ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកែច្នៃដឹកទំនិញសំពីងសំពោងខ្ពស់​កប់​ពពក សង្ស័យជាទំនិញគេចពន្ធ

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តស្វាយរៀង ៖ មានរថយន្តកែច្នៃ១គ្រឿងដឹកទំនិញសំពីងសំពោងខ្ពស់កប់ពពកសង្ស័យជាទំនិញ

ខេត្តស្វាយរៀង ៖ មានរថយន្តកែច្នៃ១គ្រឿងដឹកទំនិញសំពីងសំពោងខ្ពស់កប់ពពកសង្ស័យជាទំនិញគេចពន្ធ ដោយបើកបរធ្វើចរាចរណ៍នៅពេលយប់មហាជនដែលធ្វើដំណើរតាមដងផ្លូវមានការព្រួយបារម្ភពីសុវត្ថិភាពគ្រោះថ្នាក់ដោយយថាហេតុ។ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី២៥នៅលើកំណាត់ផ្លូវលេខ២០៤ស្ថិតនភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា រថយន្តកែច្នៃ ដឹកទំនិញសំពីងសំពោងនេះម៉ាកធូរិស កែច្នៃដាក់ជន្ទាសក្រោយ ប្រើកង់ក្រោយផ្អោបគ្នាម្ខាងពីរខុសបច្ចេកទ្ទេស ដឹកទំនិញចេញពីខេត្តត្បូងឃ្មុំ ចូលមកខេត្តស្វាយរៀងយកទំនិញទៅសាងនៅជិតព្រំដែន សង្ស័យជាទំនិញគេចពន្ធ ត្រៀមឆ្លងដែនទៅប្រទេវៀតណាម មិនដឹងថាជាទំនិញអ្វើទេ។

ប្រភពមហាជនខ្លះបានលើកឡើងថា បើដឹកចេញពីខេត្តត្បូងឃ្មុំ មកសាងទំនិញនៅព្រំដែនក្នុងស្រុកស្វាយជ្រំ ហើយត្រៀមឆ្លងដែនទៅប្រទេសវៀតណាមគេសង្ស័យថា ជាគ្រឿងឈើប្រណិតឬជាគ្រឿងសង្ហារឹមមិនទាន់ផ្គុំដំឡើង។

ប្រភពបន្តថា ជាធម្មតាយ៉ាងយូ០៣ថ្ងៃគេឃើញរថយន្តកែច្នៃ១គ្រឿងនេះដឹកទំនិញមក១ជើង ចេញពីខេត្តត្បូងឃុំនៅពេលយប់ជិតភ្លឺគឺមកដល់ក្រុងស្វាយរៀង។ហើយមហាជនបានលើកឡើងទៀតថា បើរថយន្តគ្រួសារ កែច្នៃ ភ្លើងគុច ឬកែច្នៃតួខុសទ្រង់ទ្រាយដើមនៃប្រទេសផលិតត្រូវសមត្ថកិច្ចចាប់ផាកពិន័យ ចុះរថយន្តកែច្នៃ ម៉ាធូរិស១គ្រឿងនេះកែច្នៃដាក់ជន្ទាសក្រោយកល់បូមខ្ពស់ហើយផ្លាស់ប្ដូរដុំដាក់កង់ផ្អោបដល់ទៅ២ ដឹកទំនិញសំពីងសំពោងកប់ពពក ធ្វើចរាចរណ៍ចេញពីខេត្តត្បូងឃ្មុំមកឆ្លងកាត់ក្រុងស្វាយរៀង ឆ្លងកាត់ស្រុកស្វាយជ្រំទៅដល់ព្រដែនស្រុកកំពង់រោទ៌សង្ស័យថាជាទំនិញគេចពន្ធមិនដែលឃើញសមត្ថកិច្ចណា ពិនិត្យនិងបង្ក្រាប ឬក៏ជាឆ្នាំងបាយ ​ដែលគេរត់ការទុកមុនជា​ស្រេច ទើប​ចេញដំណើររលូនទៅហោង…ហេ!ហេ! ។

ព័ត៌មាន​បន្ថែម​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ