ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ផ្តល់ប្រផ្នូលល្អសម្រាប់វិស័យកសិកម្មទៀតហើយ!

3 អាទិត្យ មុន

ការផ្សងប្រផ្នូលតាមរយៈគោឧសភរាជ ក្នុងព្រះរាជពិធីបុណ្យទ្វាទសមាសនៃព្រះ រាជពិធីច្រត់

ការផ្សងប្រផ្នូលតាមរយៈគោឧសភរាជ ក្នុងព្រះរាជពិធីបុណ្យទ្វាទសមាសនៃព្រះ រាជពិធីច្រត់ ព្រះនង្គ័លឆ្នាំ២០២៤ ព្រាហ្មណ៍ព្រះរាជគ្រូបានឱ្យដឹងថា វិស័យកសិកម្មនៅកម្ពុជានៅក្នុងឆ្នាំ នេះនឹងបន្តទទួលបានភោគផលល្អប្រសើរ ។

តាមព្រះរាជគ្រូបានប្រកាស គោឧសភរាជបានបរិភោគ ស្រូវ និង ពោត ចំនួន ៩៥ភាគរយ ខណៈដែលសណ្ដែក បាន៨៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ ពោត ល្ង សណ្តែក ទឹក ស្រា និងស្មៅ ដែលដាក់ឱ្យគោឧសភរាជទទួលទានដើម្បី ផ្សងប្រផ្នូលតាម ព្រះរាជពិធីនោះ។
ដូច្នេះ វាមានន័យថាប្រជាកសិករនឹងអាចទទួលផលពីការដាំដុះបានល្អ។

ពិធីនេះត្រូវបានរៀបចំឡើងនី ទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានរដ្ឋសភា សម្ដេច ធិបតី ហ៊ុន ម៉ាណែត និង មន្រ្តីព្រមទាំងអ្នកការទូតជាច្រើនរូប ។

ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ត្រូវបាន ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និងលោកស្រី ជាព្រះមេហួ។

ព្រះរាជពិធីបុណ្យទ្វាទសមាសច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្ប មង្គលមួយ ដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែង តែដឹកនាំ ធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋ នៅតាម ស្រុកស្រែចម្ការថា ជាការចាប់ផ្តើមរដូវវស្សា។

ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជា នុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជ បវេណីដ៏ សំខាន់មួយនេះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសដល់អស់បណ្តាប្រជានុរាស្រ្តឱ្យបានជ្រាបថា រដូវធ្វើ ស្រែចម្ការបានមកដល់ហើយ ហើយ ព្រះរាជពិធីនេះត្រូវបានចាត់ចូលជាព្រះរាជពិធីទ្វាទសមាស ប្រចាំព្រះនគរ ជាមង្គលចម្រើន ការសាប ព្រួសបណ្ដុះ ដាំ ក្នុង រដូវភ្លៀង របស់ប្រជាកសិករ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ