ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់ជម្នះគ្រួសារ ! សុខចិត្តយកបុរសពិការជាប្តី និងចាប់ដៃរកស៊ីលក់មឹកអាំង

3 អាទិត្យ មុន
  • ភ្នំពេញ

ស្នេហ៍​ពិត​មិន​ប្រកាន់​រូបសម្បត្តិ និង​ពណ៌​សម្បុរ ! តួយ៉ាង នារ​វ័យក្មេង​រូប​ស្រស់​មួយ ទោះបីជា​ក្រុម​គ្រួសារ​រារាំង​ក្តី តែ​នាង​ជម្នះ​នូវ​ឧបសគ្គ​រួមរស់​ជាមួយ​បុរស​ម្នាក់ ដែល​មាន​ពិការ​ភាព​ដៃ​ទាំង​សងខាង ជា​ប្តី​ប្រពន្ធ និង​ចាប់រ​បរជា​អ្នកលក់​មឹក​អាំង…

ស្នេហ៍​ពិត​មិន​ប្រកាន់​រូបសម្បត្តិ និង​ពណ៌​សម្បុរ ! តួយ៉ាង នារ​វ័យក្មេង​រូប​ស្រស់​មួយ ទោះបីជា​ក្រុម​គ្រួសារ​រារាំង​ក្តី តែ​នាង​ជម្នះ​នូវ​ឧបសគ្គ​រួមរស់​ជាមួយ​បុរស​ម្នាក់ ដែល​មាន​ពិការ​ភាព​ដៃ​ទាំង​សងខាង ជា​ប្តី​ប្រពន្ធ និង​ចាប់រ​បរជា​អ្នកលក់​មឹក​អាំង ផ្ទុះ​ការ​គាំទ្រ​ផង និង​ក្តី​អាណិត​ស្រលាញ់​ផង ។

ខណៈ​បុរស​ជា​ប្តី​ដែល​មាន​ពិការ​ភាព​ដៃ ដោយសារ​តែ​គ្រោះថ្នាក់​ការងារ​ផ្តាំផ្ញើ​ទៅ​កាន់​បុរស​ៗ​បែប​នេះ ។ នេះ​ហើយ​ជា​សុភមង្គល​ពិត ដោយ​មនុស្ស​ស្រី​គ្រប់​រូប​តែង​ប្រាថ្នា ពោល​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​សុខ​សុភមង្គល គឺ​មិន​ស្ថិត​ទៅ​លើ​លុយកាក់ រូប​សម្រស់ ឬ​ធនធាន​ដែល​មាន​នោះ​ទេ ។ ដោយ​សេ្ន​ហា​ពិត គឺ​ការ​យល់ចិត្ត​គ្នា ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ធ្លាក់ខ្លួន​ពិការ គ្មាន​ទ្រព្យសម្បតិ្ត​ច្រើន​ដូច​គេ​ក៏​ស្ត្រី​រូប​នេះ​សុខចិត្ត​រួមរស់​មានឈ្មោះ​ជា​ប្រពន្ធ រស់នៅ​ជាមួយ​ស្វាមី​ដែល​មាន​ពិការ​ភាព និង​បាន​រៀប​ការ​មានកូន ដោយ​ស្នេហា​មួយ​នេះ បាន​យល់ចិត្ត​ខណៈ​ពេល​ដែល​ខាង​ប្រុស​ពិការ​ក៏​ដោយ​នោះ ។ តើ​នៅ​មាន​ទេ មនុស្ស​ស្រី​ដែល​សុខចិត្ត​រួមរស់​ជាមួយ​បុរស​ដែល​ជា​ជន​ពិការ ដោយ​ការ​ស្រឡាញ់​ចេញពី​ចិត្ត ចេះ​យល់ចិត្ត​គ្នា និង​អាច​មើលថែ​គ្នា​នេះ?

ស្នេហា​មួយ​នេះ អាច​ថា ជា​ស្នេហា​ដែល​ជា​ទេវតា​ចា​រ្យ​មក​ពី​បុព្វេ​ក៏​អាច​ថា​បាន ព្រោះ​ស្ត្រី​រូប​នេះ​សុខចិត្ត​ជ្រើសរើស​យក​ស្វាមី​ពិការ ដោយ​អាច​និយាយ​បាន​ថា ពិការ​តែ​ដៃ​មែនពិត តែ​បេះដូង និង​ចិត្ត​មិន​ពិការ​ទៅ​តាម​ដៃជើង​នោះ​ឡើយ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​អ្នកស្រី យ៉េ​ង សុ​ភី​ន ដែល​ជា​ស្ត្រី​ម្នាក់​ដែល​មាន​សុខ​សុភមង្គល និង​រួមរស់​ជាមួយ​ស្វាមី​ពិការ​បានអោយ​ដឹង​ថា ខ្លួន​ពិតជា​សំណាង​ក៏​អាច​ថា​បាន ដោយ​បាន​ស្វាមី​ដែល​ជា​អ្នកលក់​មឹក​ពិការ​ចេះ​យល់ចិត្ត ចេះ​ថ្នាក់ថ្នម អាច​រួម​រស់នៅ​ជាមួយ​គ្នា មាន​កូនចៅ​រហូត​ដល់​សព្វ​ថ្ងៃនេះ ក្រោម​មុខរបរ​លក់​មឹក​អាំង​ចិញ្ចឹមជីវិត ។

អ្នកស្រី យ៉េ​ង សុ​ភី​ន ដែល​តែងតែ​ទៅ​លក់​មឹក​ជាមួយ​ស្វាមី​ពិការ​បាន​បន្ត​ថា ស្នេហា​អ្នកស្រី និង​ស្វាមី គឺ​កើត​ចេញពី​ចិត្ត និង​ចិត្ត ដោយ​បាន​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ក​ប៊ុ​ករ​ហូត​មានចិត្ត​ប្រតិព័ទ្ធ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ ដោយ​កាលពី​ស្គាល់​ស្វាមី​ដំបូង​ជា​អ្នកលក់​ស្បែកជើង និង​នា​ពេល​បច្ចុប្បន្ន ជា​អ្នកលក់​មឹក​ដែល​តែង​ជួយ​លក់​ជាមួយ​គ្នា​នៅ​តាម​មាត់ទន្លេ​ក្រុង​តា​ខ្មៅ ។

អ្នកស្រី បាន​បន្ត​ថា ការ​ដែល​ស្រឡាញ់​គាត់​ដែល​ជា​ជន​មាន​ពិការ​នេះ គឺ​ដោយ​ឃើញ​ស្វាមី​គ្មាន​អ្នក​ជួយ​ដាំបាយ​ដាំទឹក​អោយ​ហូប ហើយ​ណាមួយ​អាច​ថា មើលឃើញ​គាត់​ជា​មនុស្ស​ល្អ​ផង ទោះ​គាត់​ជា​ជន​ពិការ​ក៏​ដោយ​នោះ ពោល​គាត់​ចេះ​រកស៊ី ចេះ​យកចិត្តទុកដាក់ ចេះ​ជួយ​ការងារ​សព្វបែបយ៉ាង ដោយ​ចាប់តាំងពី​បាន​គ្នា​មក ស្វាមី​ពិការ​រូប​នេះ មិន​ដែល​ធ្វើ​អោយ​អ្នកស្រី​ទាស់ចិត្ត​ម្តងនោះ​ឡើយ ។

អ្នកស្រី យ៉េ​ង សុ​ភី​ន បង្ហើប​ថា ស្នេហា​ដំបូង​របស់​អ្នក​នាង និង​ស្វាមី ឪពុក​ម្តាយ​ខាង​ប្រុស​ពេញចិត្ត​អ្នក​នាង តែ​ម្តាយ​ឪពុក​អ្នក​នាង​ផ្ទាល់​ហាក់​មានការ​ពេញចិត្ត​នោះ​ឡើយ ខណៈ​ខ្លួន​ជា​មនុស្ស​ល្អ​បែរជា​ស្រឡាញ់​បុរស​ពិការ ដោយ​ការ​អាណិត​ស្រឡាញ់​ទៅ​វិញ ។ លុះ​ក្រោយ​ចាប់ដៃ​គ្នា​រកស៊ី​មានកូន​មក អ្នកស្រី យ៉េ​ង សុ​ភី​ន​ថា គ្រួសារ​ម្តាយ​ឪពុក​ចាប់ផ្តើម​ទទួលយក​ស្គាល់ និង​ពេញចិត្ត​ស្វាមី​របស់​ខ្លួន ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក មឿ​ន ចាន់​ណា ដែល​ជា​ស្វាមី​ពិការ​វិញ​អោយ​ដឹង​ថា លោក​ពិតជា​សំណាង​ដូច​គ្នា ដែល​បាន​ភរិយា​ស្អាតបាត ចេះ​យល់ចិត្ត មិន​ដែល​រើសអើង​លោក​ដែល​ជា​ជន​មាន​ពិការ​ភាព ដោយ​មាន​តែ​ពេល​ខិតខំ​រកស៊ី មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក និង​អោយ​តែ​ល្ងាច​ឡើង​លោក​នឹង​ភរិយា ដឹង​តែ​ចេញ​ទៅ​លក់​មឹង​អាំង​នៅ​មាត់ទន្លេ​តា​ខ្មៅ ដោយ​ប្តី​ជា​អ្នក​អាំង ដឹង​យក​អោយ​ភ្ញៀវ ចំណែក​ភរិយា​ជា​អ្នក​កាត់​ដាក់​រៀបចំ ដោយ​មិនសូវ​អោយ​ភរិយា​លំបាក​ពេក​នោះ​ឡើយ ដូច​ពាក្យចាស់​លោក​ពោល​ថា «​សំណាប​យោង​ដី​ស្រី​យោង​ប្រុស​» ។

បើ​ងាក​មក​ពិការ​ភាព​របស់​លោក ចាន់​ណា វិញ គឺ​លោក​ពិការ​ដោយ​ឆ​.​ក់​ខ្សែភ្លើង​ពេល​បំពេញការងារ​ជា​ជាង​ផ្សារ​ដែក ដូច្នេះ​ចំពោះ​ការ​បាត់​បង់ដៃ​ទាំង​ទ្វេ​លោក ពិតជា​សោកស្តាយ​ជា​ខ្លាំង ប៉ុន្តែ​ក្រោយមក​លោក​ក៏​ធ្វើ​ចិត្តបាន​ចំពោះ​រឿង​មួយ​នេះ ហើយ​សម្រាប់​ភាព​ពិការ​នេះ​ទៀត​សោត កាលពី​កន្លង​ទៅ​លោក​ក៏​ធ្លាប់​គេ​ម៉ាក​ងាយ​ផង​ដែរ ដូច្នេះ​អ្វី​ដែល​លោក​អាច​ធ្វើ​ទៅ​បាន​នោះ មាន​តែ​តស៊ូ​នៅ​លើ​ផ្លូវ​ជីវិត​មួយ​នេះ ទោះ​វា​ក្រលុក​រលាក់​បន្តិច​មែន ក៏​អាច​លោក​រស់នៅ​ដូច​គេឯង​ផង​ដែរ​នោះ ។

លោក មឿ​ន ចាន់​ណា បាន​បន្ត​ថា «​ទោះ​យើង​បាត់បង់​អ្វីមួយ​នៃ​ផ្នែក​រាង​កាយ តែ​យើង​នៅ​មាន​ខួរក្បាល​សម្រាប់​គិត ដូច្នេះ​ភាព​ជោគជ័យ​នៅ​មាន​សម្រាប់​យើង​» ដូច្នេះ​ជា​ចុង​ក្រោយ លោក​សូម​ផ្តាំផ្ញើ​ចំពោះ​បងប្អូន​ដែល​កំពុង​បំពេញការងារ ជា​ជាងសំណង់​ក្តី ជាង​ផ្សារ​ដែក​ក្តី គួរ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​បំពេញការងារ ។ តើ​បងប្អូន​យល់​យ៉ាងណា​ដែរ ក្រោយ​ស្នេហា​ស្មោះស្ម័គ្រ​មួយគូ​នេះ​ចេះ​យល់ចិត្ត​គ្នា​នោះ? ពោល​សុភមង្គល​គ្រួសារ​ពិត មិន​ស្ថិត​លើ​លុយ​នោះ​ឡើយ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ