ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១៨​ហើយ​ដែល​ទាហាន​ឈ្លានពាន​ថៃ​បន្ត​ធ្វើការ​បា.ញ់​ផ្លោង​រំ.លោ.ភ​មក​លើ​ដែន​អធិប​តេយ្យ​​កម្ពុជា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​ នេះ គឺជា​ថ្ងៃ​ទី​១៨​ហើយ ដែល​ទាហាន​ឈ្លាន​ពាន​ថៃបាន​ក្បត់​នឹង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ក្បត់​កិច្ចព្រមព្រៀង​សន្តិភាព​គូឡាឡាំ​ពួរ ដោយ​បន្ត​ធ្វើការ​បាញ់​ផ្លោង​មក​លើ​ដែន​អធិបតេយ្យកម្ពុជា​យ៉ាង​កំរោលចូល…

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​ នេះ គឺជា​ថ្ងៃ​ទី​១៨​ហើយ ដែល​ទាហាន​ឈ្លាន​ពាន​ថៃបាន​ក្បត់​នឹង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ក្បត់​កិច្ចព្រមព្រៀង​សន្តិភាព​គូឡាឡាំ​ពួរ ដោយ​បន្ត​ធ្វើការ​បាញ់​ផ្លោង​មក​លើ​ដែន​អធិបតេយ្យកម្ពុជា​យ៉ាង​កំរោលចូល នៅ​តំបន់​យោធភូមិ​ភាគី​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥​កម្ពុជា​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ។

លោក​ជំទាវ​ឧត្តមសេនីយ៍ឯក​ម៉ា​លី សុជាតា ក្នុង​ពិធី«​បច្ចុប្បន្នភាព​ស្តី ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​បើក​ការ​វាយប្រហារ​មុន មក​លើ​កងទ័ព​និង​ជន​ស៊ី​វិល​កម្ពុជា»នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា​រហូត​មក​ដល់​ពេល​នេះ ភូមិសាស្ត្រ​ខ្លះ​ទាហាន​ឈ្លាន​ពាន​ថៃ​នៅ​បន្ត​បាញ់​យ៉ាង​សន្ធប់​នៅឡើយ​ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូប​នេះបានឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ​ដែរ ទាហាន​ថ្មើរជើង​របស់​ថៃ​អម​ដោយ​រថក្រោះ​បាន​រុលចូល​ដែន​អធិបតេយ្យ​កម្ពុជា នៅ​តំបន់​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ប៉ុន្តែ​ត្រូវ​បាន​វីរ​កងទ័ព​កម្ពុជាបាន​នឹង​កំពុង​តស៊ូ​ប្រយុទ្ធ​ទប់ស្កាត់​យ៉ាង​ស្វិតស្វាញ​បំផុត​ជាមួយ​សត្រូវ​ឈ្លានពាន​។

ជាមួយ​គ្នា​នេះ កម្ពុជា​នៅ​តែ​បន្ត អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ និង​ធ្វើការ​ថ្កោលទោស​ចំពោះ​ទ​ង្វើ​រ​ឈ្លានពាន​របស់​ទាហាន​ថៃ ដែល​កំពុង​បន្ត​បាញ់​ផ្លោ ង​យ៉ាង​សន្ធប់ និង​កំរោលចូល​ទៅ​កាន់​ទីកន្លែង​រស់នៅ របស់​ជន​ស៊ី​វិល​កម្ពុជា ដែល​ទ​ង្វើ​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ។

បន្ថែម​ពី​នេះ លោក​ជំទាវ​អ្នកនាំពាក្យបាន​អះអាង​ថា រហូត​ដល់​ពេលវេលា​នេះ វីរ​កងទ័ព និង​វីរ​នគរបាល​កម្ពុជា បាន​កំពុង​តស៊ូ​យ៉ាង​ស្វិតស្វាញ អង់អាច​ក្លាហាន និង​មោះមុត​បំផុត ប្រយុទ្ធ​ប្រឆាំង​ជាមួយ​សត្រូវ​ឈ្លានពាន​គ្រប់​គោលដៅ​ទាំងអស់ ។ ប្រជាពលរដ្ឋខ្មែរ​គ្រប់​រូប ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល និង​វីរ​កងទ័ព​របស់​យើង ក្នុង​កិច្ច​ការពារ​នូវ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ