉ា​អា ធ្លាប់​និយាយ​កាលពី​ខែតុលា​ថា ចង់​ស្ដារ​ឡើង​វិញ​ទំនាក់ទំនង រវាង​ក្រុង​ដា​ម៉ាស់​និង​ក្រុង​មូ​ស្គូ ពេល​លោក​ជួប​ជាមួយ​លោកពូ​ទី​ន​ដំបូង ចាប់​តាំងពី​ការ​ផ្ដួលរំលំ​របប​លោក​បា​ចា​អាល់​អាសា​ដម​ក​។

លោក​អាសា​ដ​បាន​រស់នៅ​និរទេស​ជាមួយ​គ្រួសារ​នៅ​រុ​ស្ស៊ី ក្រោយ​រត់គេច​ខ្លួន​ចេញពី​ក្រុង​ដា​ម៉ាស់ កាលពី​ខែធ្នូ​ឆ្នាំ​២០២៤​មក​។ រុ​ស្ស៊ី​​និយាយ​ថា​ ត្រៀម​ជួយ​ស៊ី​​រី​ក្នុង​ការ​កសាង​ឡើង​វិញ ក្រោយ​ប្រទេស​នេះ​រង​ការ​បំផ្លាញ​ដោយ​សង្គ្រាម​ជិត​១៤​ឆ្នាំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ