ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកសាក១០វិធីនេះ! ជួយដោះស្រាយសំឡេងស្អកបាន

3 អាទិត្យ មុន

សំលេង​ស្អក​គឺ​ត្រូវ​បាន​គេ​កំណត់​ដោយ​ការ​ផ្លាស់​ប្តូរ​មិន​ប្រក្រតី​នៃ​សម្លេង​របស់​អ្នក​ដែល​មក​ពី​ការ​ប៉ះ

សំលេង​ស្អក​គឺ​ត្រូវ​បាន​គេ​កំណត់​ដោយ​ការ​ផ្លាស់​ប្តូរ​មិន​ប្រក្រតី​នៃ​សម្លេង​របស់​អ្នក​ដែល​មក​ពី​ការ​ប៉ះពាល់​នៃ​ខ្សែសំលេង​នៃ​ប្រអប់​សំលេង ឬ​បំពង់​សំលេង​របស់​អ្នក​។ ខ្សែសំលេង​របស់​អ្នក​បើកចំហ​តាម​ធម្មតា​មួយ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​ច្រៀង ឬ​និយាយ​ខ្សែសំលេង​បង្កើត​ជា​សំលេង​នៅ​ពេល​ដែល​ពួក​វា​បាន​ចូល​មក​ជិត​គ្នា​។

សំលេង​ស្អក​មានកា​រវិ​វត្ត​ឡើង​នៅ​ពេល ដែល​មាន​ស្លេស ហើម ស្ទះ ឬ​ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទៃ​នៃ​ប្រអប់​សំលេង​។ នៅ​ពេល ដែល​មានការ​ប្រែប្រួល​នូវ​គុណភាព កម្រិត និង​កំពស់​នៃ​សំលេង​បាន​កើត​មាន​ឡើង​វា​ជា​ពេល​ដែល​គួរតែ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​សំរាប់​សំលេង​ស្អក​ៗ​នេះ ដែល​ការ​ផ្ដល់​យោបល់​ក្នុង​ការ​ព្យាបាល​អាច​មាន​ដូច​ខាងក្រោម​នេះ​៖

១-​កំ​ដៅ ៖ ផ្សើម​ជាលិកា​បំពង់ក​ដែល​រលាក​ដោយ​កន្សែង​លើ​ស្មា ហើយ​ដាក់​ទឹក​ក្តៅ​ក្នុង​ចាន​មួយ​នៅ​ពីមុខ​អ្នក​។ ស្រូប​យក​ចំហាយ​នៃ​ទឹក​ក្តៅ​ដោយ​ដកដង្ហើម​ជ្រៅ​ៗ​។

២-​ញ៉ាំ​សារធាតុ​រាវ ៖ រក្សា​អោយ​បំពង់​សំលេង​របស់​អ្នកមាន​សំណើម​ដោយ​ការ​ញ៉ាំរ​ធាតុ​រាវ​។ ជ្រើស​យក​សារធាតុ​រាវ​ដែល​ក្តៅ​ៗ​។ រក្សា​ជាលិកា​ដែល​ខូចខាត​បាន​ក្តៅ ហើយ​មាន​សំណើម​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​បន្ថយ​អាកា​រៈ​មិន​ស្រួល​ផ្នែក​រាង​កាយ​ដែល​មក​ពី​សំលេង ដែល​ស្អក​។ មាន​ជម្រើស​ពីរ​ដែល​អាច​ជួយ​អ្នក​បាន​គឺ​តែ​ខ្ញី​លាយ​ជាមួយនឹង​ទឹកឃ្មុំ ឬ​ក៏​ទឹក​ក្តៅ​លាយ​ជាមួយនឹង​ក្រូចឆ្មា​។

៣-​ស៊ុប​ក្តៅ​ៗ ញ៉ាំ​ស៊ុប​ក្តៅ​ៗ​មួយ​ចាន​អាច​ជួយ​បន្ថយ​អាកា​រៈ​ស្អក​នេះ​បាន​។ មី​ស៊ុប​សាច់​មាន់​វា មិន​ត្រឹមតែ​បន្ថយ​ស្អក បំពង់ក​ដែល​រលាក​ទេ​ប៉ុន្តែ​វា​ក៏​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​ថែម​ទៀត​ផង​។

៤-​សំរាក ៖ វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​ទុក​អោយ​បំពង់ករ​របស់​អ្នក​បាន​សំរាក​។ នេះ​មាន​ន័យ​ថា កំណត់​ការ​សន្ទនា​របស់​អ្នក មិន​លើក​ទូរស័ព្ទ និង​សូ​ម្បី​តែ​ខ្សឹប​។ វា​ជា​ការ​សំខាន់​ដើម្បី​ផ្តល់​ពេល​អោយ​ខ្លួនឯង​ដើម្បី​បានជា​សះស្បើយ​។

៥-លាយ​ទឹកឃ្មុំ​ជាមួយនឹង​ក្រូចឆ្មា ៖ លក្ខណៈសម្បត្តិ​ក្នុង​ការ​បន្ធូរបន្ថយ​អាកា​រៈ​នៃ​ទឹកឃ្មុំ និង​ក្រូចឆ្មា​អាច​ជួយ​ដល់​ការ​មាន​សំលេង​ស្អក​បាន​។ លាយ​វា​បញ្ចូល​គ្នា ហើយ​លេប​វា​ចូល​យឺត​ៗ​។

៦-​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីត​ទាប ៖ នៅ​ពេល​ដែល​អ្នកមាន​សំលេង​ស្អក​វា​អាច​បង្ក​អោយ​មានការ​ច្រាល់​អាស៊ីត​ពី​ក្រពះ​ដូច្នេះ​សូម​ញ៉ាំ​អាហារ​ទាំងឡាយ​ណា​ដែល​មិនសូវ​សំបូរ​សារធាតុ​អាស៊ីត​។

៧-លើ​កក​អោយ​ខ្ពស់​ប​ន្តិ​ចៈ ប្រសិនបើ​អ្នកមាន​សំលេង​ស្អក​ដោយសារ​តែ​ការ​ច្រាល់​អាស៊ីត​ក្រពះ សូម​គេង​កល់​ក​អោយ​បាន​ខ្ពស់​បន្តិច​នៅ​ពេល​យប់​។

៨-​សូម​នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ដែល​ជក់បារី ៖ ផ្សែង​បារី​ដែល​បាន​មក​ពី​ផលិតផល​ថ្នាំជក់​អាច​ធ្វើ​អោយ​សំលេង​ស្អក​កាន់តែ​អាក្រក់​។

៩-​ចៀសវាង​សារធាតុ​កាហ្វេ​អ៊ី​ន និង​ស្រា ៖ សូម​ជៀសវាង​ការ​ញ៉ាំ​កាហ្វេ និង​គ្រឿង​ស្រវឹង​ព្រោះ​វា​អាច​ធ្វើ​អោយ​ស្ងួត​បំពង់ក និង​បង្ក​អោយ​ស្អក​បាន​។

១០-​ញ៉ាំ​តែ​ជាមួយ​ទឹកឃ្មុំ ៖ ញ៉ាំ​តែ​ទឹកឃ្មុំ​អាច​ធ្វើ​អោយ​មិន​មាន​សំលេង​ស្អក​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ