ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ ជួន ណា​រិ​ន្ទ បញ្ជា​ដល់​អធិការ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​វិធានការ​ទ្វេ​ដង ចំពោះ​ក្មេង​ទំនើង

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នេះ លោក​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ នេះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​វិធានការ និង​បង្ក្រាប​លើ​បញ្ហា​ក្មេង​ទំនើង​តាម​ទី​កម្សាន្ត​សប្បាយភាព និង​ទី​សាធារណៈ ដែល​វិធានការ​នេះ ត្រូវ​បាន​ដាក់​ទៅ​ដល់​អធិការដ្ឋាន​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ។

ពាក់ព័ន្ធ​នឹង​វិធានការ​បង្ក្រាប​ក្មេង​ទំនើង លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ឲ្យ​ដឹង​ថា ក្នុង​នាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​បទបញ្ជា​ជា​បន្ទាន់​ដល់​អធិការ​ខណ្ឌ​ទាំង​១៤ ដោយ​រៀបចំ​កម្លាំង​ធ្វើការ​ចុះ​តាមដាន និង​ត្រួតពិនិត្យ​ទ្វេ​ដង ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ និង​ស្នើ​ឱ្យ​មាន​កិច្ចសហការ​រួម​គ្នា​ជាមួយ​នគរបាល ក៏​ដូច​ជា​តាម​បណ្តា​គណៈ​គ្រប់គ្រង​សាលារៀន និង​អាណាព្យាបាល​របស់​យុវជន​ទាំងអស់ ចូលរួម​អប់រំ និង​បញ្ជៀប​ការ​យល់​ដឹង​អំពី​ការ​លុប​បំបាត់​បញ្ហា​ក្មេង​ទំនើង តាម​រយៈ​យុទ្ធនាការ​អប់រំ​ដល់​សិស្សានុសិស្ស ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អោយ​ដឹង​ទៀត​ថា គិត​ត្រឹម​ខែឧសភា​នេះ កម្លាំង​នគរបាល​បង្ក្រាប​បាន​ក្មេង​ទំនើង ចំនួន​២០​ករណី និង​ឃាត់ខ្លួន​ចំនួន​៤៦​នាក់ ខណៈ ៤២​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ជាមួយ​គ្នា​នោះ លោកស្នងការ ក៏​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​ប្រើប្រាស់​ដាវ កាំបិត និង​បង្ក​អសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ