ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោតណាស់! ចេះរកស៊ីធំអត់ច្បាប់ រដ្ឋបាលក្រុងបាវិត ចុះផ្អាកអាជីវកម្មដីឡូតិ៍១កន្លែងរបស់គម្រោង «លីទី អភិវឌ្ឍន៍ក្រុងបាវិត»

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដ្ឋបាលក្រុងបាវិតចុះផ្អាកអាជីវកម្មដីឡូតិ៍ ១កន្លែងដែលមានស្លាកគម្រោង «លីទី

ខេត្តស្វាយរៀង ៖ រដ្ឋបាលក្រុងបាវិតចុះផ្អាកអាជីវកម្មដីឡូតិ៍ ១កន្លែងដែលមានស្លាកគម្រោង «លីទីអភិវឌ្ឍន៍ក្រុងបាវិត» ដែលគ្មានច្បាប់អនុញ្ញាត និងកំពុងពាក់ព័ន្ធបញ្ហាជាច្រើនករណីផងដែរ។ យោងតាមលិខិតរបស់រដ្ឋបាលក្រុងបាវិត។

មន្ត្រីរដ្ឋបាលក្រុងបាវិតបានបញ្ជាក់ថា៖ «គម្រោងលីទីអភិវឌ្ឍន៍ ក្រុងបាវិត ដែលប្រកបអាជីវកម្មលក់ដីឡូតិ៍មានទីតាំងស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះទេ ។

តាម​ប្រភពបន្តថា ក្រោយពីការចុះពិនិត្យជាក់ស្តែងឃើញថា គម្រោងលីទីអភិវឌ្ឍន៍ក្រុងបាវិត ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២០០៨០២០៣-៣១៦៧ មានទីតាំងដីគម្រោង ស្ថិតនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ខាងត្បូងផ្សារអន្តរជាតិបាវិត) បានចុះបញ្ជីហ៊ីប៉ូតែក (ជាប់បន្ទុកធនាគារ)។

បច្ចុប្បន្ន ក្រុមហ៊ុនខាងលើ បាន និងកំពុងប្រកាសដាក់លក់ដីឡូតិ៍ តាមរយៈក្រុមហ៊ុនស៊ី អិល ភី អ ខនស្ត្រាក់សិន ឯ.ក (CLPR CONSTRUCTION CO.,LTD) និងមាន Facebook Page ឈ្មោះ ស៊ី អិលភីអខនស្ត្រាក់សិន។ ម្យ៉ាងទៀត ក្រុមហ៊ុនខាងលើកំពុងមានបញ្ហាពាក់ព័ន្ធជាច្រើនករណី ហើយត្រូវបានអាជ្ញាធរបញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុងនៅព្រឹកថ្ងៃទី២៥ឧសភា២០២៤។

រដ្ឋបាលក្រុងបាវិត សូមជូនដំណឹងដល់សាធារណជនដែលបានទិញ ឬមានបំណងទិញ​ដី​ឡូតិ៍ ពី​គម្រោងលីទីអភិវឌ្ឍន៍ក្រុងបាវិត ខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានា ដែលនឹងកើតមានឡើងបណ្ដាលមកពីការអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍ខាងលើ ដែលគ្មានច្បាប់សោះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ