ភ្លៀងមកលិច! យុវជនម្នាក់ឡើងចងទទឹក ត្រូវខ្សែភ្លើងឆ.ក់យ៉ាងរន្ធ.ត់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ ខណៈពេល
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ ខណៈពេល
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែងកើតហេតុ ខណៈពេលដែលជនរងគ្រោះរូបនោះបានឡើងចងទទឹកពេលមេឃដែលកំពុងភ្លៀង ។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងនៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧និង៤០នាទីយប់ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិឃុំកើតហេតុខាងលើ ខណៈពេលជនរងគ្រោះ បានឡើងទៅចងទរបង្ហូរទឹកពេលដែលភ្លៀងធ្លាក់មកលិច ហើយក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់តែម្ដង។
តាមការបំភ្លឺរបស់ឈ្មោះ ជីវ សុណា ភេទស្រីអាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាម្តាយរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងតែភ្លៀង ហើយទរបង្ហូរទឹកនៅផ្ទះខ្លួនបានហូរលិច ពេលនោះកូនរបស់គាត់បានដាក់កាំជណ្តើរឡើងទៅចងទកុំឱ្យលិច ពេលកំពុងចងនោះ ស្រាប់តែខ្សែភ្លើងបានឆ្លងចរន្តភ្លើង បានឆក់កូនរបស់ខ្លួនតែម្ដង ឃើញដូចនោះខ្លួនក៏ហៅបងប្អូនឱ្យមកជួយ ពេលមកដល់កូនរបស់គាត់បានស្លាប់បាត់ទៅហើយ។
ភ្លាមសមត្តិកិច្ចជំនាញបានចុះមកពិនិត្យកន្លែងកើតហេតុរួមមាន ១-វរសេនីយ៍ទោ ញេន សុខុន អធិការរង ២-វរសេនីយ៍ត្រី ឆែម សាវ៉ាត នាយផ្នែកពិនិត្យ វិភាគ កន្លែងកើតហេតុ ៣-វរសេនីយ៍ត្រី ទេព គង់ម៉េង នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលវាលរេញ ៤-លោក យ៉ុក យ៉ន មេភូមិបឹងវែង និង៥-លោក ជី ឃន អនុភូមិបឹងវែង។
ក្រោយពេលពីការត្រួតពិនិត្យ វិភាគកន្លែងកើតហេតុ សពជនរងគ្រោះខាងលើ ពុំមានឃើញស្លាកស្នាមដែលពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។
បច្ចប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ