ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ (T-50) ទម្លាក់​គ្រាប់បែក​ចំនួន៤​គ្រាប់​ចូល​ក្នុងភូមិ​ដែល​មាន​ប្រជាជន​កំពុង​រស់នៅស្រុក​បាណ​ន់ ខេត្តបាត់ដំបង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ (T-50) ទម្លាក់​គ្រាប់បែកចំនួន៤​គ្រាប់​ចូល​ក្នុងភូមិ​ដែល​មាន​ប្រជាជន​កំពុង​រស់នៅ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ខេត្តបាត់ ដំបង​។ នេះ​បើ​តាម​ក្រសួងការពារជាតិ​កម្ពុជា​។   ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ពី​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ​៖ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ (T-50) ទម្លាក់​គ្រាប់បែកចំនួន៤​គ្រាប់​ចូល​ក្នុងភូមិ​ដែល​មាន​ប្រជាជន​កំពុង​រស់នៅ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ខេត្តបាត់ ដំបង​។ នេះ​បើ​តាម​ក្រសួងការពារជាតិ​កម្ពុជា​។  

ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ពី​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាញ់ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ី​វិល​កម្ពុជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល នៅ​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​ថា​នៅ ម៉ោង ១០:០០​នាទី​យោធា​ថៃ​បាន​ប្រើប្រាស់ យន្តហោះ​ចម្បាំង​ប្រភេទ (T-50) ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់​ចូល​ក្នុងភូមិ​ដែល​មាន​ប្រជាជន​កំពុង​រស់នៅ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។

ក្រសួងការពារជាតិ​បាន​ចាត់​ទុក​សកម្មភាព​ខាងលើ​ជា​ការ​វាយប្រហារ​ដ៏​កំរោល ដោយ​មិន​រើស​គោលដៅ​របស់​យោធា​ថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។ កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូ​រណ ភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ ណា​ក៏​ដោយ​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួងការពារជាតិ​សូម​បងប្អូន​ប្រជាពលរដ្ឋ​តាមដាន​និង​ទទួល​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ ព្រមទាំង​ចូលរួម​សហ​ការណ៍ និង​គោរព​ទៅ​តាម​ការ​ណែនាំ​រប ស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ