ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន​មក​បណ្តាក់ទុន​លើ​វិស័យ​អេ​ឡិច​ត្រូ​និក វិស័យ​យានយន្ត និង​បច្ចេកវិទ្យា

3 អាទិត្យ មុន
  • ភ្នំពេញ

អ្នកជំនាញ​កម្ពុជា​បាន​កំពុង​តែ​ជំរុញ​ឲ្យ​ធ្វើ​នយោបាយ​ការទូត​សេដ្ឋកិច្ច​ ដោយ​លើកទឹកចិត្ត​ឲ្យ​​​និវិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និក វិស័យ​យានយន្ត និង​បច្ចេកវិទ្យា ស្រប​ពេល​ដែលអាជីវកម្ម​លក់រាយ ធនាគារ​ និង​ឧស្សាហកម្ម​គ្រឿង​បង្គំ​កំពុង​តែ​មាន​និ​ន្ន​ការ វិជ្ជមាន និង​ទទួល​បានការ​គាំពារ​ពី​កម្ពុជា ។…


អ្នកជំនាញ​កម្ពុជា​បាន​កំពុង​តែ​ជំរុញ​ឲ្យ​ធ្វើ​នយោបាយ​ការទូត​សេដ្ឋកិច្ច​ ដោយ​លើកទឹកចិត្ត​ឲ្យ​​​និវិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និក វិស័យ​យានយន្ត និង​បច្ចេកវិទ្យា ស្រប​ពេល​ដែលអាជីវកម្ម​លក់រាយ ធនាគារ​ និង​ឧស្សាហកម្ម​គ្រឿង​បង្គំ​កំពុង​តែ​មាន​និ​ន្ន​ការ វិជ្ជមាន និង​ទទួល​បានការ​គាំពារ​ពី​កម្ពុជា ។

គោលនយោបាយ​ទាក់ទាញ​និង​លើកទឹកចិត្ត​អ្នក​វិនិយោគទុន​ជប៉ុន​ន គឺ​កំពុង​តែ​ធ្វើ​ដោយ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ក្នុង​ដំណើរ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៩ ស្ដី​ពី “​អនាគត​របស់​អាស៊ី​”​។

លោក ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​នូវ​ការ​លើកទឹកចិត្ត​នេះ​នៅ​ពេល ដែល​បាន​ជួប ជាមួយនឹង លោក ស៊ូ​យូ​ស៊ី ហា​សា​បេ (Tsuyosi Hasabe ) ប្រធាន​ក្រុមហ៊ុន Nikkei Inc. នៅ​ក្នុង​ទីក្រុង តូ​ក្យូ ។
លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​គោលនយោបាយ​ថ្មី របស់​កម្ពុជា​ក្នុង ការ​អភិវឌ្ឍ ប្រទេស​ឱ្យ​កាន់តែ​រីក​ចម្រើន ដើម្បី​សម្រេច​បាន​គោលដៅ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ក៏​ដូច ជា​កត្តា​អំណោយផល​ផ្សេង​ៗ​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ពី​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ថ្មី​ៗ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និង​ផែនការ​ថ្មី​ៗ​ទៀត​ជា​ច្រើន រួម​មាន គម្រោង​សាងសង់ ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ជំហាន​ទី​១ ប្រវែង​៣៥០​ម៉ែត្រ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ការ​លើក​កម្រិត​ផ្លូវជាតិ​លេខ​៥ ពី​២​គន្លង ទៅ​៤​គន្លង គម្រោង​សាងសង់​ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត គម្រោង​ផែនការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​-​ប៉ោយ​ប៉ែ​ត និង​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ផង​ដែរ​។

បន្ថែម​ពី​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាប​លោក​ប្រធាន​ក្រុមហ៊ុន​អំពី តួនាទី របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​ការ​ផ្តល់​កិច្ច​សម្របសម្រួល​ជូន​ដល់​វិនិយោគិន ដែល​មក បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា និង​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​មក​បណ្តាក់ទុន​រួម​មាន វិស័យ​អេ​ឡិច ត្រូ​និក វិស័យ​យានយន្ត និង​បច្ចេកវិទ្យា​ជាដើម ដើម្បី​ជំរុញ​ការ​ប្រែក្លាយ ប្រទេស​កម្ពុជា​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ទៅ​ការ​ប្រើប្រាស់​ជំនាញ​បច្ចេកទេស សម្រាប់​វិស័យ​ឧស្សាហកម្ម​។

នា​ឱកាស​នោះ លោក​ប្រធាន​ក្រុមហ៊ុន បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​លើ​ការ​អភិវឌ្ឍន៍​យ៉ាង ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ប្តេជ្ញា​ចិត្ត​ជួយ​ផ្សព្វផ្សាយ និង​ណែនាំ ក្រុមហ៊ុន​ជប៉ុន​ឱ្យ​បណ្តាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

មក​ដល់​ពេល​នេះ​ជប៉ុន​គឺជា​ប្រទេស​មួយ​ដែល​កំពុង​តែ​ចាប់អារម្មណ៍​នឹង​ទីផ្សារ​និ​យោគ​នៅ កម្ពុជា​ដោយនៅ​ពេល​នេះ​ក្រុមហ៊ុន​ដែល​កំពុង​តែ​ជោគជ័យ​មាន​ដូច​ជា ក្រុមហ៊ុន​លក់ទំនិញ រាយ​នៅ​ហាង​ទំនើប អ៊ី​អន វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និ​ច ដូច​ជា​មី​នី​បៀ ក៏​ដូច​ជា​ក្រុមហ៊ុន​ដែល​ទើប​បើក​រោងចក្រ​តម្លើងរថយន្ត​តូ​យូ​តាជាដើម ។

អត្ថបទសរសេរ ដោយ